Jobs with KAPE

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា

Facebook Twitter Google+ LinkedIn

សេចក្ដីជូនដំណឹង

ស្ដីពី

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា (Tablets, Workstation (Mini PC), LCD Projector and Computer Laptop) សម្រាប់គម្រោង លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សនុសិស្ស” អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយថវិកាដោយ អង្គការ មូលនិធិកុមារកូរ៉េ (ប្រទេសកូរ៉េ ខាងត្បូង)

 

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា KAPE) សូមប្រកាសបើកចំហដល់ក្រុមហ៊ុន ម្ចាស់សហគ្រាសសាជីវកម្ម/អាជីវករនិងអ្នកទទួលផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា​ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា​លើកលែងតែក្រុមហ៊ុន  សហគ្រាសសាជីវកម្ម/អាជីវករស្ថិតក្នុងបញ្ជីខ្មៅ ឬត្រូវហាមឃាត់ដោយតុលាការឱ្យបានជ្រាបថា៖ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា/គម្រោង”លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស”នឹងប្រកាសដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន សហគ្រាសសាជីវកម្ម​ ឬអាជីវករ និងអ្នកទទួលការផ្គត់ផ្គង់​សម្ភារព័ត៌មានវិទ្យារួមមាន៖ (Tablets, Workstation (Mini PC), LCD Projector and Computer Laptop) សម្រាប់ផ្តល់ជូនសាលារៀនគោលដៅរបស់គម្រោងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ ។

           

       ក្រុមហ៊ុន សហគ្រាសសាជីវកម្ម ឬអាជីវករ និងអ្នកទទួលផ្គត់ផ្គង់ការ​សម្ភារព័ត៌មានវិទ្យា ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន សហគ្រាសសាជីវកម្ម ឬអាជីវករ និងអ្នកទទួលការផ្គត់ផ្គង់​ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពតែមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​

          ក្រុមហ៊ុន សហគ្រាសសាជីវកម្ម/អាជីវករ និងអ្នកទទួលផ្គត់ផ្គង់​សម្ភារព័ត៌មានវិទ្យា ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ផ្នែករដ្ឋបាល/លទ្ឋកម្ម) ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងស្តីពីនិតិវិធីព្រមទាំងសេចក្តីណែនាំក្នុងការដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃមានដូចខាងក្រោម៖

 

  1. ការទទួលឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃចាប់ពីថ្ងៃទី​​០២ ដល់ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី ព្រឹក តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់ខាងក្រោម)។  
  2. ការតម្រង់ទិសអំពីនិតិវិធីនៃការដេញថ្លៃធ្វើទៅតាមរយៈអនឡាញ (Zoom Meet)  នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែសីហា  ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី ព្រឹក(ទីកន្លែង៖ ការិយាល័យកណ្តាលអង្គការ ខេប)។
  3. ការទទួលកញ្ចប់ឯកសារ និងពាក្យស្នើសុំចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី០៩ រហូតដល់ ថ្ងៃទី១៤​ ខែសីហា ឆ្នាំ  ២០២៤ វេលាម៉ោង ៥:០០ល្ងាច ជាកំហិត។
  4. អ្នកចូលរួមដេញថ្លៃទាំងអស់តម្រូវឱ្យដាក់តំកល់ប្រាក់កក់ចំនួន៥%នៃតម្លៃដេញថ្លៃសរុប ក្នុងការផ្គត់ផ្គង់​សម្ភារព័ត៌មានវិទ្យា ដើម្បីទទួលបានសិទ្ធិចូលរួមបើកកញ្ចប់ដេញថ្លៃ។ ក្រោយការបើកកញ្ចប់ដេញថ្លៃ ប្រសិនបើ​ក្រុមហ៊ុន សហគ្រាស សាជីវកម្ម/អាជីវករ និងអ្នកទទួលផ្គត់ផ្គង់ណាដែលមិនបានឈ្នះជាប់ក្នុងការដេញថ្លៃនោះទេ អង្គការនឹងបង្វែរទឹកប្រាក់កក់គ្រប់ចំនួនទាំងអស់ត្រឡប់ជូនទៅឱ្យក្រុមហ៊ុនវិញ ក្នុងរយៈពេលយឺតបំផុតមួយសប្តាហ៍ក្រោយពេលដេញថ្លៃរួច។
  5. ការប្រជុំបើកកញ្ចប់ដេញថ្លៃត្រូវរៀបចំធ្វើឡើងនៅការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា   ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម /ក្រុងកំពង់ចាម។
  6. រាល់ឯកសារសម្រង់តម្លៃ និងពាក្យស្នើសុំចូលរួមការដេញថ្លៃ  ត្រូវច្រកចូលក្នុងស្រោមរួចបិទជិត (ផ្លុំបេ) ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ម្ចាស់សហគ្រាសសាជីវកម្ម /អាជីវកម្ម នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា ខេប) តាមអាសយដ្ឋាន​​ខាងលើ។  រាល់ឯកសារសម្រង់តម្លៃដេញថ្លៃទាំងអស់  ត្រូវរាប់បញ្ចូលនូវប្រាក់ពន្ធអាករលើតម្លៃបន្ថែម ១០% និងការបញ្ចុះតម្លៃរួចជាស្រេចផងដែរទៅតាមមុខសម្ភារព័ត៌មានវិទ្យានីមួយៗ  ហើយមិនអនុញ្ញាតឱ្យដាក់ផ្ញើមកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល)ជាដាច់ខាត។
  7. រាល់ឯកសារសម្រង់តម្លៃនិងពាក្យស្នើសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យ​កណ្តាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ និងមិនបានដាក់ដំកល់ប្រាក់កក់ ៥%  ទៅតាមការណែនាំដូចមានចែងខាងលើ  ត្រូវបានចាត់ទុកជាអាសាបង់ និងទុកជានិរាករណ៍។
  8. អ្នកចូលរួមដេញថ្លៃទាំងអស់ ដែលមានសិទ្ធិចូលរួមដេញថ្លៃ ត្រូវបានអង្គការធ្វើលិខិតអញ្ជើញជាផ្លូវការ ដើម្បីមកចូលរួមប្រជុំដោយចំហក្នុងការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកដេញថ្លៃណាដែលមានសិទ្ធិចូលរួមហើយ តែមិនបានមកចូលរួមប្រជុំបើកសម្រង់តម្លៃ​ទាន់ពេលវេលាបានកំណត់ អវត្តមាន ឬក៏មកយឺតរយៈពេល ១៥នាទី ឯកសារដាក់ដេញថ្លៃនោះនឹងមិនអនុញ្ញាតឱ្យដាក់បញ្ចូលក្នុងការបើកឡើយ។
  9. ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ ដែលមកក្នុងនាមជាអ្នកតំណាងក្រុមហ៊ុន ឬអាជីវករ និងអ្នកផ្គត់ផ្គង់ ត្រូវតែមានកាន់លិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ម្ចាស់សហគ្រាស/អាជីវកម្ម។

 

អសយដ្ឋានទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ៖

         

  • ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា ខេប )
  • អាសយដ្ឋាន           ៖          ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម/ក្រុងកំពង់ចាម
  • ឈ្មោះ                    ៖          លោកឈួន សារ៉ាន  ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
  • ទូរសព្ទ                   ៖          ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤
  • អ៊ីមែល (To)           ៖          saran@kapekh.org
  • ចម្លងជូន (CCC)     ៖          vanna@kapekh.org,  sambath@kapekh.org, sophanak@kapekh.org,  

​​​​​​​​​​​​​​​​​​​​​​​​​​​​                                                           ladet@kapekh.org,  dara.chhuon@kapekh.org

                                                            vannak_eng@kapekh.org, sokhea.mai@kapekh.org,

 

 

 

 

 

117

Preschool(s)

178

Primary Schools

207

High Schools

2

Higher Education Institutions

163,072

Students

4,487

Teachers/Directors

5,362

Stakeholders