Jobs with KAPE
សេចក្ដីជូនដំណឹងស្តីពី ការចូលរូមដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារ
សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរូមដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារក្រីក្រជួបការលំបាកក្នុងតំបន់គោលដៅដែលគាំទ្រដោយ គម្រោង BMZ/REACH
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប ) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអាជីវករក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ឬមានការធានាត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អង្គការនឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ ក្នុងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារក្រីក្រជួបការលំបាកក្នុងតំបន់គោលដៅ ដែលគាំទ្រដោយគម្រោង BMZ/REACH ដែលមាននៅ (ខេត្ត កំពង់ឆ្នាំង មានចំនួន៖ ១៨សាលា), (ខេត្ត ពោធិ៍សាត់ មានចំនួន៖ ០៤សាលា), (ខេត្ត ស្វាយរៀងមានចំនួន៖ ១៨សាលា) និង (ខេត្ត ព្រៃវែង មានចំនួន៖ ៤សាលា)។
ក្រុមហ៊ុន ឬអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីទទួលពាក្យសុំចូលរួមដេញថ្លៃ ដែលមានអសយដ្ឋាន ស្ថិតនៅក្នុងបរិវេណ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម ផ្លូវជាតិលេខ៧ (ចាស់) ភូមិទី៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនគម្រោង BMZ/REACH នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា យ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:០០នាទី ល្ងាច។
ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅនៅទីតាំងនិងអសយដ្ឋានខាងលើ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ព្រឹកជាកំហិតដោយខានមិនបាន។
- បញ្ជាក់៖ អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃក្នុងទម្រង់ដូចបានជូនភ្ជាប់ រួចហើយដាក់ចូលស្រោមសំបុត្របិទជិត និងបញ្ជូនមកការិយាល័យអង្គការ ខេប ឱ្យបានមុនឬត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច អ្នកដេញថ្លៃទាំងអស់ត្រូវមកចូលរួមបើកសម្រង់តម្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើនៅការិយាល័យ អង្គការ ខេប។ ប្រសិនបើមកមិនទាន់ពេលវេលា ឬក៏អវត្តមាន ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន ឬអាជីវករនោះ ត្រូវបានចាត់ទុកជាអាសាបង់។
- ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
- ឈ្មោះ៖ លោក ឈួន សារ៉ាន
- ទូរសព្ទ៖ 012 752 553
- អ៊ីមែល៖ saran@kapekh.org
- ចម្លងជូន៖ លោក ម៉ៃ សារិទ្ធ
- ទូរសព្ទ៖ 012 207 733
- អ៊ីមែល៖ sarith@kapekh.org
- ចម្លងជូន៖ លោក ទុំ ទីតូណា
- ទូរសព្ទ ៖ 089 669 326
- អ៊ីមែល៖ titona@kapekh.org
- ចម្លងជូន៖ លោកស្រី សោម ឡាដែត
- ទូរសព្ទ៖ 012 953 856
- អ៊ីមែល៖ ladet@kapekh.org
42
Preschool(s)
172
Primary Schools
110
High Schools
6
Higher Education Institutions
120,831
Students
2,806
Teachers/Directors
1,496
Stakeholders