Jobs with KAPE

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃសាងសង់អគារសាលប្រជុំ

Facebook Twitter Google+ LinkedIn Addthis

          អង្គការសកម្មភាពសំរាប់ការអប់រំនៅកម្ពុជា (ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់​ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោងសាលារៀនជំនាន់ថ្មី នឹងដាក់ឱ្យដេញថ្លៃជាសាធា រណៈ ដើម្បីជ្រើសរើសអ្នកទទួលសាងសង់សាលប្រជុំរបស់គម្រោង​សាលារៀនជំនាន់ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ព្រែកលៀប រាជធានីភ្នំពេញ។

 

​​​          ក្រុមហ៊ុនសាងសង់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកការិយាល័យកម្មវិធីសាលារៀនជំនាន់ថ្មី ដែលមានអាស័យដ្ឋានក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ដើម្បីចូលរួមស្ដាប់ការតម្រង់ទិស និងទទួលឯកសារដេញថ្លៃនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង​​ ០៩:០០នាទីព្រឹក ដើម្បីឱ្យក្រុមហ៊ុនទាំងអស់អាចរៀបចំឯកសារបានត្រឹមត្រូវតាមគោលនយោបាយរបស់អង្គការ។

 

          ការបើកសម្រង់តម្លៃនឹងធ្វើនៅការិយាល័យកម្មវិធីសាលារៀនជំនាន់ថ្មី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨ៈ០០នាទីព្រឹក។

 

បញ្ជាក់៖ អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃក្នុងទម្រង់ដូចបានជូនភ្ជាប់ រួចហើយដាក់ចូលស្រោមសំបុត្របិទជិត និងបញ្ជូនមកការិយាល័យសាលារៀនជំនាន់ថ្មីឱ្យបានមុនថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៥:០០នាទីរសៀល។ អ្នកដេញថ្លៃទាំងអស់ត្រូវមកចូលរួមបើកសម្រង់តម្លៃឱ្យទាន់ពេលវេលា តាមកាលបរិច្ឆេទនិងទីកន្លែងខាងលើ បើមិនដូច្នោះទេ ឯកសារដេញថ្លៃនោះត្រូវបានចាត់ទុកជាអាសាបង់។

 

       ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងមកកាន់ការិយាល័យ គម្រោងសាលារៀនជំនាន់ថ្មី សិ្ថតនៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិៈ

ឈ្មោះ      ៖  លោក ផា ស៊ីណាក់

ទូរសព្ទ     ៖  096 294 5757/ 012 762 632

អុីមែល     ៖  sinak.pha@kapekh.org

ចម្លងជូន  ៖  huon@kapekh.org, sambath@kapekh.org, run@kapekh.org, saran@kapekh.org, soria@kapekh.org, senglen@kapekh.org

146

Primary Schools

19

High Schools

71000

Students

1650

Teachers/Directors

142000

Stakeholders