News & Events

កម្មវិធីជួបជុំអាណាព្យាបាលរបស់និស្សិតអាហារូបករណ៍របស់គម្រោង

Date : 2024-02-16
Facebook Twitter Google+ LinkedIn

គម្រោងកម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល (DWD) ទទួលបានហិរញ្ញប្បទានពីអង្គការ USAID តាមរយៈសាកលវិទ្យាល័យ University of California, Berkeley  និងអង្គការមូលនិធិអាស៊ី បានរៀបចំកម្មវិធីជួបជុំអាណាព្យាបាលរបស់និស្សិតអាហារូបករណ៍របស់គម្រោង ដែលប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី រាជធានីភ្នំពេញ ដើម្បីបង្ហាញលទ្ធផលនៃការអនុវត្តគម្រោងរយៈពេលមួយឆ្នាំកន្លងមក និងលទ្ធផលការសិក្សារបស់និស្សិត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

 

និស្សិតអាហារូបករណ៍បានធ្វើបទបង្ហាញពី៖ ជីវិតរស់នៅបុរីនិស្សិត   ការសិក្សានៅសាកលវិទ្យាល័យ   ការងារស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំ   ការប្រើប្រាស់បច្ចេកវិទ្យាឆ្លើយតបនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងដើមឈើគោលដៅរបស់និស្សិតទាំង១២នាក់។ បន្ថែមពីនោះ គម្រោងមានកម្មវិធីជាច្រើនដូចជា ល្បែងកម្សាន្ដ ច្រៀងចម្រៀងដឹងគុណ វីដេអូបង្ហាញពីចំណាប់អារម្មណ៍ និងការគោរពថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល និងជូនកាដូអនុស្សាវរីយ៍ដល់ពួកគាត់ផងដែរ។ 

 

លោក ដង គ្រីយ៉ា តំណាងអាណាព្យាបាលសិស្សមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីរំភើបជាខ្លាំងដែលកូនស្រី ម៉ារីណា បានទទួលអាហារូបករណ៍នេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធដែលបានជួយជ្រោមជ្រែង។ បើគ្មានជំនួយនេះទេ ខ្ញុំពិតជាពុំមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនខ្ញុំឡើយ ។ 

 

គម្រោងកម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល (DWD) បានគាំទ្រនិស្សិតនារីចំនួន១២ នាក់ ដែលជាអ្នកទទួលផលផ្ទាល់មកពីគ្រួសារដែលមានជីវភាពខ្វះខាត គ្រួសារដែលមានបំណុល គ្រួសារដែលមានសមាជិកច្រើន និងកំព្រាឪពុកម្តាយ​ ដោយគម្រោងបានគាំទ្រលើតម្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ការស្នាក់នៅ ទឹកភ្លើង កុំព្យូទ័រយួរដៃ ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភថ្លៃអាហារ ថ្លៃសម្ភារៈសិក្សា និងការប្រជុំអាណាព្យាបាលសិស្ស៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders