News & Events

ការផ្តល់ធុងចម្រោះ និងវគ្គតម្រង់ទិសស្តីពី បច្ចេកទេសប្រើប្រាស់ និងថែទាំនៃប្រព័ន្ធចម្រោះទឹកស្អាត

Date : 2023-07-03
Facebook Twitter Google+ LinkedIn

គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិច តំបន់១ ហៅកាត់ថា (FOSTER) សហការជាមួយគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) បានរៀបចំផ្តល់ធុងចម្រោះ និងវគ្គតម្រង់ទិសស្តីពី បច្ចេកទេសប្រើប្រាស់ និងថែទាំនៃប្រព័ន្ធចម្រោះទឹកស្អាត ដែលធ្វើឡើងនៅសាលាបឋមសិក្សាវត្តស្តី និងសាលាបឋមសិក្សាមុនប៉ែន ខេត្តសៀមរាប។ សិក្ខាកាមចូលរួមសរុបចំនួន៩០នាក់ រួមមាន៖ គណៈអភិបាលស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នាយកសាលា​ លោកគ្រូអ្នកគ្រូក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស និងអាណាព្យាបាល។

 

វគ្គតម្រង់ទិសនេះ ផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃការទទួលទានទឹកដែលមានសុវត្ថិភាព និងការថែទាំប្រព័ន្ធចម្រោះទឹកស្អាត ជាពិសេសកុមារទាំងអស់នៅក្នុងសាលាគោលដៅមានទឹកស្អាត ទឹកសុវត្ថិភាពដើម្បីទទួលទាន។

 

ក្នុងសាលារៀននីមួយៗទទួលបានធុងចម្រោះទឹកស្អាតមានចំនួនផ្សេងគ្នារួមមាន៖ សាលាបឋមសិក្សាវត្តល្វា ទទួលបាន RO ចំនួនពីរ២, បឋមសិក្សាទួលទទួលបាន RO មួយ, បឋមសិក្សាតាផ្លុង ទទួលបានRO មួយ, បឋមសិក្សាកន្ទូ ROមួយ, បឋមសិក្សាវត្តឃ្លាំង RO មួយ, បឋមសិក្សាចុងប្រឡាយ RO មួយ, បឋមសិក្សាវត្តស្តី RO មួយ, បឋមសិក្សាភ្នំក្រោមស៊ូវុន RO ចំនួនបី, បឋមសិក្សាចុងឃ្នៀស RO មួយ, បឋមសិក្សាមេជ្រៃទទួលបាន Bravo ចំនួនពីរ, បឋមសិក្សាពោធិ៍ទ្រាយ ទទួលបានBravo ចំនួនបី, បឋមសិក្សាមុខប៉ែន ទទួលបានRO មួយ, បឋមសិក្សាគោកខ្ពស់ RO មួយ និងបឋមកំពង់ភ្លុកទទួលបាន RO ចំនួនបី។ ដូច្នេះ ធុងចម្រោះទឹកស្អាតចំនួន ២១ ត្រូវបានប្រគល់ដល់សាលារៀនគោលដៅ។ សូមបញ្ចាក់ផងដែរថា RO ជាប្រភេទធុងចម្រោះដែលប្រើដោយប្រព័ន្ធអេឡិចត្រូនិក និង Bravo ជាប្រភេទធុងចម្រោះដែលមិនប្រើប្រព័ន្ធអេឡិចត្រូនិក នេះជាការចូលរួមចំណែកលើកកម្ពស់សុខភាពអនាម័យតាមសាលារៀន និងពង្រឹងការយល់ដឹងផ្នែកអនាម័យ ជាពិសេសការបរិភោគទឹកស្អាត និងទឹកមានសុវត្ថិភាពដល់សិស្សានុសិស្ស ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។ ម្យ៉ាងវិញទៀត ការមានធុងទឹកចម្រោះស្អាត បានធ្វើឱ្យសាលារៀនសម្រេចបាននូវសូចនាករ ហើយទទួលបានផ្កាយតាមការវាយតម្លៃអនាម័យទឹកស្អាតរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក កែវ វណ្ណនី ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកពួកបានមានប្រសាសន៍ថា “ការប្រើប្រាស់ទឹកស្អាត និងទឹកដែលមានសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយរឹតតែសំខាន់នោះ គឹការបរិភោគទឹកដែលចម្រោះត្រឹមត្រូវ។ លោកគ្រូអ្នកគ្រូដែលទទួលបានធុងចម្រោះទឹកស្អាតពីគម្រោង សូមយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ឱ្យបានល្អ ដូច្នេះសិស្សានុសិស្សបាន ទទួលទានទឹកស្អាត មានអនាម័យ និងមានសុខភាពល្អ”។

 

គម្រោង FOSTER ទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដែលអនុវត្តសកម្មភាពក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀន ដោយផ្អែកលើលទ្ធផលរង្វាយតម្លៃទឹកស្អាត និងអនាម័យតាមសាលារៀន៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders