News & Events

ការអនុវត្តប្រព័ន្ធរំឭកជាមុនដើម្បីទប់ស្កាត់សិស្សបោះបង់ការសិក្សា

Date : 2023-07-05
Facebook Twitter Google+ LinkedIn

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម(CO-SAVED) បានរៀបចំវគ្គសិក្ខាសាលាពិនិត្យឡើងវិញស្តីពី ការអនុវត្តប្រព័ន្ធរំឭកជាមុនដើម្បីទប់ស្កាត់សិស្សបោះបង់ការសិក្សា ដល់គ្រូបង្គោលនៃសាលារៀនគោលដៅចំនួន ៤៦ ដែលស្ថិតនៅក្នុងស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត។

 

សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៣ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤៧ នាក់ (ស្រី ១០នាក់) ក្នុងគោលបំណងគឺ៖

  • ពង្រឹងសមត្ថភាពគ្រូបង្គោលក្នុងការប្រើប្រាស់ឧបកណ៍គាំទ្រការកត់ត្រាប្រចាំថ្ងៃ ក្នុងកម្មវិធីប្រព័ន្ធរំឮកជាមុនដែលអនុវត្តន៍ដោយក្រុមប្រឹក្សាកុមារ និងគ្រូបន្ទុកថ្នាក់ ។
  • ដោះស្រាយបញ្ហាប្រឈមនានា និងផ្តល់អនុសាសន៍គាំទ្រសកម្មភាពក្នុងឆ្នាំ​២០២៣។
  • រៀបចំផែនការចុះអន្តរាគមន៍សិស្សងាយរងគ្រោះ​តាមលក្ខខណ្ឌប្រព័ន្ធរំឮកជាមុននិងគាំទ្រពីអាជ្ញាធរមូលដ្ឋាន។

 

លោក សុខ ហេង  ជាប្រធានការិយាល័យអប់រំស្រុកទឹកឈូ  បានមានប្រសាសន៍ថា “ខ្ញុំពិតជាពេញចិត្តចំពោះអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(ខេប) ដែលបានជួយកសាងសមត្ថភាពគ្រូនូវជំនាញថ្មីៗ ជាពិសេសប្រព័ន្ធរំឮកជាមុនដែលក្រសួងបានប្រកាសដាក់ចេញឱ្យសាលារៀនប្រើប្រាស់ជាផ្លូវការ។ តាមរយៈការគាំទ្រពីគម្រោង សាលារៀនគោលដៅបានយកចិត្តទុកដាក់តាមដានលើការសិក្សារបស់សិស្សងាយរងគ្រោះ ជាពិសេសចុះអន្តរាគមន៍តាមខ្នងផ្ទះរបស់សិស្សផ្ទាល់តែម្តង។ ខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងបន្តគាំទ្រ និងជំរុញឱ្យកុមារងាយរងគ្រោះ ទទួលបានសេវាអប់រំប្រកបដោយបរិយាប័ន្ន។

 

គម្រោង CO-SAVED ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការ Aide et Action (AeA) ដើម្បីពង្រឹងនូវការផ្តល់សេវាកម្មអប់រំ​៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders