News & Events

វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL)

Date : 2023-12-25
Facebook Twitter Google+ LinkedIn

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(ខេប) បានផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL) ជូនដល់អង្គការជនមានពិការភាព (OPDs)ចំនួនបួនលើក ចាប់តាំងពីចុងខែវិច្ឆិកា និងបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៦០នាក់។

 

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលគឺ

-ផ្តល់ឱ្យអង្គការជនមានពិការភាពនូវចំណេះដឹងចាំបាច់ ធនធាន និងសមត្ថភាពក្នុងការពង្រឹងជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលក្នុងចំណោមជនមានពិការភាព។

-ជំរុញឱ្យមានការអភិវឌ្ឍជំនាញឌីជីថលនៅតាមស្ថាប័នរបស់ពួកគេនាពេលអនាគត។

 

វគ្គបណ្តុះបណ្តាលនេះ មានម៉ូឌុលចំនួន​ប្រាំបួនជូនដល់សិក្ខាកាមដើម្បីទទួលបានចំណេះដឹងសំខាន់ៗរួមមាន៖

-ម៉ូឌុលទី១៖ ការណែនាំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងបញ្ញត្តិសំខាន់ៗផ្សេងទៀត។

-ម៉ូឌុលទី២៖ សមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានដើម្បីប្រឆាំងនឹងព័ត៌មានខុស ព័ត៌មានមិនពិត និងការនិយាយសម្អប់។

-ម៉ូឌុលទី៣៖ ឥទ្ធិពលនៃព័ត៌មាន។

-ម៉ូឌុលទី៤៖ យុគ្គសម័យព័ត៌មានមិនពិត។

-ម៉ូឌុលទី៥៖ ឱកាស និងបញ្ហាប្រឈមរបស់អ៊ីនធឺណិត។

-ម៉ូឌុលទី៦៖ ការណែនាំអំពីការរៀនបែបឌីជីថល។

-ម៉ូឌុលទី៧៖ឯកជនភាព ការការពារទិន្នន័យ និងអ្នក។

-ម៉ូឌុលទី៨៖ មូលដ្ឋានគ្រឹះឌីជីថល។

-ម៉ូឌុលទី៩៖ សុខមាលភាពឌីជីថល។

 

លោក ឈន សុវណ្ណដេតតំណាងជនមានពិការភាពបានមានប្រសាសន៍ថា "វគ្គបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ​ ព័ត៌មាន និងឌីជីថល ពិតជាមានសារៈសំខាន់ ពីព្រោះវាបានចូលរួមចំណែកកែប្រែការរស់នៅរបស់បងប្អូនជនពិការនៅសហគមន៍ ជាពិសេសជួយឱ្យពួកគាត់បានយល់ដឹងពីព័ត៌មានមិនពិត និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ព្រមទាំងនឹងធ្វើការចែករំលែកបន្តទៅកាន់បងប្អូនជនពិការដទៃទៀត។ ម៉្យាងទៀត វាផ្តល់ភាពងាយស្រួលដល់បងប្អូនជនពិការ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពសង្គមផ្សេងៗ តាមរយៈប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ"។

 

វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL) ទទួលបានហិរញ្ញប្បទានគាំទ្រពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងរកការជំរុញការតភ្ជាប់ប្រកបដោយអត្ថន័យដែលជាគោលដៅសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត និងដោះស្រាយបញ្ហាគម្លាតយេនឌ័រ៕

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders