ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីធ្វើបទបង្ហាញអំពីកម្មវិធីអំណានភាសាអង់គ្លេស X-Reading ការប្រគល់ប័ណ្ណសរសើរ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩

Date : 2019-02-14
Facebook Twitter Google+ LinkedIn Addthis

សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ បានរៀបចំកម្មវិធីធ្វើបទបង្ហាញអំពីកម្មវិធីអំណានភាសាអង់គ្លេស (X-Reading) និងការផ្តល់ប័ណ្ណសរសើរដល់សិស្សដែលបានបញ្ចប់ដោយជោគជ័យនូវការអានភាសាអង់គ្លេសលើសពីដប់ប្រាំម៉ឺនពាក្យនៃកម្មវិធីអំណានភាសាអង់គ្លេស ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។ កម្មវិធីនេះបានជំរុញលើកទឹកចិត្តសិស្សប្រមាណជា១០០នាក់ដែលមកពីសាលារៀនជំនាន់ថ្មីទាំង៤ទីតាំង រួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ព្រែកអញ្ចាញ វិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ សរុបប្រមាណជា១០០នាក់ បន្ថែមលើការសិក្សាទាំងភាសាខ្មែរ និងភាសាអង់គ្លេសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីវាស់ស្ទង់ និងតាមដានសមត្ថភាពពួកគាត់។

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ