អតីតភាពគម្រោង

គម្រោង សិក្សាសកម្ម (PLP)

សេចក្តីពិពណ៌នាគម្រោង

 

បង្កើនការទុកជាមុននូវការចូលរួមពីសាលាបឋមសិក្សាដែលកុមារទាំងអស់នោះមានការចូលរួមសិក្សាពេញ​លេញដោយ​​ឆ្លង​​កាត់ការអនុវត្តវិធីសាស្ត្រសាលាកុមារមេត្រី។

 

គោលបំណងជាក់លាក់

 

ដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារក្នុងខេត្តប៉ៃលិន ដោយផ្តោតសំខាន់ទៅលើលទ្ធផលចម្បងពីរៈ

 

 • ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ ក្នុងខេត្តប៉ៃលិន
 • ការធ្វើឱ្យប្រសើរឡើងនៃធនធានក្នុងតំបន់ដើម្បីបញ្ជាក់ពីការប្រើប្រាស់វិធីសាស្ត្រសាលាកុមារមេត្រីនេះ ដោយ មានការចូលរួមពីអ្នកពាក់ព័ន្ធ។

 

គោលបំណងនៃគម្រោង

 

 • ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេតាមរយៈសកម្មភាពនៃដំណើរការអប់រំ ដោយឆ្លងកាត់ការបណ្តុះបណ្តាល។
 • ដើម្បីឈានដល់ការអភិវឌ្ឍជាចម្បងក្នុងខេត្តប៉ៃលិន និងជាពិសេសទៅទៀត សំដៅទៅលើកុមាររី និងកុមារ​ដែលងាយរងគ្រោះ។
 • ដើម្បីអនុវត្តវិធីសាស្ត្រសាលាកុមារមេត្រីដល់គ្រប់សាលាទាំងពីរកម្រង។

 

លទ្ធផលរំពឹងទុក

 

 1. លទ្ធផលទី១៖ ការទទួលបាននូវការចូលរួម និងការរក្សាទុក ក្នុងសាលាបឋមសិក្សាដោយបង្កើតនូវសេវាកម្ម​នៃការ​អប់រំបញ្ចូលគ្នា ការគោរពដល់ក្មេងដែលងាយរងគ្រោះដោយស្វែងយល់ពី”តម្រូវការពិសេស “ របស់កុមារ និងក្មេងស្រីដែលត្រូវបានធ្វើឱ្យប្រសើរឡើង។
 2. លទ្ធផលទី២៖ ការសិក្សាពីចិត្តសាស្ត្រ បរិស្ថានសង្គម​ឱ្យបានសមស្របក្នុងបន្ទប់រៀន ដែលចូលរួមដោះ​ស្រាយ​ក្នុងការអភិវឌ្ឍយ៉ាងពេញទំហឹង ដល់ក្មេងទាំងគំនិតបញ្ញា អារម្មណ៍ និងសម្ភារដែលត្រូវបានបង្កើតឡើង។
 3. លទ្ធផលទី៣៖ ការអនុវត្តផ្នែកសុខភាព និងបរិស្ថានដែលពាក់ព័ន្ធទៅនឹងការអនាម័យខ្លួនប្រាណ អនាម័យ…​….និង​សំខាន់គឺបញ្ហាសុខភាពក្នុងសាលារៀននិងសហគមន៍ដែលត្រូវបានគេធ្វើឡើង។
 4. លទ្ធផលទី៤៖ ការយល់ដឹងពីយេនឌ័រ តុល្យភាពយេនឌ័រ សមធម៌យេនឌ័ររវាងសិស្សានុសិស្សក្នុងសាលា ដែលត្រូវបាន​ធ្វើឱ្យប្រសើរឡើង។
 5. លទ្ធផលទី៥៖ ពង្រឹងឱ្យមានការទំនាក់ទំនងគ្នារវាងកុមារ អាណាព្យាបាលនិងសហគមន៍ ក្នុងសកម្មភាពអប់រំ ដែលត្រូវ​បាន​បង្កើតឡើង។
 6. លទ្ធផលទី៦៖ បង្កើនសមត្ថភាពបុគ្គលិកក្នុងដំណើរការរៀន និងបង្រៀននិងបង្កើនការគ្រប់គ្រងសាលា​ឱ្យកាន់តែ​ប្រសើរ​​ថែមទៀត។

 

រយៈពេលអនុវត្តគម្រោងៈ ខែកញ្ញាឆ្នាំ២០១២ ដល់ ខែមករា ឆ្នាំ២០១៤(១៨ខែ)

 

ទីកន្លែងអនុវត្តគម្រោងៈ ខណ្ឌប៉ៃលិន ខេត្តប៉ៃលិន។

 

តំបន់គោលដៅ

 

សម្រាប់ការអនុវត្តសកម្មភាព ដែលមាន១០ សាលា និង២កម្រង(កម្រងសាលាអូរតាវ៉ៅ និងអូរច្រា)៖

 

១/កម្រងអូរតាវ៉ៅ

 

 • សាលាបឋមសិក្សាអូរប្រើស
 • សាលាបឋមសិក្សាអូរខ្ទីង
 • សាលាបឋមសិក្សា សខេងអូរតាវ៉ៅ
 • សាលាបឋមសិក្សាអូរតាវ៉ៅ
 • សាលាបឋមសិក្សាប៉ាងរលឹម

 

២/កម្រងអូរច្រា

 

 • សាលាបឋមសិក្សាភូមិថ្មី
 • សាលាបឋមសិក្សាអូរច្រា
 • សាលាបឋមសិក្សាបរយ៉ាខា
 • សាលាបឋមសិក្សាបរតាំងស៊ូ
 • សាលាបឋមសិក្សាទួលល្វា

 

លម្អិតនៃអ្នកកទទួលផលពីគម្រោង

 

 • ក្នុង១០ សាលា​ មានសិស្សសរុប ចំនួន១៩១០នាក់ ក្នុងនោះសិស្សស្រីចំនួន ៨៩៧នាក់
 • ចំនួនគ្រូទាំងអស់(៧៥នាក់,ស្រីៈ៤៧នាក់)ក្នុងពីរកម្រង

 

លទ្ធផលការងារ

 

 • ផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់គ្រូតាមសាលាគោលដៅចំនួន១១ដង
 • ចែកកង់ដល់សិស្សចំនួន៣៤៣ ដល់សាលាគោលដៅចំនួន០២
 • ចែកសម្ភារសិក្សាសម្រាប់រៀបចំសម្ភារឧបទ្ទេស និងតុបតែងថ្នាក់ដល់គ្រូចំនួន៧៥នាក់
 • សាងសង់ជំរាលសម្រាប់សិស្សពិការដល់សាលាគោលដៅចំនួន០៧
 • ចែកសម្ភារសិក្សា និងខោអាវដល់សិស្សសាលាគោលដៅចំនួន៣៤៩
 • រៀបចំ និងដំណើរការក្រុមប្រឹក្សាកុមារចំនួន០៨សាលាគោលដៅ ។

 

គម្រោង PLP គាំទ្រថវិកាដោយ

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

3,488

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ