អតីតភាពគម្រោង

គម្រោងខ្ញុំកំពុងរៀន! (QLE/I'm learning!)

សនិទានភាពនៃកម្មវិធី

 

             គម្រោងខ្ញុំកំពុងរៀន (ILP)! ជាគម្រោងសាកល្បងដែលបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៣ និងបានបញ្ចប់សកម្មភាពរបស់ខ្លួនរយៈពេល២ឆ្នាំ​ ក្នុងឆ្នាំ ២០១៥។ គម្រោងនេះគឺជាឧទាហរណ៍នៃនិន្នាការថ្មីក្នុងការអភិវឌ្ឍដែលផ្ដោតលើកម្មវិធីផ្អែកលើភស្ដុតាង និងស្រដៀងគ្នានឹង​គោលបំណងកម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់ការសិក្សា (SDPP) របស់អង្គការ ខេប ទោះបីជាបានផ្ដោតលើ  វិទ្យាល័យ ចំណែកឯគម្រោង ខ្ញុំកំពុងរៀន ផ្ដោតលើបឋមសិក្សាក៏ដោយ។ គម្រោង ខ្ញុំកំពុងរៀនមានផ្នែកច្រើនផ្សេងៗគ្នា រួមទាំងផ្នែកស្រាវជ្រាវ ផ្នែកតាមដាន ផ្នែកវាយតម្លៃ និងផ្នែកអនុវត្តកម្មវិធី។ អង្គការ Save the Children ទទួលខុសត្រូវលើការអនុវត្តកម្មវិធីនៅក្នុងសាលាអនុវត្តចំនួន១៥ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងកំពង់ឆ្នាំង ចំណែកអង្គការ ខេប ទទួលខុសត្រូវលើការតាមដាន និងវាយតម្លៃ ក៏ដូចជាបង្កើតផែនការ​ស្រាវជ្រាវដែលធ្វើសុពលភាពឥទ្ធិពលប្រែប្រួលអន្តរាគមន៍ នៅក្នុង​សាលាអនុវត្តធៀបទៅនឹងសាលាប្រៀបធៀប។

 

             គោលការណ៍របស់គម្រោងគឺត្រូវផ្ដល់ភស្ដុតាងជាក់ស្ដែងដែលថា វិធីសាស្ត្រ ពហុចម្រុះវិស័យ ដែលអនុវត្តក្នុងសាលាពិតជាអាចធ្វើឲ្យការសិក្សារបស់សិស្ស​ប្រសើរឡើងបាន។ ទោះបីគោលវិធីសាស្រ្តពហុចម្រុះវិស័យ ដូចជា កម្មវិធីកុមារមេត្រីរបស់អង្គការ ខេប ដែលមាន៦ផ្នែក ត្រូវបានឲ្យអនុវត្តយ៉ាងទូលំទូលាយ ទាំងក្នុងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា វាកម្រនឹងមានឧទាហរណ៍សុពលភាពជាក់ស្ដែងណាស់។ ដូច្នេះហើយ គម្រោង ខ្ញុំកំពុងរៀន ខិតខំស្វែងរកការគាំទ្រថ្មីៗដល់សាលារៀនដែលមានគ្រោងការអនុវត្តមួយនឹងបង្ហាញភស្ដុតាងអំពីប្រសិទ្ធភាពអន្ដរាគមន៍នេះ។ សកម្មភាពត្រូវរៀបចំជា «បរិស្ថានសិក្សាប្រកបដោយគុណភាព» ដែលមាន៤ផ្នែកធំៗ៖

 

  • ការការពារផ្លូវអារម្មណ៍ និងផ្លូវចិត្ត
  • ការការពាររាងកាយ
  • សកម្មភាពរៀនបែបសកម្ម និង
  • ការចូលរួមពីសហគមន៍។

 

បច្ចុប្បន្នភាពគម្រោង

 

       គម្រោងខ្ញុំកំពុងរៀន (ILP)! បានបញ្ចប់សកម្មភាពឆ្នាំទី២របស់ខ្លួន និងមានការផ្លាស់ប្ដូរមួយចំនួនទៅលើ​រចនាសម្ព័ន្ធបុគ្គលិក។ ចំណុចសំខាន់គឺការសម្រេចចិត្តបញ្ចូលផ្នែកប្រមូល «ទិន្នន័យគុណភាព» ដើម្បីបំពេញបន្ថែមលើសកម្មភាពប្រមូលទិន្នន័យដែលផ្ដោតសំខាន់លើ​ទិន្នន័យបរិមាណ។ ការផ្លាស់ប្ដូរនេះបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ រួមជាមួយវត្តមានទីប្រឹក្សាថ្មី​ដែលមានឯកទេសខ្ពស់ក្នុងផ្នែកនេះ។ ការផ្ដោតលើការ ប្រមូលទិន្នន័យគុណភាពមានសារៈសំខាន់​ណាស់ ដើម្បីវាយតម្លៃសមត្ថភាពប្រើប្រាស់បំណិនជីវិតរបស់សិស្សដែលជាផ្នែកកម្មវិធី​សិក្សាថ្នាក់ជាតិ។

 

       គម្រោងខ្ញុំកំពុងរៀនក៏បានធ្វើជាម្ចាស់ផ្ទះនៃការប្រជុំបីប្រទេសដើម្បីពិនិត្យមើលលទ្ធផលស្រាវជ្រាវ​ដំបូង ក៏ដូចជាវិធីសាស្រ្តស្រាវជ្រាវ និងការវិវត្តន៍រហូតមកដល់     បច្ចុប្បន្ន។ ក្នុងការប្រជុំនេះ តំណាងមកពីប្រទេស អ៊ូហ្កាន់ដា និងហ្ស៊ីមបាបវ៉េ បានចូលរួមជាមួយក្រុមកម្ពុជា​ដើម្បីពិភាក្សាអំពីការស្រាវជ្រាវ។ ការប្រជុំរួមគ្នាបានធ្វើឡើងនៅក្នុងក្រុងកំពង់ចាមដែលជាឱកាសដ៏ល្អសម្រាប់បង្ហាញពីកាវិវត្តន៍។

 

       នៅចុងឆ្នាំ អង្គការ ខេប បានធ្វើការវាយតម្លៃប្រចាំឆ្នាំ និងផ្ដល់ជាអនុសាសន៍ក្នុងការអនុវត្តកម្មវិធី​រយៈពេល៣ឆ្នាំ។ របាយការណ៍បានរៀបចំជាពង្រាងនៅចុងឆ្នាំ និងបានប្រគល់ដល់សាកលវិទ្យាល័យ អូស្លូ នៅដើមឆ្នាំ២០១៦។

 

មេរៀនទទួលបានពីគម្រោង

 

            គម្រោងខ្ញុំកំពុងរៀន(ILP)! មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការបង្កើតឧបករណ៍បំណិនជីវិតថ្មី។ ដំណើរការបង្កើតមានច្រើនជំ​ហាន ដោយចាប់ផ្ដើមពីការវិភាគខ្លឹមសារសៀវភៅសិក្សាដល់ការធ្វើតេស្តសាកល្បងដើម្បីធ្វើសុពលភាពពិន្ទុដែលអាចជឿជាក់បាន។ ការសម្រេច​បានពិន្ទុនៃភាពជឿជាក់ជាក់គឺជាការលំបាកមួយដែលតម្រូវឲ្យមានការកែប្រែឧបករណ៍ជាច្រើនដង។

 

ក្រុមគោលដៅ

 

សាលាអនុវត្តចំនួន១៥ (សាលាបឋមសិក្សា) និងសាលាប្រៀបធៀបចំនួន១៥ (សាលាបឋមសិិិក្សា) នៅក្នុងចំំនួន៥ខេត្ត (កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងកំពង់ឆ្នាំង)។

 

គម្រោង I’m Learning Project! ឧបត្ថម្ភដោយ

អង្គការ​ Save the Children 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ