ដៃគូ និងម្ចាស់ជំនួយ

ដៃគូអង្គការ ខេប ជាមួយរដ្ឋាភិបាល

ចាប់តាំងពីឆ្នាំ១៩៩៩ មក អង្គការ ខេប បានធ្វើការងារដ៏ល្អដោយសារមានទំនាក់ទំនងជាមួយក្រសួងអប់រំយុវជននិងកីឡា។ នៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្តល់ថវិកាចំនួន ៣៧០.០០០ដុល្លាសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍលើការពង្រីកគម្រោងសាលារៀនជំនាន់ថ្មី ដែលជាហិរញ្ញប្បទានផ្ទាល់ដល់អង្គការ​ ខេប។ នៅក្នុងឆ្នាំ២០១៩ ការឧបត្ថម្ភគាំទ្រនេះបានកើនឡើងដល់ ១,៨លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំនួនថវិកាឧបត្ថម្ភដ៏ច្រើន និងក៏ជាថវិកាឧបត្ថម្ភគាំទ្រដែលអង្គការក្រៅរដ្ឋាភិបាលទទួលបានពីក្រសួងអប់រំយុវជននិងកីឡា។ ចាប់ផ្តើមពីឆ្នាំ២០២០ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតិឱ្យអង្គការ​ ខេប ក្លាយទៅជាដៃគូជំនួយបច្ចេកទេស ដើម្បីជួយប្រតិបតិ្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំផ្នែកមធ្យមសិក្សា (USE-SDP 2) ដោយប្រើប្រាស់មូលនិធិកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។ អង្គការ ខេប នឹងទទួលបានចំនួន ៤០០.០០០ដុល្លាសហរដ្ឋអាមេរិកពីមូលនិធិនេះដើម្បីជួយគាំទ្រផ្នែកបច្ចេកទេសអនុវត្តគម្រោង។ 

 

បុគ្គលិកអង្គការ ខេប ក៏បានធ្វើការងារយ៉ាងជិតស្និទជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាមួយក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ដើម្បីធានាថាការចូលរួមនៅថ្នាក់ក្រោមជាតិមានអត្ថន័យ និងមានភាពមុតមាំល្អក្នុងការប្រតិបត្តិគម្រោងប្រកបដោយនិរន្តរភាព៕

ដៃគូអង្គការ ខេប ជាមួយក្រុមហ៊ុនធនធានអប់រំ (TTO)

ធធអ គឺជាអក្សរកាត់ដែលមានពាក្យពេញថា ធនធានអប់រំ បានផ្តើមបង្កើតឡើងដោយអង្គការ ខេប ។ បច្ចុប្បន្ននេះ ធធអ គឺជាក្រុមហ៊ុនឯករាជ្យមួយដែលលើកកម្ពស់ការប្រើប្រាស់សម្ភារឧបទេសទំាងនៅក្នុង និងក្រៅថ្នាក់រៀន។​ គំនិតបង្កើតនេះ ប្រមូលផ្តុំបាននូវសម្ភារបង្រៀនផ្សេងៗគ្នាជាច្រើនយកមកអភិវឌ្ឍដើម្បីឆ្លើយតបនឹងកំណើនតម្រូវការគុណភាពប្រសើរជាងមុន​ប្រកបដោយបទពិសោធន៍បង្រៀន និងរៀន។ សម្ភារឧបទេសទាំងនេះមានដូចជា៖ ផ្ទាំងល្បែងសិក្សាមានពណ៌ឆើតល្អ ប័ណ្ណពាក្យ និងផ្ទាំងផ្សព្វផ្សាយ (ប៉ុស្ទ័រ) ដែលមានលក្ខណៈទាក់ទាញ សាមញ និងងាយស្រួលប្រើប្រាស់។ ធធអ ក៏មានគោលបំណងលើកកម្ពស់ការប្រើប្រាស់សូវែរ និងកម្មវិធីទូរស័ព្ទដៃ (Phone Apps) សម្រាប់ពង្រឹងបទពិសោធន៍រៀន។​ ធនធានទាំងនេះមានលក្ខណៈស៊ីជម្រៅសម្រាប់អភិវឌ្ឍស្តង់ដារបង្រៀន និងរៀននៅទូទាំងប្រទេសកម្ពុជា។

 

ធធអ បានធ្វើអំណោយ ១០%​ នៃប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីឧបត្ថម្ភគាំទ្រដល់កម្មវិធីអង្គការ ខេប នៅបឋមសិក្សា៕ 

ដៃគូវិស័យឯកជន

អង្គការមូលនិធិ

អង្គការអន្តរជាតិ និងម្ចាស់ជំនួយ

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

3,488

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ