ព័ត៌មាន និងព្រឹត្តិការណ៍

និស្សិតអាហារូបករណ៍អង្គការ ខេប ទទួលជ័យលាភីពីកម្មវិធីប្រកួតប្រជែង BODA Book Review

Date : 2018-05-20
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ និស្សិតអាហារូបករណ៍ចំនួន៦នាក់បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយសិស្សទាំង៣៤នាក់ផ្សេងទៀតក្នុងកម្មវិធីប្រកួតប្រជែង BODA Book Review ដែលឧបត្ថម្ភដោយ BODA Initiative។ កម្មវិធីនេះបានរៀបចំឡើងនៅសាកលវិទ្យាល័យ វេស្ទើន សាខាខេត្តកំពង់ចាម។ និស្សិតអាហារូបករណ៍ចំនួន៤នាក់ រួមមាន៖ កញ្ញា ផន សុភ័ក្ររ័ត្ន កញ្ញា ភី វិច្ឆិកា កញ្ញា តុល ជាវ័យ និងកញ្ញា សេង ផាន់នី បានទទួលជ័យលាភីពីកម្មវិធីប្រកួតប្រជែង BODA Book Review។ កម្មវិធីនេះរៀបចំធ្វើឡើងក្នុងគោលបំណងពង្រឹងការអានសៀវភៅដោយធ្វើការឆ្លុះបញ្ចាំងអត្ថន័យរួមបន្ទាប់ពីអានរួច។ 

 

អង្គការ ខេប សូមសម្តែងសេចក្តីត្រេកអរចំពោះជ័យជំនះនេះ ទោះបីនិស្សិតទាំង៦នាក់មិនជាប់ទាំងអស់ក៏ដោយ ក៏វាជាចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ជាពិសេស យុវតីវ័យក្មេងដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ ជំនាញ និងរបៀបដឹកនាំជីវិតផ្ទាល់ខ្លួនតាមរយៈការទទួលបានការអប់រំត្រឹមត្រូវប្រកបដោយគុណភាព និងមានឱកាសដើម្បីបង្ហាញសមត្ថភាពទាំងក្នុងពេលកំពុងសិក្សា និងពេលបញ្ចប់ការសិក្សា។ ដូច្នេះ ការបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់ឱ្យយុវជនកម្ពុជាមានឱកាសបង្ហាញពីសមត្ថភាពគឺជាការរួមចំណែកដ៏មានប្រសិទ្ធិភាពក្នុងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ អង្គការ ខេប សូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស និងនិស្សិតអាហារូបករណ៍ទាំងអស់ខិតខំរៀនសូត្រ និងហ៊ានចូលរួមបង្ហាញសមត្ថភាពខ្លួនក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ