ព័ត៌មានខ្លីៗពីអង្គការ ខេប

តើអង្គការ ខេប ធ្វើការងារចម្បងៗផ្តោតលើអ្វីខ្លះ?

អង្គការ ខេប ធ្វើការលើផ្នែក៖​

  • ថ្នាក់អំណានដំបូង
  • ការអភិវឌ្ឍសាលាកម្រង
  • ការអប់រំបញ្ចូលគ្នា ធ្វើការជាមួយសហគមន៍ និងការចូលរួមពីសហគមន៍
  • បច្ចេកវិទ្យាព័ត៌មានវិទ្យា និងឧបករណ៍ទំនាក់ទំនង និងសូសវែរសម្រាប់កែលម្អការសិក្សា
  • ការស្រាវជ្រាវផ្នែកអប់រំ គោលនយោបាយអប់រំថ្នាក់ជាតិ និងការអភិវឌ្ឍធនធាន
  • ភាពជាអ្នកដឹកនាំសាលារៀន និងការបណ្តុះបណ្តាលគ្រូ
  • ការធ្វើផែនការកម្មវិធី និងការផ្តល់ដល់សាលារៀនកម្រិតបឋម មធ្យម និងសាកលវិទ្យាល័យ
  • អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ រាប់បញ្ចូលទាំងវិជ្ជាជីវៈ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យាល័យ វិស្វកម្ម និងគណិតវិទ្យា)
  • ការអភិវឌ្ឍយុវជន និងការអប់រំកម្មវិធីបំណិនជីវិត។
ហេតុអ្វីបានជាគេមើលឃើញថា អង្គការ ខេប គឺជាដៃគូអ្នកដឹកនាំប្រកបដោយទំនុកចិត្តផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា?

ដោយសារអង្គការ ខេប គឺជា៖

  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធំជាងគេ និងមានបទពិសោធន៍ផ្នែកអប់រំច្រើនបំផុត 
  • តំណភ្ជាប់សហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដៃគូ និងសហគមន៍ជាតិ និងអន្តរជាតិ 
  • អង្គការមួយកំពុងអភិវឌ្ឍផ្អែកបច្ចេកវិទ្យា និងកម្មវិធីសិក្សាតាមរយៈអេឡិចត្រូនិច (e-learning)
  • អង្គការដែលមានការប្តេជ្ញាចិត្តខ្លាំងក្លាផ្នែកភាពជាអ្នកដឹកនាំ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ
  • អ្នកផ្្តល់សមត្ថភាពធ្វើការងារដល់អ្នកពាក់ព័ន្ធចម្រុះគ្នា ដើម្បីឱ្យមានការផ្លាស់ប្តូរ៕
តើកត្តាសំខាន់ៗអ្វីខ្លះដែលត្រូវបន្តលើកកម្ពស់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា?

កត្តាជោគជ័យសំខាន់ៗ រួមមាន៖

  • និរន្តរភាពការផ្លល់មូលនិធីដើម្បីបន្តឧបត្ថម្ភគាំទ្រការលើកកម្ពស់អប់រំ
  • ពង្រឹងអភិបាលកិច្ចប្រព័ន្ធសាលារៀន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ 
  • ការចូលរួមរបស់អ្នកពាក់ព័ន្ធ និងភាពជាដៃគូសហប្រតិបត្តិការ 
  • ជំនាញវិជ្ជាជីវៈ និងជំនាញទន់ដែលលើកកម្ពស់ចំណូលគ្រួសារ និងការអភិវឌ្ឍផ្ទាល់ខ្លួន៕

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ