ស្ម័គ្រចិត្ត

ការងារស្ម័គ្រចិត្ត

 

ក្នុងនាមជាអង្គការដ៏ឈានមុខគេផ្នែកអប់រំក្នុងប្រព័ន្ធនៅប្រទេសកម្ពុជាដ៏ទូលំទូលាយ អង្គការ ខេប ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនអំឡុងឆ្នាំកន្លង រួមមានជំនាញ និងចំណេះដឹងដែលបានមកពីការរួមចំណែករបស់អ្នកស្ម័គ្រចិត្តនៅទូទាំងពិភពលោក ។ 

 

នៅក្នុងដំណាក់ការមួយទៀតនៃការរីកលូតលាស់យ៉ាងសំខាន់ អង្គការ ខេប បានកំពុងធ្វើការអភិវឌ្ឍសារពើភ័ណ្ឌធនធានជំនាញអ្នកស្ម័គ្រចិត្ត ដែលអាចផ្តល់ចំណេះដឹង និងជំនាញនៅក្នុងប្រទេសកម្ពុជារយៈពេល៦ខែទៅ២ឆ្នាំ ឫជាអ្នកស្ម័គ្រចិត្តដោយផ្អែកលើការងារដូចខាងក្រោម៖ 

 

  • ការអនុវត្តល្អនៅក្នុងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ (រាប់បញ្ចូលទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងអាហារូបករណ៍)
  • ការងារកុមារថ្នាក់ដំបូង និងការអភិវឌ្ឍ
  • ការអភិវឌ្ឍគោលនយោបាយអប់រំ និងការតស៊ូមតិ
  • ការទំនាក់ទំនង និងការចូលរួមពីអ្នកពាក់ព័ន្ធ
  • អភិបាលកិច្ច និងការធ្វើផែនការយុទ្ធសាស្រ្ត
  • ការកសាងសមត្ថភាពគ្រប់គ្រងវិវដ្ដគម្រោង
  • ការគ្រប់គ្រងការផ្លាស់ប្តូររបស់អង្គការ
  • បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT)
  • ការអនុវត្តល្អក្នុងការគ្រប់គ្រងបណ្ណាល័យ
  • ការតាមដាន និងវាយតម្លៃ

 

ប្រសិនបើអ្នកមានជំនាញដូចមាននៅក្នុងការងារមួយចំនូួនខាងលើ អង្គការ ខេប រង់ចាំទទួលព័ត៌មានពីលោកអ្នក ដោយគ្រាន់តែលោកអ្នកផ្ញើសារបង្ហាញអំពីចំណាប់អារម្មណ៍របស់លោកអ្នកដោយមានភ្ជាប់ជីវប្រវត្តិរូបសង្ខេប(CV)មកជាមួយផងមកកាន់អង្គការ ខេប តាមរយៈអាស័យដ្ឋានសារអេឡិចត្រូនិចៈ o.sawin@kapekh.org។ អង្គការ ខេប នឹងឆ្លើយតបទៅវិញរាល់ចម្ងល់ និងរក្សាប្រវត្តិរូបរបស់លោកអ្នកនៅក្នុងសារពើភ័ណ្ឌធនធានរបស់អង្គការ ដែលនឹងធ្វើការទាក់ទងទៅលោកអ្នកវិញនៅពេលមានតម្រូវការងារត្រូវនឹងជំនាញរបស់លោកអ្នក។ 

 

សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅនូវរាល់ចំណាប់អារម្មណ៍របស់លោកអ្នកចំពោះអង្គការ ខេប! 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ