បច្ចុប្បន្នភាពគម្រោង

ម្រោង សៀវភៅសម្រាប់កម្ពុជា (BfC)

សេចក្តីពិពណ៌នាគម្រោង

 

       នៅក្នុងឆ្នាំ២០១៤ អង្គការ ខេប និងអង្គការមូលនិធិអាស៊ី បានចុះកិច្ចព្រមព្រៀងមូលដ្ឋានីយកម្មសៀវភៅ ដែល មានការទទួលស្គាល់សម្រាប់កម្មវិធីប្រចាំតំបន់អាស៊ីដោយមានការផ្តល់មូលនិធិគាំទ្រដែលបានផ្តល់ដោយមូលនិធិអាស៊ី និងការអនុវត្តដោយផ្ទាល់ដែលផ្តល់ដោយអង្គការ ខេប។ គោលដៅទាំងនេះត្រូវបានគេដឹងឮ ហើយអង្គការ ខេប បានធ្វើការចែកចាយនូវសៀវភៅភាសាអង់គ្លេសដែលមានគុណភាពខ្ពស់រាប់ពាន់ក្បាលប្រកបដោយជោគជ័យទៅសាលារៀនជាង៦០ និងស្ថាប័នអប់រំផ្សេងៗទៀតនៅក្នុងអំឡុងឆ្នាំសិក្សា។ 

 

បង្កើនភាពសម្បូរបែបបណ្ណាល័យ​នៅតាមសាលារៀន

 

       បច្ចុប្បន្ននេះអង្គការ ខេប និងដៃគូរបស់ខ្លួនគឺអង្គការមូលនិធិអាស៊ី បានបញ្ចប់យ៉ាងពេញលេញពីដំណើរការធ្វើមូលដ្ឋានីយកម្មកម្មវិធីសៀវភៅសម្រាប់អាស៊ីនៅក្នុងប្រទេសកម្ពុជា។​​ ជាការពិតណាស់ នៅក្នុងឆ្នាំ២០១៥ បានឃើញពីការបញ្ចប់ឆ្នាំទីពីរនៃកម្មវិធីចែកចាយសៀវភៅក្រោមការគ្រប់គ្រងរបស់អង្គការ ខេប របស់គម្រោង BFC។ បើទោះបីជាការបាត់បង់ការផ្តល់ថវិកាសម្រាប់គាំទ្រដល់កម្មវិធីពីជំនួយរបស់ពលរដ្ឋអាមេរិកកាំង​ (USAID) កាលពីឆ្នាំមុនយ៉ាងណាក្តី បច្ចុប្បន្ននេះមូលនិធិអាចនៅបន្តសកម្មភាពចែកចាយធនធានសៀវភៅយ៉ាង​ពេញលេញដដែល។​​ អំឡុងពេលឆ្នាំសិក្សាកន្លងមក អង្គការ ខេប បានបង្កើននូវសកម្មភាពផ្សព្វផ្សាយរបស់ខ្លួនយ៉ាងច្រើន រួមបញ្ចូលសាលារៀនចំនួន៦០ និងស្ថាប័នអប់រំផ្សេងៗទៀត នៅទូទាំងខេត្តចំនួនប្រាំបី ដែលមានស្រុកសរុបចំនួន ២៨​ស្រុក។​ នៅក្នុងអំឡុងឆ្នាំនេះ អង្គការ ខេប បានទទួលការនាំចូលនូវសៀវភៅពីសហរដ្ឋអាមេរិកចំនួន២កុងតឺណឺ ហើយបានរៀបចំជាបញ្ជីបរិច្ចាគ និងការដាក់តាំងបង្ហាញសៀវភៅទាំងនេះនៅក្នុងទីរួមខេត្តកំពង់ចាម។ ការនាំចូលទាំងនេះមានសៀវភៅសរុបចំនួន ២០.៧១៣ក្បាល ព្រមទាំងឧបករណ៍ និងសម្ភារៈអប់រំផ្សេងៗទៀត។ ទោះបីជាពេលខ្លះបុគ្គលិកគម្រោងបានជួបនូវបញ្ហាប្រឈមខ្លះពីអត្រាអ្នកប្រើប្រាស់សៀវភៅមានកម្រឹតទាប​នៅក្នុងចំណោមអ្នកដែលបានទទួលមួយចំនួន ជាពិសេស នៅតាមសាលារដ្ឋដែលការគ្រប់គ្រងសាលារៀន និងភាពជាអ្នកដឹក នាំខ្សោយគឺបន្តជាឧបសគ្គធំមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវការអប់រំ។ កម្មវិធីនេះមានការពេញចិត្តយ៉ាងច្រើនជាមួយនឹងអត្រាសៀវភៅខ្ពស់បំផុត បានដាក់បញ្ចូលទៅក្នុងកម្មវិធីអ្នកទទួលក្នុងចំណោមអ្នកទទួលបានជំនួយសៀវភៅទាំងនោះ។

 

ឱកាសសម្រាប់ពង្រឹងអំណានធ្វើឱ្យជីវិតកុមារមានការច្នៃប្រឌិត

 

       កម្មវិធីសៀវភៅសម្រាប់កម្ពុជាស្វែងរកការផ្តល់អំណោយទៅដល់សាលារៀនជាច្រើន ដែលមានការគ្រប់គ្រងដ៏ល្អមួយ។ សាលាមួយក្នុងចំណោមសាលារៀនគំរូទាំងនេះគឺសាលាអនុវត្តន៍ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ជាផ្នែកមួយនៃការផ្តួចផ្តើមរបស់អង្គការ ខេប ទទួលបានជោគជ័យ។ ​គម្រោង BfC បានធ្វើការបរិច្ចាគនូវសៀវភៅយ៉ាងសំខាន់ដល់មជ្ឈមណ្ឌលព័ត៌មាន និងបណ្ណាល័យសាលាអនុវត្តន៍។​ អំណោយសៀវភៅនេះបានបង្កើនឲ្យសាលាមានសៀវភៅភាសាអង់គ្លេសយ៉ាងច្រើនក្នុងសាលា និងរួមចំណែកយ៉ាងខ្លាំងទៅនឹងកម្មវិធីភាសាអង់គ្លេសរបស់ខ្លួន។​ ​កម្មវិធីនេះត្រូវបានពង្រីកនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វាមិនត្រឹមចំពោះតែជាសាលារៀនគោលដៅរបស់អង្គការ ខេប ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាលារៀនគោលដៅឯកជន និងស្ថាប័នអប់រំនៅ ទូទាំងប្រទេសផងដែរ។

 

សកម្មភាពសំខាន់ៗ៖

 

1. សៀវភៅ និងសម្ភារៈសិក្សាដទៃទៀតដែលបានចែកចាយ ចំពោះសាលារៀន ស្ថាប័នអប់រំ និងអង្គការក្រៅ   រដ្ឋាភិបាល មានដូចខាងក្រោម៖

 

  • សៀវភៅសម្រាប់កុមារចំនួនៈ ៣.៤០១ ក្បាល
  • សៀវភៅសម្រាប់ថ្នាក់បឋម/មធ្យមចំនួនៈ ២.៥៧១ក្បាល
  • សៀវភៅសម្រាប់ថ្នាក់អប់រំជាន់ខ្ពស់ចំនួនៈ ៧០៨ក្បាល
  • សៀវភៅសម្រាប់ថ្នាក់អាជីពចំនួនៈ ១.១៥៤ ក្បាល
  • សម្ភារៈសិក្សាជា មេឌៀសម្រាប់បឋមសិក្សាចំនួនៈ ៩៨
  • ឧបករណ៍សិក្សាដទៃទៀតចំនួនៈ ១១២
  • សៀវភៅគ្រូចំនួនៈ ៧៦ក្បាល
  • ឧបករណ៍សម្រាប់ដាក់ឯកសារចំនួនៈ ១៨ប្រអប់
  • សរុបចំនួនសៀវភៅ និងសម្ភារៈដែលបានចែកចាយៈ ៨.១៣៨ក្បាល/ឈុត

 

2. គាំទ្រការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ សៀវភៅសម្រាប់អង្គការ រៀបចំឲ្យមានភាពងាយស្រួលក្នុងការចូលដំណើរការដល់យុវជន និងសិស្សនិស្សិត

3. ចុះត្រួតពិនិត្យតាមដានពីអត្រាប្រើប្រាស់សៀវភៅ

4. គាំទ្រដល់ការអភិវឌ្ឍន៍បណ្ណាល័យអេឡិចត្រូនិច។

 

ក្រុមគោលដៅ

 

       សិិស្សដែលរៀននៅបឋមសិក្សាគោលដៅដែលជួយចំនួន២២ វិទ្យាល័យដែលជួយចំនួន ២៦ និងវិទ្យាស្ថានដទៃទៀតចំនួន២ ដែលគ្រប់ដណ្តប់លើស្រុកចំនួន២៨ ក្នុងខេត្តកំពង់ចាម សៀមរាប ក្រចេះ ព្រៃវែង ស្វាយរៀង ភ្នំពេញ កំពង់ឆ្នាំង និងបាត់ដំបង។

 

បង្កើនការលូតលាស់ជីវិតកុមារតាមរយៈសៀវភៅសិក្សា និងប្រព័ន្ធផ្សព្វផ្សាយ

 

គម្រោង BFC ត្រូវបានឧបត្ថម្ភដោយ

            អង្គការមូលនិធិអាស៊ី

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ