បច្ចុប្បន្នភាពគម្រោង

គម្រោង​ ងាយស្រួលរៀន (E2L)

សេចក្តីពិពណ៌នាគម្រោង

 

       ម្រោង ងាយស្រួលរៀន (E2L) គឺជាគម្រោងមួយក្នុងចំណោមគម្រោងថ្មីបំផុតរបស់អង្គការ ខេប។ គម្រោងនេះមានកិច្ចសហការជាមួយអង្គការឆាលហ្វានដែលបានបញ្ចូលទៅជាម្ចាស់ជំនួយបែបយុទ្ធសាស្រ្តបំផុតរបស់អង្គការ ខេប។ អង្គការឆាលហ្វានធ្វើការផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍដ៏ជិតស្និទជាមួយដៃគូនៅក្នុងស្រុក ក្នុងនោះក៏មានអង្គការ ខេប ដើម្បីជួយបង្កើត និងអនុវត្តគម្រោងអប់រំ​ ហើយអង្គការ ខេប បានធ្វើការងារយ៉ាងជិតស្និទក្នុងការរៀបចំគម្រោង E2L ឡើងជាមួយដៃគូអង្គការឆាលហ្វានដែលដឹកនាំធ្វើសមាហរណកម្មរួម។

 

       ជារួម លទ្ធផលគម្រោង E2L មួយចំនួនត្រូវបានពន្យារ ពេលចាប់ផ្តើមគម្រោងដំបូងដោយសារការចាប់ផ្តើមបានកើតឡើងនៅពាក់កណ្តាលឆ្នាំសិក្សា ​ធ្វើឲ្យមានពេលដ៏ខ្លីបំផុតក្នុងឱកាសអនុវត្តសកម្មភាពដ៏ច្រើនទាំងនេះ។ លទ្ធផលទាំងនេះត្រូវបានសម្រេចពន្យារពេលបន្ថែមទៀតដើម្បីបង្កភាពងាយស្រួលក្នុងការសម្រេចបានគោលបំណងរបស់គម្រោងក្នុងឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៥។​ នៅពេលនោះហើយដែលអង្គការ ខេប បានប្រើប្រាស់ពេលក្នុងវិស្សមកាលរដូវក្តៅទាំងអស់ដើម្បីត្រៀមកំណត់អត្តសញ្ញាណរបស់គ្រូ រួមទាំងការអភិវឌ្ឍផែនការសកម្មភាព ការធ្វើការផ្ទាល់ និងយុទ្ធសាស្រ្តជជែកពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ ទោះយ៉ាងណាក៏នៅតែសម្រេចបានសមិទ្ធិផលជាច្រើនក្នុងរយៈពេលខ្លីនៃការអនុវត្ត ព្រមទាំងការកើនឡើងនៅក្នុងការចុះឈ្មោះ និងការកែលម្អប្រសិទ្ធភាពសាលារៀន។ គម្រោង E2L មានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលសហគមន៍ដែលសេវាកម្មសាលារៀនកំពុងងើបឡើងវិញមានគុណភាពខ្ពស់។

 

គោលបំណងគម្រោងៈ

 

       គម្រោងមានគោលបំណងដើម្បីអភិវឌ្ឍសមាហរណកម្មគំរូសាលាកុមារមេត្រី ដែលពិតជាមានលក្ខណៈល្អនៅក្នុងផ្នែកជាច្រើន រួមមាន៖ គុណភាពអប់រំ កម្មវិធីបញ្ចូលគ្នា និងជំរុញភាគីពាក់ព័ន្ធនៅក្នុងស្រុក ឧ. មាតាបិតា សហគមន៍ គ្រូបង្រៀន ថ្នាក់គ្រប់គ្រងសាលា។ សកម្មភាព និងលទ្ធផលគម្រោង ងាយស្រួលរៀនត្រូវបានចាត់ជាកម្រងមាន៤ក្រុម រួមមាន៖ (១).លើកកម្ពស់ភាពងាយស្រួលនៃការអប់រំ (២).លើកកម្ពស់គុណភាពអប់រំ និងបញ្ហាពាក់ព័ន្ធ (៣).កម្មវិធីអក្ខរកម្មថ្នាក់ដំបូងពាក់ព័ន្ធខ្លាំងគឺការរៀនតាមស្មាតហ្វូន និង (៤).ការលើកកម្ពស់ការគ្រប់គ្រងសាលារៀន។

 

        អំឡុងពេលម្ចាស់អំណោយជាច្រើនបានប្តូរមកបន្តគម្រោងរួមបញ្ចូលតែមួយ ដែលផ្តោតទៅលើកម្មវិធី ដូចជា កម្មធីពង្រឹងអំណាន អង្គការ ​ខេប មានមោទនភាពណាស់ក្នុងការរៀបចំគម្រោងជាលក្ខណៈសមាហរណកម្មមួយគឺគម្រោង ងាយស្រួលរៀន (E2L)នេះ។

 

សកម្មភាពសំខាន់ៗ

 

  • បង្កភាពងាយស្រួលទទួលការអប់រំ (ជាពិសេស កុមារី និងកុមារដែលងាយរងគ្រោះ) ធ្វើឱ្យប្រសើរឡើងក្នុងតំបន់គោលដៅ។
  • ប្រសិទ្ធភាពការអប់រំ (ឧ. គុណភាពអប់រំ)​ ធ្វើឱ្យប្រសើរឡើងតាមរយៈការអភិវឌ្ឍ និងអនុវត្តកម្មវិធីសាលាកុមារមេត្រី  ដែលពាក់នឹងតម្រូវការរបស់កុមារងាយរងគ្រោះ ជាពិសេស ក្មេងស្រី។
  • សមត្ថភាពអំណានកុមារធ្វើឱ្យប្រសើរឡើងពីមូលដ្ឋានថ្នាក់ដំបូង (ថ្នាក់ទី១-៣)
  • បង្កើនសមត្ថភាពគ្រប់គ្រងដៃគូក្នុងស្រុកដើម្បីផ្ទេរជំនួយអភិវឌ្ឍ ដែលជាការពង្រឹងភាពងាយស្រួលនៃការអប់រំ និងគុណភាព ក៏ដូចជាការផ្សព្វផ្សាយរបស់សហមមន៍ផងដែរ។

 

ការរីកចំរើនជាគន្លឹះដែលធ្វើឡើងដោយគម្រោង E2L រហូតមកដល់ពេលនេះគឺមានដូចខាងក្រោម៖

 

  • ការវិវត្តអក្ខរកម្មថ្នាក់ដំបូងៈ ក្នុងគោលបំណងដើម្បីបន្តការលើកកម្ពស់សមត្ថភាពការអានរបស់កុមារ បុគ្គលិកគម្រោងបានរួមសហការជាមួយក្រុមបណ្តុះបណ្តាល និងត្រួតពិនិត្យ (DT​MTs) បានធ្វើការវាយតម្លៃអ៊ីក្រាថ្នាក់ទី ៣ សម្រាប់នៅតាមសាលាគោលដៅមុនដើម្បីប្រើជាមូលដ្ឋានគ្រឹះមួយ។ បណ្ណាល័យដែលសាលាបួនបានទទួលការកែលម្អឱ្យប្រសើរឡើង មានកន្លែងធំទូលាយសម្រាប់សិស្សអាន និង​រៀបចំសម្ភារៈដែលអាចហៅបានថាបណ្ណាល័យសតវត្សទី២១ ដែលរួមបញ្ចូលទាំងកម្មវិធី M-Learning និងអានខ្មែរ (Aan Khmer) តាមរយៈការប្រើប្រាស់ឧបករណ៍ថេប្លេត (Tablet)។

 

  • ការអភិវឌ្ឍ និងការអនុវត្តផែនការអភិវឌ្ឍសាលាៈ សាលាប្រើប្រាស់វិធីសាស្រ្តជំរុញភាគីពាក់ព័ន្ធចូលរួមដើម្បីកំណត់បញ្ហា ដំណោះស្រាយ និងដាក់បញ្ហាទាំងអស់នោះទៅក្នុងផែន ការកែលម្អសាលារៀនមួយឲ្យបានទូលំទូលាយ។ មិនតែប៉ុណ្ណោះ ក៏មានសិក្ខាសាលាសិទ្ធិកុមារមួយស្វែងរកតម្រូវការរបស់កុមារនៅដើមសិក្ខាសាលានេះ ដើម្បីប្រាកដថា​ តម្រូការរបស់កុមារទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍសាលារៀន។ ផែនការនេះរួមមានទាំងការវិនិយោគមានភាពប្រសើរឡើង ដើម្បីដោះស្រាយកង្វះខាតគ្រូបង្រៀន ជួយកុមារដែលមានការសិក្សាតម្រូវការពិសេស ផ្តល់អាហារូបករណ៍ និងការផ្តួចផ្តើមការអប់រំបំណិនជីវិតផងដែរ។

 

  • ការដោះស្រាយការកង្វះគ្រូបង្រៀនៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះខាតគ្រូ បុគ្គលិកគម្រោង E2L បានដឹកនាំកិច្ចប្រជុំជាច្រើនជាមួយសាលារៀន សហគមន៍ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក  ដើម្បីកំណត់ពីតម្រូវការគ្រូសហគមន៍ និងបេក្ខជនដែលមានសមត្ថភាពអាចធ្វើការប្រឡងចូលសាលាគរុកោសល្យចេញពីសហគមន៍គោលដៅ។ គម្រោង  E2L បានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀងក្នុងការប្រើវិធីសាស្រ្តក្នុងការជ្រើសរើសបេក្ខជនក្នុងស្រុកជាដំណោះស្រាយអចិន្រ្តៃយ៍លើកង្វះខាតគ្រូបង្រៀននៅក្នុងសាលា។

 

ក្រុមគោលដៅ

 

សិស្សថ្នាក់ទី១ ដល់ទី ៦ នៅសាលាបឋមសិក្សាចំនួន២១ នៅក្នងស្រុកចំនួន២ (ស្វាយជ្រុំ និងរមាសហែក) ក្នុងខេត្តស្វាយរៀង។

 

គម្រោង​ ងាយស្រួលរៀនឧបត្ថម្ភគាំទ្រដោយ

អង្គការឆាលហ្វានកម្ពុជា

  •  

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ