គម្រោងសកម្មភាពសំខាន់ៗ

           ច្រើនឆ្នាំកន្លងមកនេះ អង្គការ ខេប បានប្តូរយុទ្ធសាស្រ្តពីការផ្តោតលើការអប់រំ​នៅ​ថ្នាក់បឋមសិក្សានៅក្នុងខេត្តកំពង់ចាម ដោយបានពង្រីកសេវាកម្មអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សានៅក្នុងចំនួន ១៤ខេត្ត  ។ ដើម្បីធ្វើឱ្យគម្រោងមាននិរន្តរភាព​ ក្រុមការងារគម្រោងអង្គការ ខេប បានធ្វើការពិបាកៗដើម្បីសម្របសម្រួលឲ្យមានការចូលរួមខ្លាំងក្លាពី​សហគមន៍ ។

 

សកម្មភាពសំខាន់ៗរបស់ខេបរួមមាន៖

 

  • អំណានថ្នាក់ដំបូង
  • ការអភិវឌ្ឍសាលារៀនជំនាន់ថ្មី (NGS)/សាលាធម្មនុញ (Charter School)
  • ការអប់រំបញ្ចូលគ្នា កម្មវិធីអប់រំសហគមន៍ និងការចូលរួម
  • ទំនាក់ទំនងព័ត៌មានវិទ្យា និងឧបករណ៍បច្ចេកវិទ្យា (ICT) និងសូវែរដើម្បីលើកកម្ពស់លទ្ធផលសិក្សា
  • ការស្រាវជ្រាវផ្នែកអប់រំ និងការអភិវឌ្ឍគោលនយោបាយអប់រំថ្នាក់ជាតិ
  • ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសាលា និងគ្រូបង្រៀន
  • ការធ្វើផែនការកម្មវិធី និងការផ្តល់ដល់កម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា
  • អាហារូបករណ៍ផ្នែកវិជ្ជាជីវៈ រួមមាន៖ អាជីពស្ទែម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)
  • ការអភិវឌ្ឍយុវជន និងការអប់រំបំណិនជីវិត

 

         អង្គការ ខេប បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់​ខេត្ត និងថ្នាក់ស្រុក ។ ទំនាក់ទំនងការងារជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គឺជាការងារផ្លូវការមួយ និងបានចុះហត្ថលេខាលើអនុសារនៈយោគយល់រួមគ្នា ដែលអនុសារណៈនេះតែងតែបានធ្វើការកែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព ។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ