ព័ត៌មាន និងព្រឹត្តិការណ៍

ការពង្រឹងសមត្ថភាពគ្រូកិច្ចសន្យាជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោង

Date : 2023-07-31
Facebook Twitter Google+ LinkedIn Addthis

ការពង្រឹងសមត្ថភាពគ្រូកិច្ចសន្យាជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោងកុមារកម្ពុជារីករាយ(HCC) តាមរយៈផ្តល់វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ដ្របង្រៀននិងរៀន ការគ្រប់គ្រងថ្នាក់រៀន ការរៀបចំកិច្ចតែងការបង្រៀន និងរៀនសម្រាប់លើកកម្ពស់ការអនុវត្តគរុកោសល្យបង្រៀននៅតាមសាលារៀនគោលដៅ។

 

គម្រោងកុមារកម្ពុជារីករាយ(HCC) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងជាមួយគ្រូកិច្ចសន្យាជំនាន់ទី១ ទី២ និងទី៣ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមក្នុងដំណើរការបង្រៀន និងផ្តល់ឱកាសដល់គ្រូកិច្ចសន្យាបានចែករំលែកនូវចំណេះដឹង និងបទពិសោធទាក់ទងទៅនឹងការគ្រប់គ្រងសិស្ស ជាពិសេសអំពីវិធីសាស្ដ្របបង្រៀនល្អៗជួយសិស្សរៀនយឺតឱ្យជាប់មធ្យមភាគនៅឆមាសទី២នៃឆ្នាំសិក្សា។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាកសាង និងសាលាបឋមសិក្សាបុរី តេជោសែន ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន៤២ នាក់ ដែលមកពីសាលារៀនគោលដៅរបស់គម្រោងក្នុងខេត្តក្រចេះ។ សិក្ខាកាមបានឆ្លុះបញ្ចាំងពីផលលំបាកក្នុងការបង្រៀនសិស្សចែករំលែកដំណោះស្រាយឱ្យគ្នាទៅវិញទៅមក និងរៀបចំផែនការបន្តពីការបង្រៀន និងរៀនមានលក្ខណៈល្អប្រសើរឡើង។

 

គម្រោងកុមារកម្ពុជារីករាយប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីមូលនិធិគីនឆាន់ ធ្វើយ៉ាងណាឱ្យកុមារដែលនៅតំបន់ដាច់ស្រយោលទទួលបានសេវាអប់រំប្រកបដោយបរិយាបន្ន៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ