ព័ត៌មាន និងព្រឹត្តិការណ៍

ហេតុអ្វីបានជាគ្រូបង្រៀនត្រូវស្វែងយល់ពីកម្មវិធីប្រព័ន្ធរំឭកជាមុន?

Date : 2023-07-18
Facebook Twitter Google+ LinkedIn Addthis

គម្រោងបង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍(រីក៤/BMZ) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងមួយស្ដីពី ការប្រើប្រាស់កម្មវិធីប្រព័ន្ធ​រម្លឹក​ជាមុន​ដែលធ្វើឡើងនៅការិយាល័យកណ្តាលខេប ដើម្បីស្វែងរកនូវចំណុចខ្វះខាតអំពីការអនុវត្តកម្មវិធីប្រព័ន្ធ​រម្លឹក​ជាមុន​ ដោយមានសិក្ខាកាមជាបុគ្គលិក និងអ្នកពាក់ព័ន្ធរបស់គម្រោង។

 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អបន្ថែមលើការប្រើប្រាស់កម្មវិធីប្រព័ន្ធ​រម្លឹក​ជាមុន​ (EWS) ព្រមទាំងរៀបចំផែនការសកម្មភាព និងតាមដានត្រួតពិនិត្យការអនុវត្តប្រព័ន្ធ​រម្លឹក​ជាមុន​ជាមួយនឹងសាលាគោលដៅរបស់គម្រោង។

 

ប្រព័ន្ធ​រម្លឹក​ជាមុន​សម្រាប់ទប់ស្កាត់សិស្សបោះបង់ការសិក្សា គឺជាសកម្មភាពគន្លឹះក្នុងការសម្រេចបានលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងសិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូបដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ប្រព័ន្ធនេះផ្ដោតសំខាន់លើសមាសភាពទី១នៃគោលនយោបាយសាលាកុមារមេត្រីដែលធានាឱ្យបាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌។ សាលាកុមារមេត្រី គឺជាអន្តរាគមន៍ស្នូលក្នុងចំណោមនយោបាយអាទិភាពរបស់ក្រសួងអប់រំ ដែលត្រូវបានអនុវត្តសាកល្បងក្នុងឆ្នាំ២០០២។ កម្មវិធីប្រព័ន្ធរំឭកជាមុន (EWS) បានជួយសម្រួលកិច្ចការងារជាច្រើនដល់គ្រូដោយចំនាយត្រឹមរយៈពេលខ្លី ប៉ុន្តែសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ដូចជា ងាយស្រួលបូកពិន្ទុសិស្ស តាមដានអវត្តមានសិស្ស ឥរិយាបថសិស្ស លទ្ធផលសិក្សា ទាញយករបាយការណ៍ប្រចាំខែ និងជួយអន្តរាគមន៍ទាន់ពេលចំពោះសិស្សដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា។

 

បុគ្គលិកគម្រោងដែលប្រចាំការនៅតាមខេត្តនីមួយៗបានលើកយកបញ្ហាប្រឈមដែលបានជួបប្រទះក្នុងការអនុវត្តតាមសាលារៀនគោលដៅ គឺមាន​គ្រូបង្រៀនមួយចំនួនធំ ​មិន​សូវ​មាន​​មូលដ្ឋានចំណេះ​ដឹង​​ទាក់ទងនឹងការប្រើប្រាស់កុំព្យូទ័រ ជាហេតុធ្វើឱ្យពួកគាត់មានការលំបាក។

 

សរុបមក មន្ត្រីគម្រោងនឹងបន្តខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់សាលារៀនគោលដៅលើការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកជាមុន អំពីអត្ថប្រយោជន៍របស់វាដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនមានភាពងាយស្រួលលើការគ្រប់គ្រងទិន្នន័យគ្រូសិស្ស ដោយរួមបញ្ចូលនូវបច្ចេកទេសចម្រុះក្នុងការគាំទ្រសាលារៀនដើរឱ្យទាន់សម័យបច្ចេកវិទ្យា។

 

គួររម្លឹកផងដែរថា គម្រោងរីក/BMZ ប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីអង្គការ វីវើល (WeWorld)បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសយ៉ាងច្រើនដល់បុគ្គលិកនៅក្នុងសាលា ដើម្បីបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការគ្រប់គ្រងទិន្នន័យ ស្ថិតិសិស្ស ការតាមដានសិស្ស ការកែលម្អទំនាក់ទំនងជាមួយអាណាព្យាបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរៃអង្គាសថវិកា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ