ព័ត៌មាន និងព្រឹត្តិការណ៍

ទឹកចិត្តសប្បុរស ដើម្បីអនាគតកុមារកម្ពុជា

Date : 2025-11-16
Facebook Twitter Google+ LinkedIn
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកតា ហាមុត គិសិកិ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការផ្តល់ជំនួយអភិវឌ្ឍវិស័យអប់រំកម្រិតមត្តេយ្យ និងបឋមសិក្សាក្នុងប្រទេសកម្ពុជា។
អំណោយជាថវិការបស់លោកតា មិនមែនត្រឹមតែជាតួលេខនៃទឹកប្រាក់ប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏ធំធេង និងជា «ក្តីសង្ឃឹម» សម្រាប់អនាគតរបស់កូនខ្មែររាប់ម៉ឺននាក់។ ជំនួយនេះ បានជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដោយបើកឱកាសឱ្យកុមារតូចៗបានចូលរៀនក្នុងបរិយាកាសល្អប្រសើរ ទទួលបានការអប់រំប្រកបដោយគុណភាព និងភាពកក់ក្តៅ។
យើងពិតជាបានឃើញនូវ ការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងពិតប្រាកដ ស្នាមញញឹមរបស់កុមារ និងភាពជឿជាក់របស់ពួកគេ គឺជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាននៃគុណតម្លៃនេះ។
យើងខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា បេសកកម្មដ៏មានតម្លៃរបស់លោកតានឹងមិនបញ្ឈប់ត្រឹមនេះឡើយ។ យើងខ្ញុំសូមអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា លោកតានឹងបន្តចក្ខុវិស័យដ៏មហិមានេះ ដើម្បីជួយដល់កុមារកម្ពុជាជាច្រើននាក់ដទៃទៀត ដែលកំពុងរង់ចាំឱកាសឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
សូមគោរពជូនពរលោកតា ហាមុត គិសិកិ ឱ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ