ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពបណ្ណារក្សក្នុងការគ្រប់គ្រងបណ្ណាល័យ
Date : 2025-10-03





នៅថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) ក្រោមជំនួយហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពបណ្ណារក្សក្នុងការគ្រប់គ្រងបណ្ណាល័យ (លើកទី៣) នៅសាលប្រជុំវិទ្យាល័យព្រែកលៀប ដល់បណ្ណារក្សដែលជាសាលារៀនគោលដៅរបស់ខ្លួន។
វគ្គសិក្ខាសាលានេះ ផ្តោតសំខាន់ដូចខាងក្រោម៖
• យល់ដឹងអំពីតួនាទីរបស់បណ្ណាល័យជាផ្នែកមួយដ៏សំខាន់សម្រាប់គាំទ្រដល់ការអប់រំ។
• បង្ហាញពីសារៈសំខាន់នៃការអាន និងតួនាទីក្នុងការជំរុញការអភិវឌ្ឍផ្នែកអក្ខរកម្មរបស់សិស្ស។
• ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់បណ្ណារក្ស ដែលទាក់ទងនឹងការអានសៀវភៅ និងការប្រើប្រាស់សម្ភារៈក្នុងបណ្ណាល័យ។
• ផ្តល់នូវវិធីសាស្ត្រថ្មីៗសម្រាប់បណ្ណារក្ស ដើម្បីណែនាំសិស្សានុសិស្សចូលរួមប្រើប្រាស់ធនធាន និងជំរុញសកម្មភាពនានានៅក្នុងបណ្ណាល័យរបស់សាលារៀន។
បណ្ណារក្សនឹងប្រើប្រាស់ពុទ្ធិដែលទទួលបានពីសិក្ខាសាលារួមមាន៖ វិធីសាស្ត្របែងចែកថ្នាក់សៀវភៅ ការគ្រប់គ្រងរដ្ឋបាលបណ្ណាល័យ និងការស្វែងយល់ខ្លឹមសារតាមរយៈសំណួរ ដើម្បីជួយបណ្ណារក្សឱ្យមានជំនាញ និងចំណេះដឹងក្នុងការប្រើប្រាស់បណ្ណាល័យ ពីព្រោះវាជាកន្លែងដ៏សំខាន់សម្រាប់គាំទ្រការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព។
អ្នកគ្រូ ខិ សុគីម ជាបណ្ណារក្សនៅសាលាបឋមសិក្សាពោធិរាម្មា បានបង្ហាញចំណាប់អាម្មរណ៍ផ្ទាល់ខ្លួនថា “នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលគម្រោង IDEAL បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបណ្ណាល័យដល់បណ្ណារក្សឱ្យបានយល់ដឹងពីតួនាទីកាន់តែច្បាស់ក្នុងការបំពេញការងារក្នុងបណ្ណាល័យ រួមមាន៖ ការចុះក្បាលកូដសៀវភៅ ការបែងចែកថ្នាក់សៀវភៅ ការអាន និងសួរសំណួរ និងការរៀបចំបណ្ណាល័យឱ្យមានភាពងាយស្រួល ទាក់ទាញ និងសម្បូរបែបសម្រាប់សិស្សក្នុងការចូលអានសៀវភៅ។ ចំណុចសំខាន់ទាំងនេះ ជាជំនួយដល់រូបនាងខ្ញុំជាបណ្ណារក្សដើម្បីរៀបចំផែនការសម្រាប់បំផុសការអាននៅក្នុងសាលារៀន។”
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងដោយអង្គការ ខេប អង្គការ Good Neighbors កម្ពុជា និងអង្គការ World Diakonia ក្នុងគោលបំណងពង្រឹងសមត្ថភាពបណ្ណារក្ស ដើម្បីជំរុញសកម្មភាពអំណាននៅក្នុងបណ្ណាល័យឱ្យកាន់តែសកម្មសម្រាប់បម្រើជាប្រយោជន៍ដល់ការសិក្សារបស់សិស្ស៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ