ព័ត៌មាន និងព្រឹត្តិការណ៍
និស្សិតអាហារូបករណ៍អង្គការ ខេប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យនៅប្រទេសថៃ
Date : 2018-08-16![](https://kapekh.org/images/btn_donate_kh.png)
![](https://kapekh.org/files/news_image/th/179_39279978_519203038535259_361620436548583424_n.jpg)
![](https://kapekh.org/files/news_image/th/180_39402056_519203531868543_5881704880032186368_n.jpg)
![](https://kapekh.org/files/news_image/th/181_39234716_519203231868573_1749207615495208960_n.jpg)
![](https://kapekh.org/files/news_image/th/182_39441668_296060571157002_8729106680740052992_n.jpg)
![](https://kapekh.org/files/news_image/th/183_39454530_318608595381451_8314011453224910848_n.jpg)
![](https://kapekh.org/files/news_image/th/184_39284431_1120054604818512_7215579494327779328_n.jpg)
និស្សិតអាហារូបករណ៍ ចំនួន៨នាក់ (ស្រី៥នាក់) បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញអេឡិចត្រូនិច គណនេយ្យ សណ្ឋាគារ និងសេវាកម្ម និងគីមីអាហារ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ម្ចាស់ក្សត្រីសារិនថន។ ពួកគាត់បានទទួលអាហារូបករណ៍ ពីអង្គការខេប ក្រោមជំនួយមូលនិធីពីអង្គការអ៊ុកទ្រី ប្រចាំប្រទេសអូស្រ្តាលី ។
សមិទ្ធិផលដ៏ធំធេងនេះ បានជួយដល់យុវជនកម្ពុជា៨នាក់ មកពីគ្រួសារក្រីក្រអាចមានឱកាសទទួលបានការអប់រំកម្រិតខ្ពស់នៅបរទេស ប្រកបដោយវិជ្ជាជីវៈខ្ពស់ និង ក្លាយជាធនធានដ៏សំខាន់ចូលរួមអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ និងសង្គម។
យុវជន អ៊ុន ដារូ សិក្សាផ្នែក សណ្ឋាគារ និងសេវាកម្ម បានបង្ហាញអារម្មណ៍ដ៏រំភើបក្នុងឱកាសទទួលសញ្ញាបត្រថា គាត់ពិតជាមិននឹកស្មានដល់ថាអាចនឹងថ្ងៃនេះ ប្រសិនបើគ្មានការ គាំទ្រ និងលើកទឹកចិត្ត ទាំងស្មារតី និងធនធាន ពី មិត្តភក្តិគ្រួសារ លោកគ្រូ អ្នកគ្រូ ជាពិសេស អង្គការខេប និងម្ចាស់ជំនួយអ៊ុកទ្រី។ វាគឺជាកាដូដ៏ពិសេសក្នុងជីវិតខ្ញុំបាទ ។
ខ្ញុំបាទនឹងធ្វើការ នៅរមណីយដ្ឋានទេសចរណ៍ហាន់ជ័យមួយ ក្នុងខេត្តកំពង់ចាម ក្នុងតំណែងជា ប្រធានគ្រប់គ្រងផ្នែកភោជនីយដ្នាន នៅដើមខែ កញ្ញាខាងមុខនេះ ។ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹង និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក ទទួលបានគុណភាព ប្រកបដោយក្រមសីលធម៌។ មួយវិញទៀតខ្ញុំបាទនឹងចូលរួមជាសមាជិក អតីតនិស្សិតរៀបចំដោយ អង្គការខេប ដើម្បីរួមចំណែក អភិវឌ្ឃចំណេះដឹងដល់យុវជន និងសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍សិក្សាផ្នែក សណ្ឋាគារ និងសេវាកម្មនេះ និងចំណេះដឹងផ្សេងៗ ដូចជាភាពជាអ្នកដឹកនាំ។
ខេបពិតជាមានមោទនភាពចំពោះពួកគេទាំង ៨នាក់ដែលបានធ្វើជាគំរូល្អ និងទទួលបានលទ្ធផលល្អក្នុងការសិក្សារយៈពេល ៤ឆ្នាំនៅនោះ ។ ពួកគាត់ទទួលបានការកោតសរសើរ ពីមិត្តភក្តិ និងសាស្រ្តាចារ្យនៅប្រទេសថៃ ។ ពួកគាត់អាចនិយាយ ភាសាថៃបានយ៉ាងស្ទាត់ជំនាញ និងភាសាអង់គ្លេស។
ពួកគាត់បានផ្តល់ព័ត៌មានបន្ថែមទៀតថា ពួកគាត់ទាំងអស់គ្នាកំពុងទទួលបានការងារធ្វើគ្រប់គ្នា ក្នុងមុខតំណែងដ៏ល្អផង
ដែរ។ ពួកគាត់អាចរកប្រាក់កំរៃបានជាមធ្យម ៣៥០ដុល្លាក្នុង ១ខែសម្រាប់ប្រាក់ខែដំបូងរបស់គេ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)