ព័ត៌មាន និងព្រឹត្តិការណ៍

ថ្នាក់ដឹកនាំអង្គការ ខេប បានរៀបចំកិច្ចប្រជុំជាមួយឯកឧត្តម សីសុវត្ថិ ដួងច័ន្ទទោ

Date : 2021-02-25
Facebook Twitter Google+ LinkedIn Addthis

នៅចុងខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំអង្គការ ខេប បានរៀបចំកិច្ចប្រជុំជាមួយឯកឧត្តម សីសុវត្ថិ ដួងច័ន្ទទោ ជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីសិក្សាឈ្វេងយល់អំពីសកម្មភាព យុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់កម្មវិធីសាលារៀនជំនាន់ថ្មីក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ។ ខ្លឹមសារកិច្ចប្រជុំនេះ មានដូចខាងក្រោម៖

 

  1. គោលការណ៍ស្នូលរបស់សាលារៀនជំនាន់ថ្មី៥ និងក្របខណ្ឌបញ្ញតិសាលារៀនជំនាន់ថ្មី
  2. ការអភិវឌ្ឍ និងកសាងធនធានមនុស្សសម្រាប់ស្តារសេដ្ឋកិច្ចជាតិ
  3. ការបង្រៀន និងរៀនតាមបែបសតវត្សរ៍ទី២១
  4. ការកែលម្អស្តង់ដាបង្រៀនតាមវិធីសាស្រ្តថ្មីសម្រាប់ការបង្រៀន និងរៀនប្រកបដោយគុណភាព
  5. ការបំប៉នសមត្ថភាពគ្រូផ្នែកបច្ចេកវិទ្យាអប់រំវិធីសាស្ត្រស្តែម (STEM) ផែនការគន្លងអាជីពគ្រូស្របតាមផែការយុទ្ធសាស្ត្រអប់រំ
  6. ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសាល្យ និងការបណ្តុះបណ្តាលប្រឹក្សាគរុកោសល្យសម្រាប់ជួយគ្រូនៅសាលារៀនជំនាន់ថ្មី។
  7. ការបន្តភាពជាដៃគូរវាងរដ្ឋាភិបាល ក្រសួង ជាមួយខេបនាពេលអនាគត។

 

លទ្ធផលកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលល្អជាច្រើនរបស់អង្គការ ខេប ដែលធ្វើឱ្យមានការទទួលស្គាល់គុណភាពពីក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានការគាំទ្រពីឪពុកម្តាយ អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។ ឯកឧត្តម សីសុវត្ថិ ដួងច័ន្ទទោ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះលទ្ធផលកម្មវិធីសាលារៀនជំនាន់ថ្មី ហើយនឹងបន្តគាំទ្រធ្វើជាដៃគូជាមួយអង្គការ ខេប កាន់តែល្អទ្វេឡើង ដើម្បីធ្វើការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ