ព័ត៌មាន និងព្រឹត្តិការណ៍
អង្គការ ខេប ទទួលបានកិត្តិយសពី Lotus CIRCLE និងអង្គការមូលនិធិអាស៊ីនៅទីក្រុងញូវយ៉ក
Date : 2022-04-20

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នាយកប្រតិបត្តិអង្គការ ខេប (លោក សៅ វណ្ណា) ប្រធានសម្របសម្រួលកម្មវិធីអប់រំបរិយាលប័ន្ន (លោកស្រី ហ៊ឹម ម៉ារី) និងអតីតនិស្សិតអាហារូបករណ៍ (កញ្ញា ស៊ីម ផល្លី) បានទទួលពានរង្វាន់ Lotus Leadership Award ពីអង្គការមូលនិធិអាស៊ី ក្នុងការទទួលស្គាល់ការងារសំខាន់ៗដែលខេបបានសម្រេចលើការលើកកម្ពស់ការអភិវឌ្ឍ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ពិធីប្រគល់ពានរង្វាន់នេះបានផ្តល់ឱកាសឱ្យអង្គការខេបនិយាយទៅកាន់ឥស្សរជននៅទីក្រុងញូវយ៉ក អំពីការងាររបស់ខ្លួនជាមួយកុមារី និងយុវនារីកម្ពុជា និងកិច្ចអន្តរាគមន៍ជាច្រើនដែលអង្គការ ខេប បានរៀបចំដើម្បីគាំទ្រពួកគេ រួមទាំងកម្មវិធីអប់រំកុមារី (GEI) ដែលមានរយៈពេលយូរ និងគម្រោងកម្មវិធីអាហារូបករណ៍និស្សិតកម្រិតឧត្តមសិក្សា (CTSP) ដែលមានកញ្ញា ផល្លី ធ្លាប់ជាអ្នកទទួលផលពីគ្រោងនេះ ហើយបច្ចុប្បន្ននេះនាងកំពុងធ្វើការជាប្រធានក្រុមនៅក្នុងអង្គការ ខេប។ សុន្ទរកថាទាំងអស់ត្រូវបានស្វាគមន៍ដោយការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម និងជាការល្អសម្រាប់ការបន្តធនធានកម្មវិធីរបស់អង្គការ ខេប។ ជាការពិតណាស់ អ្នកដែលមានវត្តមានចូលរួមនៅក្នុងពិធីនេះបានបរិច្ចាគថវិកាជិត ៧០០ ០០០ដុល្លារអាមេរិកដល់មូលនិធិអាស៊ីសម្រាប់ដំណើរការកម្មវិធីរបស់ខ្លួន (រួមទាំងអង្គការ ខេប ទៀតផង) នៅក្នុងរយៈពេលប្រហែលជាមួយម៉ោង។ ពិធីនេះបានប្រារព្វឡើងនៅក្នុងទីតាំងដ៏អស្ចារ្យមួយនៅជាន់ទី៣៤ នៃសណ្ឋាគារ Oriental Mandarin ដែលអាចមើលឃើញ Central Park ហើយបានធ្វើឱ្យក្រុមការងារអង្គការ ខេប មានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅលើពិភពលោកទាំងមូល។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់អង្គការ ខេប និងជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់អង្គការ ខេប។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា
172
បឋមសិក្សា
110
មធ្យមសិក្សា
6
ឧត្តមសិក្សា
120,831
សិស្សានុសិស្ស
2,806
គ្រូបង្រៀន / នាយក
1,496
ភាគីពាក់ព័ន្ធ