ព័ត៌មាន និងព្រឹត្តិការណ៍
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី "អក្ខរកម្មបញ្ញាសិប្បនិម្មិត"
Date : 2025-09-16
រាជធានីភ្នំពេញ៖ គម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI RAP) គាំទ្រថវិកាដោយមូលនិធិអាស៊ាន (ASEAN Foundation) អនុវត្តដោយអង្គការ ខេប និងសហប្រតិបត្តិការជាមួយនាយកដ្ឋានបដិវត្តកម្មឌីជីថល បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីអំពី "អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI)" ក្រោមអធិបតីភាព លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការខេប និង លោក Tiaro Paska Rivo, អ្នកសម្របសម្រួលគម្រោងតំណាងពីខាងASEAN Foundation ដើម្បីជំរុញឱ្យមនុស្សត្រៀមខ្លួនក្នុងការទទួលយកបញ្ញាសិប្បនិម្មិត (AI) ដោយបំពាក់បំប៉ននូវជំនាញមូលដ្ឋានអំពី AI និងចេះការសម្រេចចិត្តប្រកបដោយបញ្ញា ការពារឯកជនភាព ព្រមទាំងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ជាពិសេសត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគតនៅក្នុងពិភពបច្ចេកវិទ្យា។
លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការខេប បានមានប្រសាសន៍ថា "គម្រោងAI Ready ASEAN អនុវត្តទូទាំង២៥រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា ដែលមានសាលារៀនគោលដៅសរុបចំនួន ៤០០។ គម្រោងនេះនឹងផ្ដល់ផលជះជាវិជ្ជមានដល់អ្នកទទួលផលចុងក្រោយសរុបចំនួន ១៦៦,៧៥០នាក់ រួមមាន៖ យុវជន លោកគ្រូអ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលសិស្ស។ ម្យ៉ាងទៀត ការប្រើប្រាស់បច្ចេកវិទ្យាICT និងឌីជីថល ជាពិសេសAI ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជំរុញ និងចូលរួមចំណែកក្នុងកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្ពោះទៅរកការអប់រំបែបឌីជីថល និងបង្កើនជំនាញបញ្ញាសិប្បនិម្មិត(AI)នាពេលអនាគត។"
លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា "បច្ចេកវិទ្យា AI កំពុងវិវត្តន៍យ៉ាងឆាប់រហ័ស និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង។ ក្នុងនាមជាអ្នកអប់រំ យើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីបំពាក់ជំនាញ និងចំណេះដឹងចាំបាច់ទាំងនេះដល់កូនសិស្សរបស់យើង។ ការផ្ដល់វគ្គបណ្ដុះបណ្ដាល និងការបង្កើតថ្នាលស្វ័យសិក្សាអំពីបញ្ញាសិប្បនិមិ្មត (AI Class ASEAN) ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ។ លោកបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាឱកាសសម្រាប់យើងរៀនសូត្រពី AI ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការត្រៀមខ្លួនសម្រាប់អនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យអប់រំនៅកម្ពុជាផងដែរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ដូចជា ពង្រឹងគុណភាពអប់រំ ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកែទម្រង់ប្រព័ន្ធអប់រំ។"
លោក Tiaro Paska Rivo មន្ត្រីគម្រោង AI Ready ASEAN, តំណាងពី ASEAN Foundation បានមានប្រសាសន៍ថា "គម្រោង AI READY ASEAN កំពុងធ្វើការបំពាក់បំប៉នដល់ពលរដ្ឋអំពីចំណេះដឹងAI។ គោលដៅរបស់យើង គឺសម្រេចឱ្យបានអ្នកទទួលផល ៥.៥ លាននាក់នៅ ទូទាំងតំបន់ រួមទាំងធ្វើការបណ្តុះបណ្តាលគ្រូបង្គោលយ៉ាងហោចណាស់ ២ ០០០ នាក់ ដែលនឹងបន្តផ្តល់វគ្គបំប៉នអក្ខរកម្ម AI ដល់អ្នកទទួលផលជាង ៨០០ ០០០ នាក់នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីធានាបានថា AI ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាពិសេសមហិច្ឆតារបស់គម្រោងក្នុងការសាងសហគមន៍អាស៊ានដែលប្រកបដោយភាពធន់ នវានុវត្តន៍ និងផ្តោតលើប្រជាជន។"
គ្រូបង្គោលនឹងទទួលបានចំណេះដឹងជាច្រើនអំពី AI៖
- យល់ដឹងពីមូលដ្ឋានគ្រឹះ AI៖ បញ្ញត្តិ ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃ។
- ការប្រើប្រាស់ឧបករណ៍ AI ក្នុងការអបរំ៖ ផលិតភាព ការបង្កើតមាតិកា បណ្តាញសង្គម និងការសិក្សារបស់សិស្ស។
- កំណត់បានពីបញ្ហាសុវត្ថិភាព ក្រមសីលធម៌ និងឯកជនភាព៖ ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាពក្នុងថ្នាក់។
- ត្រៀមជួយសិស្សសម្រាប់យុគសម័យ AI៖ ភ្ជាប់ទៅការងារ និងបរិបទសង្គមថ្មីៗ។
- បណ្តុះបណ្តាលអ្នកដទៃពីអក្ខរកម្ម AI៖ បត់បែនវិធីសាស្ត្របណ្តុះបណ្តាលទៅតាមអ្នកចូលរួម និងបរិបទជាក់ស្តេង។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាល័យព្រែកលៀប ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៩៩នាក់ រួមមាន៖ ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល តំណាងពីមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី UNICEF គ្រូបង្គោល បុគ្គលិកគម្រោង និងអ្នកពាក់ព័ន្ធផ្សេងៗ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ