ព័ត៌មាន និងព្រឹត្តិការណ៍
ការចុះជួបផ្ទាល់ជាមួយសាលារៀនគោលដៅគម្រោង IDEAL ចំនួន១២សាលា
Date : 2024-07-12










នៅដើមខែកក្កដានេះ គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស ដែលហៅកាត់ថា គម្រោង IDEAL បានរៀបចំកម្មវិធីចុះជួបផ្ទាល់ជាមួយសាលារៀនគោលដៅចំនួន១២សាលានៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលក្នុងនោះមានបឋមសិក្សាចំនួន៥ អនុវិទ្យាល័យចំនួន៤ និងវិទ្យាល័យចំនួន៣។
កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីសិក្សាអំពីស្ថានភាពជាក់ស្តែងរបស់សាលារៀនទាំង១២ ទាំងវឌ្ឍនភាព បញ្ហាប្រឈម និងតម្រូវការផ្សេងៗ ជាពិសេសការសិក្សាទៅលើបន្ទប់បណ្ណាល័យ និងបន្ទាប់កុំព្យូទ័រ ដែលគម្រោងនឹងធ្វើការជួសជុលឡើងវិញ ដោយមានបំពាក់គ្រឿងសង្ហារិមទំនើបៗ ថាប្លែត និងកុំព្យូទ័រដើម្បីឱ្យសិស្សងាយស្រួលទទួលបាននូវការអប់រំឌីជីថល។
សាលាគោលដៅទាំង១២នឹងទទួលបានកុំព្យូទ័រយួរដៃ (Laptop) បន្ទប់កុំព្យូទ័រ ថាប្លែត ឧបករណ៍បញ្ចាំងស្លាយ (LED Projectors) ទូរទស្សន៍ (Smart TVs) និងការជួសជុលបណ្ណាល័យសតវត្សរ៍ទី២១។ ក្នុងនាមជាអង្គការដៃគូប្រតិបត្តិគម្រោង អង្គការ ខេប នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្នែក ICT និងអក្ខរកម្មឌីជីថលសម្រាប់គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលា ដោយប្រើប្រាស់កម្មវិធីសិក្សាអក្ខរកម្មឌីជីថលដែលមានស្រាប់ ដូចជា កញ្ចប់ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) (ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនមេតា/Meta) ឯកសារបណ្តុះបណ្តាលស្ដីពីប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងអក្ខរកម្មឌីជីថល (ត្រូវបានគាំទ្រដោយអង្គការយូណេស្កូ) និងឯកសារដ៏ទៃទៀតពីកម្មវិធីសាលារៀនជំនាន់ថ្មី។
ថ្នាក់ដឹកនាំ និងលោកគ្រូអ្នគ្រូទាំង១២សាលាបានបង្ហាញនូវកិច្ចសហការយ៉ាងរលូនក្នុងការអនុវត្តគម្រោង IDEAL របស់អង្គការ ខេប ដែលគាំទ្រថវិកាដោយអង្គការឆាលហ្វានកូរ៉េ ក្នុងរយៈពេល៣ឆ្នាំដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ