ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលដល់គ្រូបំណិនជីវិតថ្មីស្តីពី កម្មវិធីបំណិនជីវិតភែស

Date : 2024-03-27
Facebook Twitter Google+ LinkedIn

គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី(LSLAG) បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបំណិនជីវិតថ្មី ស្តីពី "កម្មវិធីបំណិនជីវិតភែស" ក្រោមការបណ្តុះបណ្តាលពីគ្រូបង្គោលកម្មវិធីបំណិនជីវិតដែលធ្វើឡើងនៅ១២ទីតាំងផ្សេងៗគ្នាក្នុងខេត្តចំនួន១២រួមមាន៖ ខេត្តមណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង សៀមរាប ស្វាយរៀង កំពង់ស្តឺ ក្រចេះ ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កំពត និងតាកែវ ដែលមានអនុ/វិទ្យាល័យចំនួន៦៨ ដែលមានសិក្ខាកាមចូលរួមសរុប ១៧៥ (ស្រី ៨១នាក់) ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយមានរយៈពេលពីរថ្ងៃ។

 

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

-បង្ហាញវិធីសាស្ត្របង្រៀនតាមបែបផែនទីគំនិត សកម្មភាពបង្រៀនតាមបែបសម្តែងតួ និងករណីសិក្សា វិធីសាស្ត្របង្រៀនបែបសហការ (ល្បិចបង្រៀនដំណើរវិចិក្រសាល និងល្បិចបង្រៀនបង្គុំរូបភាព) ។

-ធ្វើការឆ្លុះបញ្ចាំងអំពីវិធីសាស្ត្របង្រៀនផ្សារភ្ជាប់នឹងពីរ៉ាមីតនៃការរៀន។

-ធ្វើបទបង្ហាញអំពីកម្មវិធីអប់រំបំណិនជីវិត P.A.C.E។

-ធ្វើបទបង្ហាញអំពីការប្រើប្រាស់សៀវភៅបំណិនជីវិត P.A.C.E សម្រាប់ក្រុមសិស្សជំទង់ និងពេញវ័យ។

-បង្រៀនសាកល្បងមេរៀនបំណិនជីវិតភែសសម្រាប់សៀវភៅក្រុមសិស្សពេញវ័យ ម៉ុឌុល១ ជំពូកទី៣ មេរៀនទី៥ “មនុស្ស និងវត្ថុ” និងសៀវភៅក្រុមសិស្សវ័យជំទង់ ម៉ុឌុល១ ជំពូកទី៣មេរៀនទី១០ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព ក្នុងអំឡុងពេលបណ្តុះបណ្តាល។

 

លោកស្រី ឃុន ចរិយា ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ ត្រពាំងឈូក ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះ ពិតជាល្អ ព្រោះមានសកម្មភាពបង្រៀនប្លែក មានភាពរស់រវើក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីការប្រើប្រាស់កម្មវិធីបំណិនជីវិតភែស។ កម្មវិធីនេះ ពិតជាមានអត្ថប្រយោជន៍ដល់កុមារី ពីព្រោះពួកគេបានយល់ដឹងពីការប្រែប្រួលផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកបន្តពូជ នៅពេលចូលដល់វ័យជំទង់។ នាងខ្ញុំសូមអរគុណដល់អង្គការ ខេប ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង និងសូមសំណូមពរដល់អង្គការ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលបែបនេះទៅកាន់គ្រូដទៃទៀត” ។

 

លោកស្រី កែវ សារ៉េន ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ រតនមណ្ឌល ខេត្តបាត់ដំបង បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្តដែលបានចូលរួមកម្មវិធីបំណិនជីវិតភែស និង ទទួលបាននូវវិធីសាស្រ្តបង្រៀនថ្មីៗពីគម្រោង ព្រមទាំងមានឱកាសចែករំលែកបទពិសោធន៍ជាមួយសិក្ខាកាមផ្សេងទៀតទាក់ទងនឹងកម្មវិធីពីការបង្រៀន និងរៀន ហើយកម្មវិធីភែសនឹងផ្តល់ឱកាសសម្រាប់ កុមារីបានត្រៀមខ្លួនជាមុនពីការប្រែប្រួលរូបរាងកាយ”។

 

គម្រោង LSLAG ទទួលហិរញ្ញប្បទានពីក្រុមហ៊ុន Gap Inc. ដើម្បីកសាងជំនាញ ទំនុកចិត្ត ធនធាន និងចេះរៀបចំផែនការប្រកបដោយប្រសិទ្ធភាពរបស់ក្មេងស្រីជំទង់សម្រាប់ថ្ងៃអនាគតពីការផ្លាស់ប្តូរូបរាងកយ ផ្លូវចិត្ត និងសង្គមដែលមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះលទ្ធផលនៅពេលពេញវ័យ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ