បច្ចុប្បន្នភាពគម្រោង

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (KDLP)

       កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ(KDLP) គឺជាគំនិតផ្តួចផ្តើមមួយរបស់ WeThinkDigital ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ 2019 ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ KDLP គឺ​ជា​កម្មវិធីរយៈ​ពេល​មួយ​ឆ្នាំ ​ដែល​មាន​គោល​បំណងក្នុង​ការ​ផ្តល់​សនិទានភាព និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា ICT សម្រាប់​កម្រិត​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់ទី ៧-៩) នៅ​ក្នុង​សាលា​រៀនជំនាន់​ថ្មី (NGS)។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញមូលដ្ឋានគ្រឹះទាក់ទងទៅនឹងអក្ខរកម្មឌីជីថល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើប្រាស់កម្មវិធីសិក្សារបស់ WeThinkDigital។

 

       អង្គការ ខេប គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តកម្មវិធីនេះ។ អង្គការ ខេប នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Meta (FB) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដូចជា សហគ្រាសសង្គមកសាង (Kawsang) ដែលគេធ្លាប់ស្គាល់ជា InSTEEDiLabSEA ដើម្បីធានាថាគោលបំណងរបស់កម្មវិធីនឹងត្រូវបានសម្រេចក្នុងរយៈពេលកំណត់។ កម្មវិធីនេះនឹងត្រូវអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣ និងអាចផ្ដល់ចំណេះដឹងនេះដល់សិស្សប្រមាណ៣០០០  ទៅ ៥០០០នាក់ ក្នុងរយៈពេល ៤ខែនៃការសាកល្បងកម្មវិធីសិក្សាឌីជីថលថ្មីនេះ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។

 

ផ្តល់ជំនួយហិរញ្ញប្បទានដោយក្រុមហ៊ុនមេតា

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

3,488

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ