បច្ចុប្បន្នភាពគម្រោង

កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន (ADLP)

ដោយផ្អែកលើការសិក្សារបស់អង្គការយូណេស្កូ ការឆ្លើយតបរបស់យុវជនចំនួន ៥៤% មិនដឹងពីរបៀបឆ្លើយតបទៅនឹងមាតិកាមិនល្អ និងមិនស្គាល់ប្រភពនៅពេលដែលពួកគេចួបប្រទះនៅលើប្រព័ន្ធអនឡាញ។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកំណត់សម្គាល់បន្ថែមបានឱ្យឃើញថា ការឆ្លើយតបរបស់យុវជនចំនួន ៩២% បានទទួលយកគំនិតដែលថា ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អាចជួយផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីការពារខ្លួនពីក្រុមអនាមិក និងក្រុមជ្រុលនិយម និងប្រឆាំងទៅនឹងការនិយាយមិនល្អនៅលើប្រព័ន្ធអនឡាញ។

 

អាស៊ានកំពុងតែចាត់វិធានការច្បាស់លាស់មួយដើម្បីការពារព័ត៌មានខុស និងព័ត៌មានមិនពិត។ ក្នុងឆ្នាំ២០១៨ រដ្ឋមន្ត្រីអាស៊ានជាច្រើនដែលទទួលបន្ទុកផ្នែកព័ត៌មានបានអនុម័តក្របខ័ណ្ឌ និងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់ពីដំណឹងក្លែងក្លាយ។ អាស៊ានក៏បានដាក់ឱ្យដំណើរការអក្ខរកម្មឌីជីថលអាស៊ានរបស់ខ្លួនផងដែរ ដែលមានគោលបំណងលើកកម្ពស់សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែតឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងទៅព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញ។ ម៉្យាងវិញទៀត ក្នុងឆ្នាំ២០២១ អាស៊ានបានចងក្រងគោលការណ៍ណែនាំពីកម្មវិធី       បណ្តុះបណ្តាលគ្រូបង្គោល ដែលផ្តោតលើគ្រូបង្រៀនកម្រិតមធ្យមសិក្សា គ្រូបង្រៀននៅសាកលវិទ្យាល័យ និងសាស្ត្រាចារ្យដែលជាក្រុមគោលដៅរបស់កម្មវិធី ដើម្បីបង្កើនអក្ខរកម្មផ្នែកព័ត៌មានឌីជីថលដល់យុវជន។

ដើម្បីចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងនេះ មូលនិធិ អាស៊ាន (ASEAN Foundation) ទទួលការឧបត្ថម្ភគាំទ្រថវិកាពីក្រុមហ៊ុន Google បានចាប់ដៃគូជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ដើម្បីប្រតិបត្តិកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន (ADLP) ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ កម្មវិធីកម្រិតតំបន់នេះ មានគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានខុស ដោយផ្តល់នូវវគ្គបណ្តុះបណ្តាលផ្នែកអក្ខរកម្មឌីជីថលសម្រាប់យុវជន គ្រូបង្រៀន ឪពុកម្តាយ អាណាព្យាបាលសិស្ស ថ្នាក់ដឹកនាំក្នុងសហគមន៍ និងមន្ត្រីរដ្ឋាភិបាល។ កម្មវិធីនេះនឹងរួមបញ្ចូលផ្នែកយុទ្ធនាការពីការយល់ដឹងឱ្យកាន់តែខ្លាំង ដើម្បីធានាថា សារៈសំខាន់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបានយល់កាន់តែច្បាស់ទៅដល់មនុស្សយ៉ាងទូលំទូលាយ និងលើកទឹកចិត្តមនុស្សឱ្យក្លាយជាភ្នាក់ងារមួយនៃការផ្លាស់ប្តូរដែលអាចជួយរកឃើញ និងការពារការបោកបញ្ឆោត និងដំណឹងក្លែងក្លាយពីការផ្សព្វផ្សាយ។

 

ផ្តល់ជំនួយហិរញ្ញប្បទានដោយ

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ