សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ផលសម្រេចបាននៃការអនុវត្តសាកល្បងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ

Date : 2024-10-11
Facebook Twitter Google+ LinkedIn Addthis

​កញ្ញា ស៊ិន ឡៃហ៊ាង ជាគ្រូបង្គោលកម្មវិធីអក្ខរកម្មឌីជីថល និងគ្រូបង្រៀនផ្នែកICT នៅវិទ្យាល័យហ៊ុនសែនកំពង់ចាម និងបានចូលរួមជាមួយកម្មវិធីការសាកល្បងកម្មវិធី ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បនេះ បច្ចេកវិទ្យាបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ភ្ជាប់ការទំនាក់ទំនង ប៉ុន្តែវាបង្កឱ្យមានគ្រោះថ្នាក់ជាហូហែរដោយសារ ជនខិលខូចឆ្លៀតឱកាស បោកប្រាស់    ទំនុកចិត្ត និងការឆបោកផ្សេងៗ។ ទាំងអស់នេះ ដោយសារតែជនរងគ្រោះមិនបានយល់ដឹងក្នុងការ         ប្រើប្រាស់បណ្តាញសង្គមឱ្យបានត្រឹមត្រូវ។

អ្នកគ្រូ ឡៃហ៊ាង បានបង្រៀនកម្មវិធីអក្ខរកម្មឌីជីថលខ្មែរបួនម៉ោងក្នុងមួយសប្តាហ៍។ សិស្សានុសិស្សទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីដូចជា ដឹងពីរបៀបរក្សាឯកជនភាព ដឹងពីគុណសម្បត្តិ និងគុណវិបត្តិនៃការចែករំលែកព័ត៌មាន ភាពជាពលរដ្ឋឌីជីថល កេរ្តិ៍ឈ្មោះនៅលើអនឡាញ និងជំហាន     ផ្ទៀងផ្ទាត់ ជាពិសេសដឹងពីដែនកំណត់របស់ខ្លួនអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។  ដូច្នេះ កម្មវិធីអក្ខរកម្មឌីជីថលខែ្មរបានបង្រៀន សិស្សានុសិស្សឱ្យចេះការពារខ្លួននៅលើប្រព័ន្ធអនឡាញ និងពង្រឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមរបស់ពួកគេល្អប្រសើរឡើងនាពេលអនាគត។

 

អ្នកគ្រូបានបន្ថែមទៀតថា “​សិស្សភាគច្រើនហាក់ដូចជាមិនបានដឹងពីការរក្សាសុវត្ថិភាពរបស់ខ្លួននៅតាមបណ្តាញសង្គមនោះឡើយ ប៉ុន្តែបន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធី ពួកគេចាប់ផ្តើមខ្វល់ខ្វាយពីគណនីដូចជា ខ្លាចគេលួចគណនីយកទៅធ្វើអី្វ            ផ្តេសផ្តាស ខ្លាចគេដឹងពីអត្តសញ្ញាណ និងខ្លាចគេធ្វើបាបនៅតាមបណ្តេញសង្គម។ ដូច្នេះ កម្មវិធីនេះបានផ្តល់ឱ្យសិស្សជាមួយចំណេះដឹងពីការប្រើប្រាស់ឌីជីថលប្រកបដោយការទទួលខុសត្រូវ។”

អំឡុងពេលបង្រៀន អ្នកគ្រូមានបញ្ហាប្រឈមចំនួនពីរគឺ ទី១ សិស្សមិនមានទូរស័ព្ទដៃវៃឆ្លាតប្រើប្រាស់ផ្ទាល់ខ្លួនគ្រប់គ្នា និងទី២ ស្លាយមេរៀននៅមានកម្រិតក្នុងការប្រាស់ជារួម។ ដើម្បីដោះស្រាយបញ្ហាទាំងពីរនេះ ខ្ញុំបានសុំការអនុញ្ញាតខាងសាលារៀន ប្រើប្រាស់កុំព្យូទ័រ និងថេបភ្លែតរបស់សាលារៀន សម្រាប់អនុវត្តសកម្មភាពបង្រៀនដូចជាការធ្វើតេស្តមុន និងតេស្តក្រោយវគ្គ ជាពិសេសបានច្នៃមេរៀនទៅជាសកម្មភាព។ ទន្ទឹមនឹងនោះ ក្រុមការងារស្នូលបានផ្តល់បច្ចេកទេស និងវគ្គបណ្តុះបណ្តាលពិគ្រោះយោបល់ជាច្រើនលើកមុននឹងចាប់ផ្តើមអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ដើម្បីជួយសម្រួលការងារបង្រៀនរបស់គ្រូបង្គោលឱ្យកាន់តែមានភាពងាយស្រួលឡើង។

 

ជាចុងក្រោយ អ្នកគ្រូស្នើសុំដល់គម្រោងគួរតែត្រួតពិនិត្យ និងកែសម្រួលពាក្យក្នុងស្លាយមេរៀនឱ្យងាយយល់ជាងនេះ ទើបងាយស្រួលក្នុងការបង្រៀន។ សូមពង្រីកកម្មវិធីទៅកាន់សាលារៀនបន្ថែមទៀតនឹងជួយសិស្សានុសិស្សរៀនពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។

 

សិស្សឈ្មោះ សុត្ថា សិរីវឌ្ឍនា ជាអ្នកទទួលផលគម្រោងបានលើកឡើងថា “កាលពីមុន ការប្រើប្រាស់ឌីជីថលរបស់ខ្ញុំ       មិនមានសុវត្ថិភាពទេ ព្រោះខ្ញុំមិនទាន់ស្គាល់ ពីរបៀបការពារព័ត៌មានផ្ទាល់ខ្លួននៅបណ្តាញសង្គម ប៉ុន្តែបន្ទាប់ពីបានចូលរួម       សិក្សារៀនសូត្រ ជាមួយគម្រោង ខ្ញុំអាចប្រើប្រាស់បណ្តាញសង្គម របស់ខ្ញុំមានមានសុវត្ថិភាព។ កម្មវិធី    អក្ខរកម្មឌីជីថលខ្មែរ ពិតជាល្អសម្រាប់ខ្ញុំ ព្រោះវាធ្វើឱ្យខ្ញុំចេះប្រើប្រាស់កម្មវិធីឌីជីថលឱ្យបានត្រឹមត្រូវ និងចេះការពារខ្លួនលើប្រព័ន្ធអ៊ីនធឺណិត”។

 

 

សិស្សឈ្មោះ អេង បញ្ញាស័ក្តិ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យ ហ៊ុនសែនកំពង់ចាម បានលើកឡើងថា “កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ពិតជាបានផ្តល់ចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់ឌីជីថលល្អៗជាច្រើនសម្រាប់ខ្ញុំ ដូចជា ការថែរក្សាកេរ្តិ៍ឈ្មោះឱ្យបានល្អនៅលើប្រព័ន្ធអនឡាញ ការស្រាវជ្រាវព័ត៌មាន និងការដាក់ពាក្យសម្ងាត់លើគណនីឱ្យរឹងមាំ ហើយខ្ញុំដឹងទៀតថា ការចែកចាយព័ត៌មានផ្ទាល់ខ្លួនច្រើនពេក នៅលើបណ្តាញសង្គមវាមិនល្អនោះទេ ដូច្នេះការប្រើប្រាស់       បណ្តាញសង្គមរបស់ខ្ញុំកាន់តែមានសុវត្ថិភាព”។

 

 

 

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គឺជាគំនិតផ្តួចផ្តើមមួយរបស់ WeThinkDigital ដែលបង្កើតឡើងដោយក្រុមហ៊ុនមេតា(ហ្វេសប៊ុក) ក្នុងឆ្នាំ២០១៩ ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋ      ឌីជីថល ដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។     កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ  មានគោលបំណងក្នុងការផ្តល់សនិទានភាព និងការធ្វើឱ្យប្រសើរឡើងនូវ    កម្មវិធីសិក្សាអាយស៊ីធី(ICT) សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧-៩) នៅក្នុងសាលារៀនជំនាន់ថ្មី៕

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ