សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

បណ្ណាល័យគំរូសតវត្សទី២១បានធ្វើឱ្យផ្លាស់ប្តូរសមត្ថភាពអំណាន និងទម្លាប់សិស្ស ក៏ដូចជាឥរិយាបថរបស់អ្នកពាក់ព័ន្ធសាលារៀងផងដែរ

Date : 2016-08-31
Facebook Twitter Google+ LinkedIn Addthis

 

    ជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ៗរបស់គម្រោង E2L គឺជាការអភិវឌ្ឍប្រភេទបណ្ណាល័យគំរូថ្មីត្រូវនឹងតម្រូវការនៅសតវត្សទី២១។ បណ្ណាល័យគំរូថ្មីដំបូងត្រូវបានកសាងឡើងនៅសាលាបឋមសិក្សា ចារ ខេត្តស្វាយរៀង និងធ្វើឱ្យការប្រើប្រាស់សម្ភារៈនៅអាគារនេះមានលក្ខណៈទូលំទូលាយ រួមមាន៖ បំពាក់ដោយហ្វ័រមីកា និងកញ្ចក់។ បណ្ណា   ល័យចាស់ពីមុនដែលគាំទ្រថវិកាដោយម្ចាស់អំណោយផ្សេងៗប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើហួសសម័យគ្មានភាពងាយស្រួលសម្រាប់បណ្ណាល័យសាលាជនបទ ដែលមានលក្ខណៈតូចចង្អៀត។ ជាលទ្ធផល ការរៀបចំបណ្ណាល័យគ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់របស់ពួកគេ គ្មានរំលេចពណ៌ទាក់ទាញ និងគ្មានក្តីស្រមៃល្អបង្ហាញដល់កុមារ។ ដោយមានការគាំទ្រពីអង្គការឆាលហ្វាន អង្គការ ខេប បានបង្ហាញពីការបំពាក់គ្រឿងសង្ហារឹម ហ្វ៉័រមីកា ដែលសមរម្យបំផុតចំពោះទីកន្លែង និងទំហំបណ្ណាល័យនៅក្នុងស្រុក។ ការរៀបចំបណ្ណាល័យថ្មីនេះបានលើកកម្ពស់កន្លែងអំណានមានរំលេចពណ៌ល្អ គ្រឿងសង្ហារឹមមានមុខងារច្រើនយ៉ាង កន្លែងអានភ្លឺស្អាត និងមានបរិស្ថានទាក់ទាញ។ បណ្ណាល័យទាំងនេះក៏បានបង្ហាញអំពីឧបករណ៍រៀនបែបចល័តផងដែរ ដែលដំបូងធ្វើឱ្យកុមារជនបទអាចប្រើកម្មវិធីសូសវែរអានភាសាខ្មែរដោយភ្ជាប់នឹងកម្មវិធីសិក្សាថ្នាក់ជាតិ ដែលសម្រួលឱ្យពួកគេរៀនដោយខ្លួនឯងបានច្រើន។ ជោគជ័យបណ្ណាល័យគំរូថ្មីនេះមានការគួរឱ្យកត់សំគាល់ ហើយអង្គការ ខេប នឹងចាប់ផ្តើមបង្កើតបណ្ណាល័យបែបនេះចំនួន៥ទៀតនៅឆ្នាំក្រោយ។

 

    បន្ទាប់ពីបណ្ណាល័យគំរូត្រូវជួសជុលឡើងវិញនៅខែកក្ក ដា ឆ្នាំ២០១៥ ឥរិយាបថសិស្សមានការផ្លាស់ប្តូរពីព្រោះពួកគេបានរកឃើញថាអ្វីដែលធ្វើឱ្យចូលចិត្តមកអានសៀវភៅនៅក្នុងបណ្ណាល័យគំរូថ្មីនេះ ហើយពួកគេក៏ចាប់ផ្តើមចូលចិត្តរៀនសូត្រយ៉ាងសកម្ម។ លោក សេក សាម៉ុន ជាលេខាសាលាបានពន្យល់ថា បណ្ណាល័យគំរូនេះត្រូវបានជួសជុលឡើងវិញដោយគម្រោង ងាយស្រួលរៀន និងបានបើកប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥។ ដោយមានស្នាមញញឹម និងទឹកមុខសប្បាយ លោកបាននិយាយថា ចំនួនសិស្សមកអានសៀវភៅនៅបណ្ណាល័យមានការកើនឡើងពី៣០% រហូតជាង៨០%។ “ចំនួនសិស្សកើនឡើងមកអានសៀវភៅ និងលេងល្បែងសិក្សានៅក្នុងបណ្ណាល័យគំរូនេះគឺជាចំនួនមិនគួរឱ្យជឿព្រោះពីមុនគ្មានចំនួនសិស្សច្រើនមកប្រើប្រាស់បណ្ណាល័យទេ”។ បណ្ណាល័យថ្មីនេះបានជួយអភិវឌ្ឍសមត្ថភាពអំណានកុមារបានច្រើន។ បច្ចុប្បន្ននេះ សាលាបឋមសិក្សា ចារ មានបណ្ណាល័យនាំមុខគេក្នុងការជួយលើកកម្ពស់ការអនុវត្តន៍ស្តង់ដាអំណានតាម    រយៈប្រព័ន្ធឆ្លើយតបរហ័ស ដែលត្រូវបានបង្កើតឡើងផងដែរដើម្បីជួយសិស្សកំពុងព្យាយាមរៀនអំណាន។ ប្រព័ន្ធឆ្លើយតបរហ័សផ្អែកលើកម្មវិធីសូសវែរយ៉ាងខ្លាំងដើម្បីជួយកុមារហ្វឹក ហ្វឺនអំណាន។

 

    បណ្ណាល័យគំរូក៏បានទទួលការគំាទ្រយ៉ាងខ្លាំងផងដែរពីគណៈកម្មការទ្រទ្រង់សាលា។ លោក ចេន មករា ដែលជាសមាជិកគណៈកម្មការទ្រទ្រង់សាលាបានមានប្រសាសន៍ថា   គណៈកម្មការទ្រទ្រង់សាលាបានផ្តល់មូលនិធិមួយចំនួនបានមកពីសហគមន៍ដើម្បីដាក់បង្អួចជញ្ជាំងកញ្ចក់ធ្វើឱ្យបណ្ណាល័យមានពន្លឺបែបធម្មជាតិ។ ប្រជាជននៅទីនេះពិតជាមានការពេញចិត្តបណ្ណាល័យនេះណាស់ និងសូមឱ្យគ្រប់សាលាទាំងអស់មានបណ្ណាល័យដូចនេះ៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ