សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ហេតុអ្វីបានជាកម្មវិធីអក្ខរកម្មឌីជីថលខ្មែរសំខាន់សម្រាប់សិស្សានុសិស្ស?
Date : 2024-10-14


លោកគ្រូ លាង បញ្ញរ៉ា ជាគ្រូបង្គោលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និងជាគ្រូបង្រៀនផ្នែកICT នៅវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី។ លោកបានចូលរួមជាមួយកម្មវិធីនៅក្នុង ខែកុម្ភៈ ឆ្នាំ២០២៤។
មេរៀននៅក្នុងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរបានផ្តល់ឱ្យសិស្សទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែល្អប្រសើរដូចជា ស្គាល់ពីអត្តសញ្ញាណឌីជីថល សារៈសំខាន់ និងក្រមសីលធម៌នៃការប្រើប្រាស់ឌីជីថល និងភាពជាពលរដ្ឋឌីជីថល ជាពិសេសបានដាស់តឿនដល់ពួកគេក្នុងការប្រើប្រាស់អ៊ីនធឺណិត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ឡើង។ ទន្ទឹមនឹងនោះ សិស្សក៏ចេះថែរក្សាឯកជនភាពផ្ទាល់ខ្លួននៅលើបណ្តេញសង្គម។
អំឡុងពេលបង្រៀនបញ្ហាដែលលោកបានជួបប្រទះ គឺអត្ថន័យនៃពាក្យនៅលើស្លាយពិបាកយល់ ដូច្នេះសិស្សពន្យល់ខ្លឹមសារមេរៀនមិនបានល្អពេលពិភាក្សាក្រុម។ ដើម្បីដោះស្រាយបញ្ហានេះ លោកបានបង្កើតកម្រងសំណួរ និងដាក់កិច្ចការស្រាវជ្រាវដល់សិស្សា។ ជាលទ្ធផល លោកកត់សម្គាល់ឃើញថា ការធ្វើបទបង្ហាញរបស់ពួកគេល្អជាងមុន និងមានភាពប្រឡាក់ក្រឡាគ្នាពីចំណុចមួយទៅចំណុចមួយក្នុងការបកស្រាយ។
“កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ មានសារៈសំខាន់សម្រាប់ការរៀនសូត្រ ជាពិសេសសម្រាប់សិស្សនៅតាមបណ្ដាលខេត្តដែលពួកគេមិនចេះ និងមិនដឹងពីកម្មវិធីឌីជីថល ដែលមិនមែនសិស្សនៅក្នុងទីប្រជុំជននោះឡើយ។ ខ្ញុំកំណត់សម្គាល់ឃើញថា មានមេរៀនមួយចំនួនហាក់ដូចជាពិបាកសម្រាប់សិស្សានៅកម្រិតអនុវិទ្យាល័យក្នុងការសិក្សា ព្រោះខ្លឹមសារមេរៀនខ្លះ គឺវាសម្រាប់សិស្សនៅកម្រិតសាកលវិទ្យាល័យ” នេះជាការលើកឡើងរបស់លោកគ្រូ បញ្ញរ៉ា។
លោកបានបន្ថែមទៀតថា សិស្សមិនសូវយកចិត្តទុកដាក់ ក្នុងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរនោះឡើយ ព្រោះដោយសារមុខវិជ្ជានេះសិស្សមិនទទួលបានពិន្ទុដូចមុខវិជ្ជាផ្សេងៗទៀតដែលមានការប្រលង ហេតុនេះគាត់មិនសូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់នោះឡើយ។
លោកសូមសំណូមពរដល់កម្មវិធី សូមជួយកែសម្រួលខ្លឹមសារមេរៀន ភាសាអង់គ្លេសបកប្រែឱ្យចំពាក្យ ពង្រីកទំហំអក្សរឱ្យធំជាងមុន ដើម្បីងាយស្រួលក្នុងសកម្មភាពរៀននិងបង្រៀន។ ព្រោះខ្ញុំចង់ឱ្យកូនសិស្សទាំងអស់ទទួលបានគុណភាព យ៉ាងហោចណាស់សិស្សទទួលបាន៥០ ទៅ៦០ភាគរយក្រោយពេលរៀនចប់។
ជាចុងក្រោយ
សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ប្រសិនបើអ្នកបានឃើញព័ត៌មានមិនពិតនៅលើអនឡាញ ត្រូវចេះហ៊ានរបាយការណ៍ និង បិទផេកនោះ ដើម្បីចូលរួមទំស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ទទួលហិរញ្ញប្បទានពី ក្រុមហ៊ុន មេតា ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ មានគោលបំណងក្នុងការផ្តល់សនិទានភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា អាយស៊ីធី(ICT) សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ នៅក្នុងសាលារៀនជំនាន់ថ្មី។
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ