ព័ត៌មាន និងព្រឹត្តិការណ៍

ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍

Date : 2013-05-03
Facebook Twitter Google+ LinkedIn Addthis

អង្គការខេបបានរៀបចំទទួលដំណើរទស្សនកិច្ចមួយស្តីពីការផ្លាស់ប្តូរ បទពិសោធន៍នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៣ ដែលដឹកនាំដោយ អង្គការ Live and Learn Environmental Education (LLEE) មានការចូលរួមពីគ្រូបង្គោល គ្រូស្ម័គ្រចិត្ត និងនាយកសាលា ដែលបាន អញ្ជើញមកពីខេត្តកោះកុង និងខេត្តព្រះសីហានុ ។ 


ទស្សនកិច្ចសិក្សានេះគឺមានគោលបំណងបង្ហាញអំពីបទពិសោធន៍ អនុវត្តគម្រោងរបស់អង្គការខេប ជាពិសេស កម្មវិធីសិស្សកុមារមេត្រី និងកម្មសិស្សសាលារៀនយឺត ។


លោក ហ៊ឹម ស៊ីមហួន ជានាយករងប្រតិបត្តិអង្គការខេបបានធ្វើការ ពន្យល់់បង្ហាញអំពីលទ្ធផល និងបទពិសោធន៍ដែលខេបបានកំពុងអនុវត្ត ក៏ដូចជា ផ្តល់នូវអនុសាសន៍ដល់ អង្គការដៃគូ ។ លោកបានបន្តថា​ អង្គការខេបបានធ្វើការបណ្តុះបណ្តាលអង្គការដទៃជាច្រើនតាំងពីឆ្នាំ ១៩៩៩ មក ។ អ្នកចូលរួមទស្សនកិច្ចនេះទាំងអស់មានចំណាប់ អារម្មណ៍ចំពោះសកម្មភាពគម្រោងអប់រំរបស់អង្គការខេប និងចង់ឲ្យ អង្គការខេបផ្តល់នូវមេរៀនពិសោធន៍ដ៏ជាច្រើនទៀតសម្រាប់យកទៅ អនុវត្តក្នុងការងាររបស់ពួកគេ ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ