ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោងអាយប៊ែកផ្តល់ឱកាសដល់សិស្សពិកាផ្នែកការអប់រំ

Date : 2013-05-09
Facebook Twitter Google+ LinkedIn Addthis
គម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា (អាយប៊ែក) ដែលបច្ចុប្បន្នកំពុងត្រូវបានអនុវត្តដោយអង្គការខេប និងអង្គការអប់រំពិភពលោក បានផ្តល់អាហារូបករណ៍ដល់សិស្សពិកានៅក្នុងខេត្តកំពង់ចាម ។ វាសនា គឺជាសិស្ស ពិការស់នៅជាមួយជីដូន និងមីងតាំងពីក្មេងមកម្លេះ ដោយសារឳពុកម្តាយ បានលែងលះគ្នា ធ្វើខ្លួនត្រូវរស់នៅកំព្រា ។ វាសនាកំពុងរៀននៅថ្នាក់ទី ៩ ក្នុងស្រុកបាយធាយ ខេត្តកំពង់ចាម ក្នុងឆ្នាំសិក្សា ២០១២-២០១៣ ។ ជាសំណាងល្អ វាសនា ត្រូវគម្រោង អាយប៊ែកផ្តល់ អាហារូបករណ៍ឲ្យសិក្សា រួមមាន សំលៀកបំពាក់ ថវិកា ២០ដុល្លាក្នុង១ខែ និងសម្ភារសិក្សា ដទៃទៀត ដើម្បីអាចធ្វើឲ្យវាសនាបានបន្តការសិក្សានៅសាលា ។

វាសនា​បាននិយាយថា ខ្លួនគាត់មានការសប្បាយរីករាយដោយសារមានការគាំទ្រឧបត្ថម្ភ ពីអង្គការខេប ក្នុងការបន្តការសិក្សារបស់ខ្លួន ។ អង្គុយក្នុងសម្លៀកបំពាក់ជាទម្លាប់ និង ពាក់ជើងសិប្បនិមិត្ម វាសនា បានបង្ហាញអំពីអារម្មណ៍ថា "ខ្ញុំសូមប្តេជ្ញាចិត្តថានឹងខំរៀន ដើម្បីអនាគតរបស់ខ្ញុំ និងនាំសេចក្តីសង្ឃឹមជូនលោកយាយ និងមីងរបស់ខ្ញុំ ។ ខ្ញុំសូមថ្លែង អំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ ដែលបានជួយខ្ញុំ និងសិស្សក្រីក្រដ៏ទៃទៀតតាមរយៈអង្គការខេប ។"

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ