ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត
Date : 2017-12-08គម្រោងបង្កើនភាពងាយស្រួលចូលសាលារៀន តាមរយៈការគាំទ្រពីសហគមន៍ (REACH) បានរៀបចំសិក្ខាសាលាស្តីពីការសម្ភោធឱ្យដំណើរការកម្មវិធីសរសេរខ្មែរ និងកម្មវិធីសៀវភៅឆ្លាត នៅសាលាបឋមសិក្សា ស្មែត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីនេះមានគោលបំណងបង្កើនការចូលរួមរបស់មាតាបិតាសិស្សក្នុងការជំរុញ និងបង្រៀនកូនបន្ថែមនៅផ្ទះ ព្រមទាំងចូលរួមក្នុងសកម្មភាពក្នុងសាលារៀន ជាពិសេសចូលរួមក្នុងសកម្មភាពពង្រឹងអំណានរបស់កូនក្នុងបណ្ណាល័យ ។ កម្មវិធីនេះក៏ធ្វើការបង្ហាញអំពីកម្មវិធីពង្រឹងអំណានសម្រាប់កុមារតាមរយៈការប្រើប្រាស់កម្មវិធីសៀវភៅឆ្លាត និងកម្មវិធីសរសេរខ្មែរ ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សមានសេចក្តីសប្បាយរីករាយបន្ទាប់ពីពួកគេបានចូលរួមប្រកួតលេងល្បែងសិក្សាអំណាន និងទទួលបានកាដូលើកចិត្តដល់អ្នកឈ្នះនៅចុងបញ្ចប់កម្មវិធី ។ ចំណាប់អារម្មណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោកនាយក និងប្រធានកម្មវិធីគម្រោងបានធ្វើឱ្យមាតាបិតា អាជ្ញាធរ និងសហគមន៍បានចូលរួមបង្កើនគុណភាពអប់រំដល់កុមារនៅមូលដ្ឋានពួកគេ ។
សិក្ខាសាលានេះឧបត្ថម្ភដោយអង្គការ WeWorld អង្គការ Spider និងអង្គការ InSTEDD iLab Southeast Asia និងប្រតិបត្តិដោយអង្គការ ខេប ។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ