បច្ចុប្បន្នភាពគម្រោង

គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ-REACH IV)

សេចក្តីពិពណ៌នាគម្រោង

 

          គម្រោងរីកដំណាក់កាលទី១ដែលមានរយៈពេល៣ឆ្នាំបានបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០១៥។ តាមរយៈការវាយតម្លៃការអនុវត្តគម្រោង៣ឆ្នាំពីស្ថាប័នឯករាជផ្នែកខាងក្រៅបានបង្ហាញ ថា គម្រោងទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សំគាល់ដោយបានធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំ និងជាពិសេស ការអប់រំផ្នែកបំណិនជីវិតនិងការពង្រឹងសមត្ថភាពគ្រូ។​​ ដោយមើលឃើញពីភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងដែលប្រតិបត្តិដោយអង្គការ ខេប អង្គការវីវើល បានស្នើសុំអង្គការ ខេប ឱ្យរៀបចំសំណើរសុំគម្រោងថ្មីដើម្បីអនុវត្តនៅក្នុងសាលាគោលដៅក្នុងគម្រោងរីកដំណាក់កាលទី១ នៅខេត្តស្វាយរៀង និងព្រៃវែង និងថែមទាំងពង្រីកកម្មវិធីដែលមានរយៈពេល៣ឆ្នាំទៀតក្នុងសាលាមួយចំនួននៅក្នុងខេត្ត២ទៀត គឺខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។ ការស្រាវជ្រាវប្រមូលទិន្នន័យ បានធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០១៥ ដើម្បីជ្រើសរើសបន្ថែមសាលាថ្មីចំនួន១១ទៀតសម្រាប់អនុវត្តក្នុងគម្រោងរីក ២។ គម្រោងថ្មីដែលមានរយៈពេល៣ឆ្នាំបានចាប់ផ្តើមអនុវត្តនៅក្នុងខែកក្កដា ឆ្នាំ២០១៥ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨។ គម្រោងរីក ២ មិនដូចគម្រោងរីក ១ ទេ គម្រោងថ្មីនេះនឹងបញ្ចូលការបង្កើតគោលនយោបាយ និងឯកសារជួយក្រសួងអប់រំលើការធ្វើតេស្តអំណានថ្នាក់ដំបូងតាមអេឡិចត្រូនិចដើម្បីធានានូវសុពលភាព និងភាពអាចជឿជាក់បាននៃទិន្នន័យ។

 

គោលបំណងគម្រោងៈ

 

          គោលបំណងរួមគឺរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៤-២០១៨ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំជាសកលសម្រាប់ទាំងអស់គ្នានៅបឋមសិក្សាដោយផ្តោតទៅលើការអនុវត្តសកម្មភាព និងការអភិវឌ្ឍគោលនយោបាយ ។

 

          គោលបំណងជាក់លាក់ គឺដើម្បីលើកកម្ពស់លទ្ធផលការសិក្សារបស់កុមារលើមុខវិជ្ជា ដូចជា៖ គណិត ភាសាខ្មែរ(អំណាន) និងបំណិនជីវិត ដោយប្រើវិធីសាស្រ្តផ្សេងៗជាច្រើន ដើម្បីលើកកម្ពស់ការសិក្សាឱ្យបានប្រសើរឡើងទាំងនៅក្នុងសាលារៀន នៅផ្ទះ និងនៅតាមសាលាគោលដៅទាំងអស់ក្នុងខេត្តទាំង៤។

 

          គម្រោង REACH II នឹងអនុវត្តដោយបញ្ចូលនូវវិធីសាស្រ្តជាច្រើនដោយផ្តោតទៅលើការប្រមូលកុមារ ការពង្រឹកគុណភាពអប់រំ សុខភាព និងសុវត្ថិភាព ការចូលរួមរបស់សហគមន៍ និងអភិបាលកិច្ចល្អ។ គម្រោងនឹងផ្តោតខ្លាំងទៅលើការពង្រឹងអំណាន និងគណិតវិទ្យាដោយប្រើការបង្កើតថ្មីដែលអង្គការ ខេប បានបង្កើតឡើង ដូចជា សម្ភារៈពង្រឹងអំណាន ការរៀនតាមអេឡិចត្រូនិច (M-learning) និងការសិក្សាស្រាវជ្រាវក្រៅថ្នាក់។ គម្រោងនឹងបន្តកម្មវិធីពង្រឹងអំណានតាមអេឡិចត្រូនិចដល់សាលាដែលមានអភិបាលកិច្ចល្អកម្រិតខ្ពស់ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាធ្វើសមាហរណកម្ម អាស៊ានខាងមុខ ដើម្បីបំពេញតម្រូវការការងារនាសតវត្សទី២១។ គម្រោងក៏នឹងបន្តអនុវត្តកម្មវិធីធ្វើតេស្តយ៉ាងសុក្រិត និងត្រឹមត្រូវ (. តេស្ត EGRA) ដើម្បីប្រៀបធៀបរវាងលទ្ធផល និងការចំណាយថវិកា។

 

ក្រុមគោលដៅ

 

          កុមារថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សាចំនួន​៥០ នៅក្នងស្រុកចំនួន១០ ក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង និងពោធិសាត់។

 

សកម្មភាពសំខាន់ៗ៖

 

          បច្ចុប្បន្ននេះ អង្គការ ខេប កំពុងដាក់សំណើដើម្បីអនុវត្តគម្រោងថ្មី គឺរីក ២ នៅក្នុងសាលាបឋមសិក្សាចំនួន២៥ និងសាលាមត្តេយ្យ ២៩ ក្នុងខេត្តស្វាយរៀង និងព្រៃវែងដោយបង្កើនការបង្កើតថ្មីលើវិស័យអប់រំ ជាពិសេស ការពង្រឹងអំណានថ្នាក់ដំបូង គណិត និងពង្រីកសាលាបឋមសិក្សាចំនួន២៥ និងមតេ្តយ្យចំនួន៤៧ នៅក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍  សាត់ដែលជាចំណុចកណ្តាលប្រទេសកម្ពុជា។

 

សកម្មភាពសំខាន់ៗរបស់គម្រោងរីក ២:

 

  • ពង្រឹងយន្តការចុះឈ្មោះចូលរៀនតាមអាយុបានត្រឹមត្រូវនៅតាមសាលាដែលមានបញ្ហាកុមារចុះឈ្មោះចូលរៀនមិនទាន់អស់ក្នុងខេត្តគោលដៅទាំង៤។
  • សាលារៀនភាគច្រើននឹងត្រូវបានពង្រឹងគុណភាពបង្រៀន និងរៀនរួមទាំងចំណេះដឹងផ្នែកបច្ចេកទេសដែលជះឥទ្ធិពលជាវិជ្ជមានដល់កុមារដែលមានតម្រូវការពិសេស។
  • មាតាបិតា និងសហគមន៍ត្រូវបានជូនដំណឹង និងចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សាកូនរបស់ពួកគេតាមសាលារៀនក្នុងខេត្តគោលដៅទាំង៤។
  • ការពង្រឹងអភិបាលកិច្ចល្អដោយផ្តោតទៅលើតម្លាភាព ការគ្រប់គ្រងថវិកា គណនេយ្យភាព និងការគ្រប់គ្រងទិន្នន័យឱ្យមានភាពប្រសើរឡើងនៅតាមកម្រិតសាលារៀន កម្រិតកម្រង។
  • ការបង្កើតគោលនយោបាយរបស់ក្រសួងអប់រំនឹងត្រូវបានគាំទ្រដោយឯកសារស្រាវជ្រាវ និងការអនុវត្តល្អរបស់គម្រោង។

 

គម្រោង REACH ត្រូវបានឧបត្ថម្ភគាំទ្រដោយ

WeWorld

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

3,488

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ