ព័ត៌មាន និងព្រឹត្តិការណ៍

សកម្មភាពប្រជុំមាតាបិតានៅសាលាមត្តេយ្យជំនាន់ថ្មីក្នុងគម្រោង TRAC III

Date : 2022-12-06
Facebook Twitter Google+ LinkedIn Addthis

ក្នុង១ឆ្នាំមានការប្រជុំមាតាបិតាចំនួន៣ដងលើកទី១នៅដើមឆ្នាំ លើកទី២នៅពាក់កណ្តាលឆ្នាំនិងលើកទី៣នៅចុងឆ្នាំ។ ការប្រជុំលើកទី១​បង្ហាញពីគោលបំណងនៃការប្រជុំ របាយការណ៍សង្ខេបពីលទ្ធផលសិក្សា សមិទ្ធផលឆ្នាំចាស់ និងស្ថិតិសិស្ស គ្រូ ថ្នាក់ ឆ្នាំសិក្សាថ្មី សង្ខេបពីសាវតា ណែនាំឱ្យស្គាល់ពីល្បែងមត្តេយ្យសិក្សា ផលប្រយោជន៍នៃការចេះអាន និងផលប៉ះពាល់នៃការមិនចេះអាន បង្ហាញពីការអភិវឌ្ឍន៍របស់កុមារ សារះសំខាន់នៃការចូលរួមសកម្មភាពផ្សេងៗក្នុងសាលារៀន ការជជែកពីដំណើរការជួសជុលបន្ទប់ និងការបំពាក់គ្រៀងសង្ហារឹមការ និងពន្យល់ពីការថែទាំបន្ទប់ និងសម្ភារក្នុងសាលារៀនបន្ទាប់ពីមានបន្ទប់រៀនស្អាត។

 

ការប្រជុំលើកទី២ បង្ហាញពីសារៈសំខាន់នៃការក្លាយជាមនុស្សពេញវ័យចំពោះកុមារ ទំនាក់ទំនងរវាងសាលា និងមាតាបិតាសិស្ស ដើម្បីបង្កើនទំនាក់ទនងល្អជាមួយមាតាបិតា គ្រូត្រូវធ្វើអ្វីខ្លះ តួនាទីរបស់មាតាបិតា (ឬអាណាព្យាបាល) ការចូលរួមចំណែករបស់មាតាបិតានៅតាមផ្ទះ សារៈសំខាន់នៃការអភិវឌ្ឍខួរក្បាល ក្នុងដំណាក់កាលដំបូង សកម្មភាពដែលអាណាព្យាបាល និងអ្នកមើលថែកុមារមិនគួរធ្វើ សកម្មភាពដែលអាណាព្យាបាល និងអ្នកមើលថែកុមាគួរធ្វើ គឺសម្ភារដែលអាណាព្យាបាលគួរលេងជាមួយកូននៅផ្ទះ ពិភាក្សាក្រុម និងអនុវត្តលេងល្បែងជាមួយកូន​ៗ។

 

ការប្រជុំលើកទី៣ គឺបង្ហាញអំពីសមត្ថភាពរបស់កុមារ (ការច្រៀងចមៀងនិងកាយវិកា​ ការអាន ព្យញ្ជនៈ និងលេខ ការលេងខ្ទប់ពាក្យប្រណាំងគ្នា) ការលេងល្បែងរួមគ្នារវាងកុមារ និងអាណាព្យាបាល ការប្រកួតលេងល្បែងកំសាន្តជាក្រុមរបស់កុមារ ការបង្ហាញពីទឹកចិត្តរបស់កុមារចំពោះគ្រូ និងអាណាព្យាបាល និង កម្មវិធីចែកប័ណ្ណសរសើរដល់កុមារដែលពូកែ និងកុមារដែលចូលរួមសកម្មក្នុងសាលារៀន និងជួយការងារសាលា មិត្តភក្តិ និងជជែកគ្នាពីការជួយបង្រៀនកូននៅផ្ទះពេលវិស្សមកាល។

 

​ការប្រជុំមាតាបិតាក្នុងគោលបំណងធំចង់ឱ្យមាតាបិតាដឹងអ្វីៗដែលសាលាមាន សារៈសំខាន់នៃការចូលរួមរបស់មាតាបិតា និងការជួយបង្រៀនកូននៅផ្ទះ ដឹងពីការអភិវឌ្ឍរបស់កុមារនៅដំណាក់កាលដំបូង មាតាបិតាយល់ច្បាស់អំពីតួនាទីរបស់ខ្លួន របស់គ្រូ និងតួនាទីរបស់សហគមន៍ចំពោះសាលារៀន។

 

គម្រោង TRAC III បានអនុវត្តលើសាលាមត្តេយ្យនៅក្នុងបឋមសិក្សាចំនួន៦ គឺសាលាបឹងត្រាវ សាលាតាំងស្រី សាលាអ្នកតាស្នឹង ស្ថិតក្នុងខេត្តកំពង់ចាម សាលាជៀស សាលារកាពប្រាំ និងសាលាគ្រញូង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

 

សកម្មភាពនេះបានអនុវត្តទៅតាមគោលបំណងគម្រោងត្រាក់៣ ដែលមានបំណងបង្កើនកម្រិតអានរបស់កុមារដែលចាំបាច់ និងទទួលបាននូវជំនាញអានតាមរយៈវិធីសាស្ត្រមួយដែលសំដៅលើបរិស្ថានរៀនសូត្ររបស់កុមារ បរិស្ថានថ្នាក់រៀនទាំងស្រុង និងមានការវាយតម្លៃទៀតទាត់ ព្រមទាំងមានការចូលរួមបង្ហាត់បង្រៀនពីឪពុកម្តាយនៅផ្ទះ។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ