ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីរាត្រីជួបជុំឪពុកម្តាយសាលារៀនជំនាន់ថ្មី ព្រែកអញ្ចាញ

Date : 2018-07-07
Facebook Twitter Google+ LinkedIn Addthis

សាលារៀនជំនាន់ថ្មី (NGS-Preak Onhchanh) បានរៀបចំកម្មវិធីរាត្រីជួបជុំឪពុកម្តាយលើកទី១ នៅវិទ្យាល័យ សម្តេចអគ្គមហាពោធិសាល​ ជា ស៊ីម ព្រែកអញ្ចាញ ចាប់តាំងពីកម្មវិធីសាលារៀនជំនាន់ថ្មីដាក់ដំណើរការអស់ជិតរយៈពេលមួយឆ្នាំមក។ កម្មវិធីនេះបានធ្វើឱ្យសិស្ស លោកគ្រូអ្នកគ្រូ លោកនាយក ឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋាន ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល មានសេចក្តីត្រេកយ៉ាងខ្លាំង ហើយនឹងចូលរួមសហការប្រតិបត្តិរួមគ្នាឱ្យកាន់តែមានប្រសិទ្ធិភាពរីកចម្រើនឡើង។ សិស្សរាប់ស៊ិបនាក់បានផលិតចេញជាស្នាដៃដាក់តាំងបង្ហាញក្នុងកម្មវិធី ដែលធ្វើឱ្យឪពុកម្តាយរំភើប និងកោតសរសើរដល់កម្មវិធីដែលផ្តល់ឱកាសដល់កូនៗរបស់ពួកគាត់បង្ហាញសមត្ថភាពក្នុងពេលសិក្សា និងជាការបណ្តុះស្មារតីយុវជនកម្ពុជាឱ្យប្រើគំនិតច្នៃប្រឌិតថ្មីៗដោយខ្លួនឯងបាន។ កម្មវិធីនេះបានប្រារព្វធ្វើឡើងនៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ដែលត្រូវបានឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងប្រតិបត្តិការដោយអង្គការ ខេប៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ