ព័ត៌មាន និងព្រឹត្តិការណ៍
សៀវភៅបំណិនជីវិតសម្រាប់កុមារី (កម្មវិធីសិក្សា ភែស P.A.C.E.) ត្រូវបានក្រសួងអនុញ្ញាតឱ្យបោះពុម្ពផ្សាយ
Date : 2021-06-28ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសលេខ ៦៣៧ និង ៦៣៨ ចុះថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឱ្យបោះពុម្ពផ្សាយសៀវភៅបំណិនជីវិតសម្រាប់កុមារីដែលមាន០២ក្រុមគឺ (១)ក្រុមសិស្សវ័យជំទង់ អាយុ ១១ឆ្នាំ ដល់ ១៣ឆ្នាំ (មាន៤ចំណងជើងគឺ ១-ខ្ញុំនិងបរិស្ថានជុំវិញខ្ញុំ ២-ខ្ញុំនិងរាយកាយខ្ញុំ ៣-ខ្ញុំ អារម្មណ៍ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ ៤-ខ្ញុំនិងបំណងប្រាថ្នាខ្ញុំ) និង (២)ក្រុមកសិស្សពេញវ័យ អាយុ ១៤ឆ្នាំ ដល់ ១៧ឆ្នាំ (មាន៤ចំណងជើងគឺ ១-ខ្លួនឯង ២-ស្វ័យប្រសិទ្ធភាព ៣-សមត្ថភាពធ្វើការងារ និង ៤-សមត្ថភាពរកការងារ) ដែលជាស្នាដៃនិពន្ធ និងរៀបរៀងរបស់គណៈកម្មការនិពន្ធនៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប/KAPE) ដោយមានការគាំទ្រពីកម្មវិធី P.A.C.E របស់ក្រុមហ៊ុន Gap Inc. ដើម្បីប្រើប្រាស់ជាឯកសារជំនួយសម្រាប់ការរៀននិងបង្រៀន នៅតាមសាលារៀនមធ្យមសិក្សាចំណេះទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធី P.A.C.E ដែលមានន័យពេញលេញថាជាការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត (Personal Advancement and Career Enhancement) គឺជាកម្មវិធីច្នៃប្រឌិតថ្មីមួយដែលបញ្ចូលបំណិនមូលដ្ឋានយេនឌ័រសម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១១ ដល់ ១៧ឆ្នាំ។ កម្មវិធីនេះមានគោលបំណងដើម្បីធ្វើឱ្យដំណើរផ្លាស់ប្តូរប្រកបទៅដោយសុខភាព និងវិជ្ជមានទៅជាមនុស្សពេញវ័យខណៈពេលដែលទទួលស្គាល់ និងដោះស្រាយភាពងាយរងគ្រោះផ្នែកយេនឌ័រនិងវិសមភាព។ ជំនឿស្នូលនិងសក្តានុពលនៃកម្មវិធីសិក្សាគឺថា ក្មេងស្រីអាចផ្លាស់ប្តូរជីវិតរបស់ពួកគេផ្ទាល់ជាមួយនឹងជំនាញសំខាន់ៗដែលត្រូវបានផ្តល់ឱ្យពួកគេនៅពេលដែលពួកគេមានវ័យជំទង់។
សេចក្តីប្រកាសនេះពិតជាបានលើកទឹកចិត្តយ៉ាងធំដល់អង្គការ ខេប ក្នុងការខិតខំប្រឹងប្រែងចូលរួមជួយអភិវឌ្ឍវិស័យអប់រំស្របតាមយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ