ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោង REACH បានផ្តល់បណ្ណាល័យដល់សាលាគោលដៅ

Date : 2014-02-06
Facebook Twitter Google+ LinkedIn Addthis
ខេបគឺជាអង្គការឈានមុខគេក្នុងការអនុវត្តគម្រោង REACH (គម្រោង​
បង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍)
មានរយៈពេល ៣ ឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយអង្គការ INTERVITA Onlus
និងបានសហការប្រតិបត្តិការអនុវត្តដោយអង្គការដៃគូចំនួនពីទៀត គឺ
អង្គការវឌ្ឍនភាព និងអង្គការ CIAI ។


នៅក្នុងចន្លោះខែ កញ្ញា និងខែវិច្ឆិកា អង្គការ ខេប បានបង្កើតបណ្ណាល័យ
ឱ្យសាលាគោលដៅទាំង ៩ នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង  ។​
ការសម្របសម្រួលពីអន្តរាគមន៍គម្រោង REACH បានធ្វើឱ្យបរិស្ថានសិក្សា
របស់សិស្ស និងការបង្រៀនរបស់គ្រូ មានការប្រែប្រួលល្អប្រសើរ ។
បណ្ណាល័យទាំងអស់នេះនឹងជួយលើកកម្ពស់សមត្ថភាពអានរបស់សិស្ស
និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូកាន់តែប្រសើរឡើង ដែលអាចធ្វើឱ្យ
សិស្សរៀបចំផែនការសកម្មភាពថ្មីៗទាំងក្នុង និងក្រៅថ្នាក់រៀនបាន ។


នៅក្នុងឆ្នាំសិក្សា ២០១៣-២០១៤ គម្រោង REACH បានធ្វើផែនការបង្កើត
ឫច្នៃប្រឌិតបណ្ណាល័យនៅក្នុងសាលាគោលដៅទាំង ២៥ ។ អន្តរាគមន៍នេះ
រួមមាន ការជួសជុលអគារតូច ផ្ទាំងគំនូរ ជួសជុលកំរាលឥដ្ឋ និងផ្តល់សម្ភារៈ
សិក្សាជាច្រើនទៀត ដូចជា សៀវភៅ តុ ទូរដាក់សម្ភារៈរៀន និងបង្រៀន និង
ទូរដាក់សម្ភារៈរដ្ឋបាល ។ គម្រោង REACH បានផ្តល់ជាវគ្គបណ្តុះបណ្តាល
ដល់នាយកសាលា និងបណ្ណារក្សអំពីការចងក្រងសៀវភៅ និងព័ត៌មាន
ការរៀបចំ និងលើកកម្ពស់បរិស្ថានបណ្ណាល័យ ដែលធ្វើឱ្យសិស្សចូលចិត្ត
រៀនពីប្រភពធនធានថ្មីៗ ។Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ