ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សាទៅក្រុងចុងឈីង (Chongqing) ប្រទេសចិន
Date : 2025-01-11អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ( ខេប) បានរៀចំដំណើរទស្សនកិច្ចសិក្សាមួយទៅក្រុងចុងឈឺង (Chongqing) ប្រទេសចិន មានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិ និងលោក អ៊ុល រុន ប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី ហើយបានសហការជាមួយក្រុមហ៊ុន Chongqing Dongxueji Culture Communication Co., Ltd តាមរយៈមូលនិធិអក្សសាស្ត្រ និងវប្បធម៌ចិន (China Literature and Art Foundation) និងមូលនិធិពិសេសនៃគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (The Belt and Road Initiative Special Fund)។
ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១). សិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ និងបទពិសោធន៍ល្អៗពីសាលារៀន និងសាកលវិទ្យាល័យចិនមួយចំនួនដូចជា៖ Southwest University, High School Affiliated to Southwest University and Chongqing University of Post and Telecommunications។
២). កសាងកិច្ចសហប្រតិបត្តិការល្អរវាងកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) និងសាលារៀនមួយចំនួនក្នុងក្រុងចុងឈឺង (Chongqing) ដើម្បីរៀបចំកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លី ដំណើរទស្សនកិច្ចសិក្សា និងវគ្គបណ្ដុះបណ្ដាលខ្លីសម្រាប់គ្រូបង្រៀននៅពេលអនាគត។
៣). ចុះអនុសារណៈយោគយល់គ្នារវាងសាលរៀនជំនាន់ថ្មី និងសាកលវិទ្យាល័យមួយចំនួនក្នុងក្រុងចុងឈឺង។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពីបុគ្គលិកបច្ចេកទេសអង្គការ ខេប និងកម្មវិធីសាលារៀនជំនាន់ថ្មី និងនាយកសាលារៀនជំនាន់ថ្មីទាំង៧ រួមមាន៖ វិទ្យាល័យព្រែកលៀប វិទ្យល័យសម្ដេចអគ្គធម្មពោធិសាលជា ស៊ីមព្រែកអញ្ជាញ វិទ្យល័យហ៊ុន សែនពាមជីកង វិទ្យាល័យហ៊ុន សែនកំពង់ចាម វិទ្យាល័យព្រះអង្គឌួង វិទ្យាល័យគោកព្រីង និងអនុវិទ្យាល័យអរញ្ញរង្សី។
#វិទ្យាល័យព្រែកលៀប #វិទ្យាល័យសម្តេចអគ្គធម្មពោធិសាលជាស៊ីមព្រែកអញ្ជាញ #វិទ្យាល័យហ៊ុនសែនពាមជីកង #វិទ្យាល័យហ៊ុនសែនកំពង់ចាម #វិទ្យាល័យព្រះអង្គឌួង #វិទ្យាល័យគោកព្រីង #អនុវិទ្យាល័យអរញ្ញរង្សី
#newgenerationschool #NGS #kapeprojects
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ