ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីផ្សារប្រឌិតធ្វើឱ្យសិស្សហ៊ានបញ្ចេញគំនិត និងបង្កើនបំណិនផ្ទាល់ខ្លួន

Date : 2019-06-01
Facebook Twitter Google+ LinkedIn Addthis

សាលាបឋមសិក្សា ចារ គឺជាសាលាគោលដៅរបស់គម្រោងងាយស្រួលរៀនស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សារប្រឌិតនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីឱ្យសិស្សបញ្ចេញស្នាដៃលក់ផលិតផលពួកគាត់។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ មេឃុំ អាជ្ញាធរ មាតាបិតា លោកគ្រូអ្នកគ្រូ នាយិកា និងសិស្សានុសិស្សជាច្រើនរយនាក់។ ផ្សារប្រឌិតគឺជាកម្មវិធីផ្សព្វផ្សាយអំពីបំណិនជីវិតរបស់សិស្សសម្រាប់ប្រកួតបង្ហាញស្នាដៃក្រុមនីមួយៗពាក់ព័ន្ធនឹងការស្វែងរកវត្ថុធាតុដើម ការផលិត រយៈពេលរៀបចំ និងការតាំងពិពណ៌ ការលក់ ការគ្រប់គ្រងចំណូលនិងចំណាយ ជាពិសេសការធ្វើការងារជាក្រុមបែបសហការយ៉ាងសកម្ម។ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយដោយសារបានលក់ផលិតផលស្នាដៃដាច់អស់ សិស្សខ្លះជួយទិញផលិតផលស្នាដៃរបស់គ្នាទៅវិញទៅមក។ លោកគ្រូអ្នកគ្រូ និងឪពុកម្តាយក៏បានចូលរួមទិញផលិតផលស្នាដៃរបស់កូនៗពួកគាត់យ៉ាងរីករាយ ជាពិសេសបន្លែដាំបែបធម្មជាតិនៅសួនជីវៈក្នុងសាលារៀនតែម្តង។

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ