ព័ត៌មាន និងព្រឹត្តិការណ៍

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំទាក់ទងគម្រោង USE-SDP2

Date : 2022-03-03
Facebook Twitter Google+ LinkedIn Addthis

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យសកម្មភាពក្នុងការគាំទ្រវិទ្យាជាតិអប់រំ និងសាលាមធ្យមសិក្សាធនធាន នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

 

នៅចុងឆ្នាំ២០២០ អង្គការ ខេប បានចុះកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ការគាំទ្របច្ចេកទេសដល់កម្មវិធីថ្នាក់ជាតិដ៏ធំមួយមានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ២ ដែលជាគម្រោងដ៏ធំមួយផ្តោតលើការធ្វើទំនើបកម្មមធ្យមសិក្សា ជាពិសេសទាក់ទងនឹងសាលាធនធាននៅមធ្យមសិក្សាចំនួន ៥០ដែលត្រូវបានអភិវឌ្ឍន៍ឡើងក្រោមគម្រោងផ្សេងៗពីមុន។ គម្រោងនេះក៏គាំទ្រសាលារៀនបណ្តាញចំនួន​ ៨៧ ផងដែរ ដោយផ្អែកលើជំនួយបច្ចេកទេសដល់សាលាធនធានមធ្យមសិក្សា។ សមាសភាគពាក់ព័ន្ធរបស់គម្រោងក៏គាំទ្រដល់សមត្ថភាពវិទ្យាស្ថានជាតិអប់រំ ក្នុងការជួយគាំទ្រដល់ការអប់រំកម្រិតមធ្យមសិក្សា តាមរយៈការដំឡើងកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបង្រៀន។

 

គម្រោង USE-SDP2 បានទទួលហិរញ្ញប្បទានក្រោមកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៥៣,៥ លានដុល្លារអាមេរិក។ ការងាររបស់អង្គការ ខេប កំណត់បានយ៉ាងទូលំទូលាយចំពោះការអភិវឌ្ឍ និងការផ្តល់ឯកសារបណ្តុះបណ្តាល ដែលខ្លឹមសារបណ្តុះបណ្តាលត្រូវបានតាមដានពិនិត្យដោយទីប្រឹក្សាប្រចាំតំបន់ ហើយដាក់ទៅជា ៥ តំបន់ ក៏ដូចជា អង្គការ VSO អង្គការសៃគូ និងមន្ត្រីក្រសួងផងដែរ។ កិច្ចសន្យារបស់អង្គការ ខេប នៅពេលបច្ចុប្បន្ន​មានសុពលភាពរយៈពេល ៣ ឆ្នាំ ហើយតម្រូវឱ្យបញ្ចប់ការងាររៀបចំសំខាន់ៗចំនួន ១៥ (ដូចសង្ខេបខាងក្រោម)។ ហេតុផលសំខាន់មួយសម្រាប់ការសម្រេចចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យអង្គការ​ ខេប ចូលរួមអនុវត្តគម្រោង USE-SDP2 គឺដើម្បីប្រើប្រាស់ការច្នៃប្រឌិតជាច្រើនក្រោមកម្មវិធីសាលារៀនជំនាន់ថ្មី ដូច្នេះ សាលាមធ្យមសិក្សាជាច្រើនទៀតអាចចម្លង និងយកទៅអនុវត្តបាន។

 

គម្រោង USESDP2 ជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីសាលារៀននៅទូទាំងប្រទេសឱ្យកាន់តែប្រសើរឡើង ជាពិសេសបានផ្តួចផ្តើមកំណែទម្រង់គោលនយោបាយក្នុងវិស័យអប់រំ ដោយផ្តោតសំខាន់លើការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ និងដើម្បីសម្រេចបាននូវលទ្ធផលកម្មវិធីចំនួន ៣ ដូចខាងក្រោម៖

  1. គុណភាពគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិកាន់តែល្អឡើង
  2. គុណភាព និងបំណិនពាក់ព័ន្ធទីផ្សារការងារនៅមធ្យមសិក្សាទុតិយភូមិមានការកែលម្អ និង
  3. ការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ធ្វើផែនការ ការគ្រប់គ្រង និងការផ្តល់ការអប់រំកាន់តែមានភាពរឹងមាំ។

 

#USESDPII #kapeprojects

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ