ឱកាសការងារជាមួយអង្គការ ខេប

មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល

Facebook Twitter Google+ LinkedIn Addthis

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយមានការិយាល័យកណ្តាលស្ថិតនៅក្នុងខេត្តកំពង់ចាម ត្រូវការជ្រើសរើសបេក្ខជន/នារីចំនួន១នាក់ ជាជនជាតិខ្មែរដែលមានសមត្ថភាពអាចបំពេញតួនាទីក្នុងមុខតំណែងជាមន្ត្រីហិរញ្ញវត្ថុ/រដ្ឋបាលប្រចាំការនៅក្នុងខេត្តក្រចេះ ក្រោមគម្រោងមួយមានឈ្មោះថា គម្រោងងាយស្រួលរៀន ឬហៅកាត់ថា E2L។ គម្រោងនេះនឹងបង្កើនគុណភាពអប់រំ និងបង្ករលក្ខណៈងាយស្រួលដល់សាលាបឋមសិក្សាទាំំង៩នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។ គម្រោងនេះបាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​បន្តភាព​ជាដៃគូ​ជាមួយ​អង្គការឆាលហ្វានកម្ពុជា។ គម្រោងនេះនឹងត្រូវប្រតិបត្តិដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំបូរ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដែលមាន​រយៈពេល​៣៤​ខែ គឺចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤។

 

ភារកិច្ចទទួលខុសត្រូវសំខាន់ៗ៖

 

  • កត់ត្រាបុរេប្បទាន ទូទាត់បុរេប្បទាន ប្រតិបត្តិការហិរញ្ញប្បទាន ការចំណាយ និងប្រតិបត្តិការផ្សេងទៀតនៅក្នុងប្រព័ន្ធ Quickbook 
  • ធានាថា រាល់ការត្រួតនិត្យឯកសារទាំងអស់ត្រូវបានកែតម្រូវត្រឹមត្រូវ។ 
  • ប្រកាសរាល់ប្រតិបត្តិការទាំងអស់នៅក្នុងកម្មវិធី QuickBooks
  • រំលឹកដល់បុគ្គលិកអង្គការ ខេប អំពីបុរេប្បទានដែលពួកគេទូទាត់យឺតយ៉ាវ 
  • គ្រប់គ្រងការទូទាត់ប្រាក់ទាំងអស់ ដែលកម្មវិធី និងផ្នែករដ្ឋបាលបានដាក់ជូនអង្គការ ខេប
  • ត្រួតពិនិត្យសាច់ប្រាក់ផ្ទាល់ និងសាច់ប្រាក់នៅក្នុងធនាគារ គ្រប់គ្រងប្រតិបត្តិការធនាគារ រួមទាំងការដាក់ប្រាក់ និងការដកប្រាក់។
  • បន្ថែម customer និង vendor នៅក្នុងប្រព័ន្ធ Quickbooks។
  • កែតម្រូវប្រតិបត្តិការតាមការចាំបាច់ និងដោយមានការអនុញ្ញាតត្រឹមត្រូវ។
  • ព្រីនសៀវភៅកត់ត្រាគណនី សមតុល្យសាកល្បង និងតារាងតុល្យការរបស់ម្ចាស់ជំនួយនីមួយៗ
  • រៀបចំឯកសារ profit និង loss accounts statement​ របស់ម្ចាស់ជំនួយទាំងអស់នៅអង្គការ ខេប។
  • បញ្ចេញទិន្នន័យពីក្នុងកម្មវិធី Quickbooks ទៅកម្មវិធី Excel
  • Back up និង restore ទិន្នន័យកម្មវិធី Quickbooks ក្នុងសប្តាហ៍នីមួយៗជាឌីស/CD និងកុំព្យូទ័រ។
  • ត្រួតពិនិត្យ/រៀបចំតារាងពេលវេលា(time sheet)ធ្វើការងារបុគ្គលិកការិយាល័យ
  • បង្កើតតារាងម្ចាស់ជំនួយថ្មីៗតាមលំដាប់ថ្នាក់នៅក្នុងប្រព័ន្ធ​ Quickbooks
  • រៀបចំការផ្ទៀងផ្ទាត់ឱ្យត្រូវគ្នារវាងរបាយការណ៍ធនាគារ និងអង្គការប្រចាំខែ
  • របៀចំរបាយការណ៍ប្រចាំត្រីមាស
  • ធ្វើការកត់ចំណាំរបាយការណ៍ និងបង្កាន់ដៃ
  • មានទំនាក់ទំនងល្អជាមួយគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គការ ខេប ដៃគូ និងក្រសួង
  • ធ្វើការងារដោយជិតស្និទជាមួយកម្មវិធី រដ្ឋបាល សហគមន៍ មធ្យមសិក្សាបឋមភូមិ និងសាលាកម្រង
  • មានអាកប្បកិរិយាល្អជាមួយបុគ្គលិកខេបទាំងអស់ សហគមន៍ មធ្យមសិក្សាបឋមភូមិ និងសាលាកម្រង
  • ធ្វើផែនការសកម្មភាពប្រចំាខែផ្ញើជូនមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៅពេលចាប់ផ្តើមខែថ្មី
  • ធ្វើការងារផ្សេងៗដែលបានកំណត់ដោយប្រធានផ្នែករបស់ខ្លួន។
  • កាត់/តាមដានបុរេប្បទានរបស់បុគ្គលិកដែលមិនទាន់សងតាមម្ចាស់ជំនួយនីមួយៗគិតជាខែ និងរក្សាទុកឯកសារបុរេប្បទានមិនទាន់ទូទាត់ជាហ្វូលដ័រ/Folder

លក្ខខណ្ឌជ្រើសរើស

  • មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេស គណនេយ្យ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ក្នុងតួនាទីផ្នែកហិរញ្ញវត្ថុយ៉ាងតិចរយៈពេល ២ឆ្នាំ
  • មានចំណេះដឹងផ្នែកប្រព័ន្ធហិរញ្ញវត្ថុ និងការពិនិត្យតាមប្រតិបតិ្តការផ្ទៃក្នុង
  • មានភាពជឿជាក់/ប៉ិនប្រសបក្នុងការប្រើប្រាស់កម្មវិធី QuickBooks រួមទាំងជំនាញលើកម្មវិធី advanced Excel
  • បើធ្លាប់ធ្វើការងារឱ្យអង្គការមិនមែនរដ្ឋាភិបាលគឺរឹតតែកាន់ល្អប្រសើរ
  • អាចធ្វើការទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ
  • មានភាពបត់បែន និងចេះធ្វើការងារក្រុមតម្រង់ទិស។
  • បេក្ខនារីត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការដាក់ពាក្យកាន់មុខតំណែងនេះ។

 

 

ប្រាក់បៀវត្សរ៍ទទួលបានពីគម្រោងគឺចាប់ផ្តើមពី ៥៥០ ដល់ ៦៥០ដុល្លារអាមេរិកក្នុងមួយខែ​ ប៉ុន្តែនៅតែអាចចចារគ្នាបានដោយអាស្រ័យទៅលើកម្រិតបទពិសោធន៍ និងប្រវត្តិបៀវត្សរ៍ការងារកន្លងមក។

 

បេក្ខជន/នារីត្រូវរៀបចំដាក់ពាក្យផ្ញើមកអង្គការ ខេប នៅមុនថ្ងៃទី/ឬត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥:០០នាទីល្ងាច។ បេក្ខជន/នារីមិនចាំបាច់ផ្ញើសញ្ញាបត្រ/វីញ្ញាប័ណ្ណបត្រមកនៅក្នុងពេលនេះទេ។ បេក្ខជន/នារីត្រូវផ្ញើលិខិតស្នើសុំដាក់ និងប្រវត្តិរូបសង្ខេបមានចំនួន៣ទំព័រ និងឈ្មោះអ្នកធានា (references) ចំនួន៣នាក់។ សូមបញ្ជាក់ថា ពាក្យសរសេរកាត់ត្រូវតែអាចប្រកបបាន។

 

ប្រសិនបើបេក្ខជន/នារីមានចំណាប់អារម្មណ៍ក្នុងការងារនេះ សូមផ្ញើលិខិតសុំដាក់ពាក្យធ្វើការងារ និងជីវប្រវត្តិរូបសង្ខេបទៅកាន់លោក ឈួន សារ៉ាន់ ប្រធានធនធានមនុស្ស/រដ្ឋបាល តាមរយៈអ៊ីមែលៈ saran@kapekh.org និងផ្ញើ CC ទៅកាន់លោក បូ សម្បត្តិ នាយកហិរញ្ញវត្ថុ តាមរយៈអ៊ីមែលៈ sambath@kapekh.org នៅការិយាល័យកណ្តាលរបស់អង្គការ ខេប ក្នុងខេត្តកំពង់ចាម ដោយទំនាក់ទំនងមកកាន់លេខទូរសព្ទៈ ០១២ ៧៥២ ៥៥៣ និង ០៩៦ ៤៦៤ ៧៧៧៧។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ