បច្ចុប្បន្នភាពគម្រោង

គម្រោង លើកកម្ពស់សេវាកម្ម សុខភាពសាលារៀន (ISHS)

សនិទានភាពនៃកម្មវិធី

 

             ដោយប្រកាន់ខ្ជាប់នូវវិធីសាស្ត្រអនុវត្ត ដែលលើកកម្ពស់ការអភិវឌ្ឍអ្នកពាក់ព័ន្ធ ក្រុមប្រឹក្សាកុមារនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ បានចាប់ធ្វើសកម្មភាពរងមួយនៃការផ្ទួចផ្តើមគំនិតដោយខ្លួនឯង ដើម្បីបង្កើតកន្លែងដែល​គេអាចជួបប្រជុំគ្នា (សហព័ន្ធសិស្ស) និងគាំពារសិស្សឈឺនៅក្នុងសាលា​រៀន​។ មានសិស្សជាច្រើននាក់មកពីទីឆ្ងាយធ្វើដំណើរដោយជិះកង់ពីផ្ទះរបស់ពួកគេមកសាលារៀន។ សិស្សជាច្រើនគឺជាកូនគ្រួសារក្រីក្រមានអាហារបរិភោគមិនគ្រប់គ្រាន់។ បន្ទាប់ពីពួកគេខំប្រឹងដោយប្រើកម្លាំងមួយចំនួនមានសុខភាពមិនល្អ ជួនកាលចុះខ្សោយកម្លាំង និងត្រូវការឈប់សម្រាក។ ដោយសារគ្មានការផ្គត់ផ្គង់ពីសាលារៀនចំពោះតម្រូវការទាំងនេះ ដែលជារឿយៗ គេត្រូវដេកក្នុងថ្នាក់រៀន ឫអង្គុយនៅបរិវេណក្រៅថ្នាក់។ ក្រុមប្រឹក្សាកុមារបានជួបម្ចាស់ជំនួយម្នាក់ ដែលបានសម្រេចចិត្តជួយគេដោះស្រាយតម្រូវការនេះរបស់សិស្ស។ ការទំនាក់ទំនងទាំងនេះហើយបានឈានដល់ការសាងសង់គ្លីនិកសុខភាព ដែលមានការផ្គត់ផ្គង់គ្រប់គ្រាន់នៅវិទ្យាល័យ ស្គន់ ដោយមានគិលានុ បដ្ឋាយិកាពេញម៉ោងផ្តល់ដោយការិយាល័យសុខាបាល (ការជ្រើសរើសដោយមានការប្រកួតប្រជែង)។ សកម្មភាពនេះគឺជាឧទាហរណ៍មួយនៃការផ្តល់អំណាចឲ្យអ្នកពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ដោយមានសិស្សជាអ្នកផ្តួចផ្តើមគំនិតទាំងស្រុង។

 

បច្ចុប្បន្នភាពគម្រោង

 

             បន្ទប់សង្គ្រោះបឋមមួយបានចាប់ផ្តើមដំណើរការនៅ​ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្គន់​ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះជាសមិទ្ធិផលលេចធ្លោមួយ ដែលបានបង្ហាញឲ្យឃើញការសម្រេចបានថ្មីមួយនៃកម្មវិធីសាលាកុមារមេត្រី ព្រោះ​កម្មវិធីនេះបានផ្តួចផ្តើមឡើងទាំង​ស្រុងដោយក្រុមប្រឹក្សាកុមារ។ ក្នុងន័យនេះវាបានឆ្លុះឲ្យឃើញពីគំរូនៃទង្វើប្រកបដោយភាពម្ចាស់ការ​របស់សាលារៀន និងសេចក្តីក្លាហានក្នុងការច្នៃប្រឌិតថ្មីៗ។ ក្នុងឆ្នាំសិក្សា២០១៤-២០១៥ បន្ទប់សង្រ្គោះបឋមរបស់សាលា​បានផ្តល់​សេវាសុខភាពជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក​សាលាសរុបប្រមាណ៧៥៨នាក់។

 

ក្រុមគោលដៅ

 

         វីទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

 

គម្រោង ISHS ត្រូវបានឧបត្ថម្ភដោយ

The Breteau Foundation 

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ