បច្ចុប្បន្នភាពគម្រោង

កម្មវិធីអប់រំបញ្ចូលគ្នា (EIP)

         អង្គការ ខេប តែងតែធ្វើការជំនះបានលើតម្រូវការគ្រប់គ្រងគម្រោងតូចៗរបស់ខ្លួន។ ទោះបីជាគម្រោងទាំងនេះមានលក្ខណៈទូច និងតម្លៃតិចក៏ដោយ ក៏វាបានបង្ហាញអំពីបញ្ហាប្រឈមដល់អង្គការ ខេប ផងដែរ ពីព្រោះថវិកាតូចជាងមិនចំណាយលើការគ្រប់គ្រងពេញលេញលើរដ្ឋបាលគម្រោងទេ។

 

         ដើម្បីដោះស្រាយបញ្ហាប្រឈមនេះបាន អង្គការ ខេប បានបង្រួបគម្រោងតូចនិងមធ្យមមួយចំនួនទៅជាកម្មវិធីឆ័ត្រមួយដែលមានឈ្មោះថា កម្មវិធីអប់រំបញ្ចូលគ្នា (IEP)។ កម្មវិធីនេះមានគោលដៅចម្បងដើម្បីបង្កើនការទទួលបានការអប់រំ ជាពិសេស សម្រាប់ក្មេងស្រីជនជាតិភាគតិច និងកុមារ/យុវជនដែលងាយរងគ្រោះដទៃទៀត។ កម្មវិធី IEP ជួយដល់កុមារ និងយុវជននៅកម្រិតជាច្រើនចាប់ពីបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា និងកម្រិតបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ