បច្ចុប្បន្នភាពគម្រោង

វិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC III)

ប្រវត្តិគម្រោង

 

ទោះបីជាថ្មីៗនេះមានការលើកនម្ពស់ប្រសិទ្ធភាពអំណានសម្រាប់កុមារកម្ពុជា ហើយតាំងពីមានការកែទម្រង់​កម្មវិធីសិក្សាទូទៅថ្នាក់ជាតិមកពីឆ្នាំ​២០១០​ដល់ ២០១៣​ ក៏ដោយ តាមរបាយការរបស់​  World Bank​ កាលឆ្នាំ ២០១៤ ថា ជាទូទៅពិន្ទុអំណាននៅតែទាបមិនអាចទទួលយកបាន​ ​ព្រមទាំងឃើញថា កុមារជាង ២៥%​ នៅតែមានសបត្ថភាពអានទាបជាងស្តង់ដា ។ ពីព្រោះថា សមត្ថភាពអាន គឺជា មូលដ្ឋានគ្រឹះសម្រាប់​រៀនមុខវិជ្ជាដ៏ទៃទៀត ហើយការធ្លាក់ចុះនៃ ប្រប័ន្ឬងអប់រំ ក្នុងការសម្រេចបានប្រសិទ្ធភាពខ្ពស់នៃអំណាននៅថ្នាក់ដំបូង (ទី១ ​ទី២ និងទី៣) ធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះនៅឆ្នាំបន្តបន្ទាប់ ។

 

ដូច្នេះ អង្គការខេប ចង់លើកកម្ពស់គុណភាពអំអាននៅថ្នាក់ដំបូង តាមរយៈប្រព័ន្ធ មួយនៃការអន្តរាគមន៍ផ្សេងៗដែលផ្តល់វិធីសាស្ត្រសរុបយ៉ាងសកម្ម ដូចជាការសិក្សាក្នុងថ្នាក់រៀន និងសម្ភារមួយចំនួនក្នុងបរិស្ថានរៀនសូត្ររបស់កុមារ ដូចជាជំរុញឱ្យសេវាកម្មបណ្ណាល័យដំណើរការមានសកម្មភាពផុលផុស និងមានការជួយបន្ថែមពីកុមារជួយកុមារជាដើម ។

 

អង្គការខេប ជឿជាក់ថាវិធីសាស្រ្តសរុបនេះអាចដោះស្រាយនូវបញ្ហាប្រឈមទាំងនេះបាន ក្នុងមធ្យោបាយ មួយគឺអនុញ្ញាតឱ្យប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីបំពេញតំរូវការរបស់សិស្ស ។

 

គោលបំណងសកល

 

គម្រោងវិធីសាស្រ្តសរុបដើម្បី​ពង្រឹងអំណាន​​សម្រាប់​កុមារ III បង្កើតឡើងក្នុងគោលបំណងបង្កើនកំរិតនៃការអាននិង​​​​​​​​​​​​​​សរ​សេរសម្រាប់កុមារថ្នាក់ទី១​ ទី​២ និងថ្នាក់ទី៣ ​ដោយរៀបចំ​អោយមានការវាយតម្លៃទៀងទាត់ជាមួយប្រព័ន្ធឆ្លើយតបរហ័ស រួមបញ្ចូលទាំងការជួយបង្រៀនពីឳពុក​​ម្តាយរបស់កុមារ និង​ការរៀនតាមរយៈM-Learning។

 

សកម្មភាពសំខាន់ៗ

 

  • បំប៉នគ្រូពី​ដំណើរការនៃប្រព័ន្ធឆ្លើយតបរហ័ស និងការប្រើប្រាស់សៀវផៅស្តង់ ដាអំណានរបស់ក្រសួង អយក. ណែនាំឱ្យគ្រូៗរៀបចំធ្វើតេស្តិ៍ដំណាក់។
  • រៀបចំធ្វើតេស្តិ៍ EGRA សម្រាប់ជាទិន្និន័យមូលដ្ឋាន​ ដើមគ្រា និងចុងគ្រា។
  • ប្រជុំជាមួយមាតាបិតា​សិស្ស ដើម្បីឱ្យពួកគាត់ជួយបង្រៀនកូនៗរបស់គាត់ នៅផ្ទះ
  • ផ្តល់សម្ភារ ល្បែងសិក្សាពង្រឹងអំណាន​ ស្វ័យសិក្សាដើម្បីដំណើរការប្រព័ន្ធឆ្លើយតបរហ័ស ឱ្យបានរលូន ។
  • បង្កើតឱ្យមានកម្មវិធីកុមារជួយកុមារ ដែលអាចឱ្យកុមាររៀនយឺតបានរៀនសូត្រពីមិត្តភក្តិ
  • ផ្តល់ ថែបលែត ដាក់ក្នុងបណ្ណាល័យ ដើម្បីផ្តល់ឱ្យកុមារលែង តាមកម្មវិធីអេឡិចត្រូនិក
  • រៀបចំបង្កើតបណ្ណាល័យសតវត្សទី ២១ ដែលគាំទ្រសកម្មភាអានរបស់កុមារយ៉ាងសកម្ម ។

 

ក្រុមគោលដៅ

 

  • មាតាបិតាសិស្ស តាមសហគមន៍ដាច់ស្រយ៉ាលប្រមាណជាង   ១២,​ ០០០ នាក់
  • គ្រូៗ តាមសាលាបឋមសិក្សា    ​​​​                                            ១១១ នាក់
  • នាយក/រង នាយិកា/រង តាមសាលាបឋមសិក្សា​​​                    ២៤ នាក់
  • បណ្ណារក្ស តាមសាលាបឋមសិក្សា                                        ១៣ នាក់

 

ឧបត្ថម្ភដោយ

 

 

 

កាលបរិច្ឆេទប្រតិបត្តិការគម្រោង:

 

  • ចាប់ផ្តើមប្រតិបត្តិគម្រោងៈ ១ កក្កដា ២០១៧
  • បញ្ចប់ប្រតិបត្តិគម្រោងៈ ៣០ មិថុនា ២០២០

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ