បច្ចុប្បន្នភាពគម្រោង
គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា (KYLA)
![](http://kapekh.org/files/Projects/KYLA/photo1.jpg)
នៅប្រទេសកម្ពុជា អត្រាអាយុរបស់យុវជនក្រោម៣០ឆ្នាំ ពី៥៩% ទៅ៦៥% មានកម្រិតខ្ពស់បំផុត ធៀបនឹងអត្រាអាយុយុវជននៅអាស៊ីអាគ្នេយ៍យោងតាមការប៉ាន់ស្មាន។ គួរឱ្យកត់សម្គាល់ផងដែរ មួយភាគបីនៃយុវជន ធ្លាប់បានចូលរៀនត្រឹមអនុវិទ្យាល័យ និងមួយភាគតូចនៃយុវជនទាំងនោះបានចូលរៀននៅសាកលវិទ្យាល័យ។
តាមរយៈការគាំទ្រមូលនិធិពីម្ចាស់ជំនួយ អង្គការអ៊ុកទ្រី និងម្ចាស់ជំនួយដទៃទៀត អង្គការខេប បានផ្តល់ឱកាសដល់យុវជនច្រើននាក់សិក្សាកម្រិតខ្ពស់។ ក្នុងដំណើរការនេះ ខេបបានបង្កើតបណ្តាញយុវជនដែលទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ ឬស្ថាប័នណ្តុះបណ្តាលគ្រូ ដែលកំពុងធ្វើការងារនៅស្ថាប័នផ្សេងៗនាពេលបច្ចុប្បន្ន។ បណ្តាញនេះហៅថា សមាគមអតីតសិស្សដែលជួយគាំទ្រដល់សិស្សជំនាន់ក្រោយមានឱកាសសិក្សានៅសាកលវិទ្យាល័យ។ ការជួយគាំទ្រនេះមានច្រើនទម្រង់ដូចជា៖ ការរួមចំណែកថវិកា ជាជនគំរូ និងការចូលរួមប្រជុំជាដើម។
ខេបនឹងប្រើប្រាស់មូលនិធិទទួលបានពី អង្គការអ៊ុកទ្រី ដើម្បីបន្តដំណើរការសមាគមនេះស្ថិតក្នុងរចនាសម្ព័ន្ធកណ្តាលមួយ សម្រាប់កម្មវិធីអាហារូបករណ៍ដែលមានបណ្តាញស្ថាប័នច្បាស់លាស់។ លើសពីនេះទៀត សមាគមនេះ ផ្តល់សេវា ប្រឹក្សាយោបល់ អាជីពតាមទូរស័ព្ទ និងបង្កើនសម្លេងយុវជននៅតាមស្ថាប័នជាច្រើន រួមមាន៖ សាលារៀន ស្ថាប័នក្នុងស្រុក និង សាកលវិទ្យាល័យ ។
គោលដៅរយៈពេលវែង
បង្កើនឱកាសដល់យុវជន ដើម្បីបំពេញនូវសក្តានុពលភាពរបស់ពួកគេ តាមរយៈការផ្តល់អំណាចក្នុងការដឹកនាំដោយក្រុមយុវជន ដើម្បីគៀងគរធនធានដែលផ្តល់ប្រយោជន៍ដល់យុវជន នៅក្នុងសង្គម រួមមាន៖ ស្ថាប័នអប់រំ រដ្ឋាភិបាល និងសង្គមជាទូទៅ។
លទ្ធផលចម្បងរបស់គម្រោង
លទ្ធផលសំខាន់នៃការសាកល្បងគម្រោងនេះ គឺចងក្រងក្រុមអតីតសិស្សអាហារូបករណ៍ដែលមានការងារធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងជាក្រុមភ្នាក់ងារផ្លាស់ប្តូរដែលអាចតស៊ូមតិ ដើម្បីបង្កើនឱកាសយុវជនដទៃទៀតដឹងពីសក្តានុពលរបស់ពួកគេ។ ការកែប្រែនេះ នឹងបង្កើតក្រុមអតីតសិស្ស
អាហារូបករណ៍ឈ្មោះថា៖ “សកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា” ហៅកាត់ថា (KYLA) ដែលនឹងមានរចនាសម្ព័ន្ធផ្លូវការ លក្ខន្តិកៈច្បាស់លាស់ធ្វើឱ្យសម្រេចបាន បេសកម្ម និងគោលបំណង។ ខេបជឿជាក់ថាគម្រោងKYLA រីកចម្រើន និងអាចបញ្ជូលអ្នកជំនួញជោគជ័យជាច្រើន ដើម្បីផ្តល់ការគាំទ្រមកវិញដល់សង្គម តាមរយៈគម្រោង KYLA។
លទ្ធផលបន្ទាប់របស់គម្រោង៖
- អំណាចរបស់ស្ថាប័នដែលពាក់ព័ន្ធដែលអាចជួយគាំទ្រគោលបំណងនៃការបង្កើនឱកាសយុវជន (ឧទហរណ៍៖ ក្រុមប្រឹក្សាយុវជន)
- ពង្រីកសេវាប្រឹក្សាយោបល់តាមទូរស័ព្ទដៃក្នុងសាលាគោលដៅ។
- ពង្រីកបណ្តាញគ្រឹះស្ថានសាកលវិទ្យាល័យ ដែលមានឆន្ទៈគាំទ្រសិស្សបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាកវិទ្យាល័យ។
ពេលវេលា និងក្រុមគោលដៅ
គម្រោង KYLA នឹងត្រូវអនុវត្តរយៈពេល មួយឆ្នាំ គិតចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ2019។ ការអនុវត្តនឹងប្រព្រឹត្តទៅនៅក្នុងសាលារៀនមធ្យមសិក្សាទុតិយភូមិចំនួន 06 គឺ វិទ្យាល័យដីដុះ វិទ្យាល័យទន្លេបិទ វិទ្យាល័យសម្តេចជួនណាត វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមានជ័យ វិទ្យាល័យ ហ៊ុនសែនពញាក្រែក និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង នៅក្នុងខេត្តកំពង់ចាមនិងត្បូងឃ្មុំ។
ដៃគូ
អង្គការ ខេប នឹងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យមធ្យម មជ្ឈមណ្ឌលយុវជន និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នឯកជនផ្សេងទៀតក្នុងការជម្រុញ និងផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញមតិ និងអភិវឌ្ឍសង្គម។
អ្នកពាក់ព័ន្ធ និងអ្នកទទួលផលសំខាន់ៗ
១. អ្នកពាក់ព័ន្ធ
- អតីតសិស្សអាហារូបករណ៍ចំនួន៧-៩នាក់ នឹងត្រូវបាជ្រើសរើសធ្វើជាបណ្តាញស្ថាប័នរបស់គម្រោង៖ សកម្មភាពយុវជនវ័យក្មេងនៅកម្ពុជាដើម្បីផ្តល់ការបណ្តុះបណ្តាលសិស្សក្នុងសាលារៀន។ (អតីតសិស្សមានសរុបប្រហែល ១៥០នាក់)
- សាលារៀនចំនួន០៦ នឹងធ្វើការជាមួយក្រុមនិស្សិត ដើម្បីសម្របសម្រួល សកម្មភាពផ្សេងនានា និងសកម្មភាពប្រឹក្សាយោបល់អាជីព។
២. អ្នកទទួលផល
- និស្សិតចំនួន១០នាក់កំពុងទទួលអាហារូបករណ៍នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកស្ម័គ្រចិត្ត ក្នុងការជួយ គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា ដើម្បីអនុវត្តសកម្មភាពក្នុងសាលាគោលដៅចំនួន ០៦។
- សិសចំនួន ១៨០០នាក់ ក្នុងសាលាគោលដៅទទួលបានសេវាប្រឹក្សាយោបល់ និងសកម្មភាពយុទ្ធនាការ ឬតស៊ូមតិ ក្រោមការដឹកនាំដោយ និស្សិតស្ម័គ្រចិត្ត តាមរយៈការជួយសម្របសម្រួលដោយ ក្រុមអតីតសិស្ស អាហារូបករណ៍ខេប។
- អ្នកទទួលផលសរុបចំនួន ១៨១០នាក់។
កាលបរិច្ឆេទ
- ចាប់ផ្តើម៖ ០១ មករា ២០១៩
- បញ្ចប់៖ ៣១ ធ្នូ ២០១៩
គម្រោងនេះប្រតិបត្តិដោយអង្គការ ខេប
ក្រោមការឧបត្ថម្ភថវិកាពីអង្គការអ៊ុកទ្រី និងជំនួយរដ្ឋាភិបាលអូស្រ្តាលី
117
មត្តេយ្យសិក្សា![](https://kapekh.org/images/preschool.png)
178
បឋមសិក្សា![](https://kapekh.org/images/school.png)
207
មធ្យមសិក្សា![](https://kapekh.org/images/school.png)
2
ឧត្តមសិក្សា![](https://kapekh.org/images/higher_education_institution.png)
163,072
សិស្សានុសិស្ស![](https://kapekh.org/images/student.png)
4,487
គ្រូបង្រៀន / នាយក![](https://kapekh.org/images/teacher.png)
5,362
ភាគីពាក់ព័ន្ធ![](https://kapekh.org/images/stackholder.png)