បច្ចុប្បន្នភាពគម្រោង

គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា (KYLA)

ព័ត៌មានទូទៅ

នៅប្រទេសកម្ពុជា អត្រាអាយុរបស់យុវជនក្រោម៣០ឆ្នាំ ពី៥៩% ទៅ៦៥%​ មានកម្រិតខ្ពស់បំផុត ធៀបនឹងអត្រាអាយុយុវជននៅអាស៊ីអាគ្នេយ៍យោងតាមការប៉ាន់ស្មាន។ គួរឱ្យកត់សម្គាល់ផងដែរ មួយភាគបីនៃយុវជន ធ្លាប់បានចូលរៀន​ត្រឹមអនុវិទ្យាល័យ និងមួយភាគតូចនៃយុវជនទាំងនោះបានចូលរៀននៅសាកលវិទ្យាល័យ។

 

តាមរយៈការគាំទ្រមូលនិធិពីម្ចាស់ជំនួយ អង្គការអ៊ុកទ្រី និងម្ចាស់ជំនួយដទៃទៀត អង្គការខេប បានផ្តល់ឱកាសដល់យុវជនច្រើននាក់សិក្សាកម្រិតខ្ពស់។ ក្នុងដំណើរការនេះ ខេបបានបង្កើតបណ្តាញយុវជនដែលទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ ឬស្ថាប័នណ្តុះបណ្តាលគ្រូ ដែលកំពុងធ្វើការងារនៅស្ថាប័នផ្សេងៗនាពេលបច្ចុប្បន្ន។ បណ្តាញនេះហៅថា សមាគមអតីតសិស្សដែលជួយគាំទ្រដល់សិស្សជំនាន់ក្រោយមានឱកាសសិក្សានៅសាកលវិទ្យាល័យ។ ការជួយគាំទ្រនេះមានច្រើនទម្រង់ដូចជា៖ ការរួមចំណែកថវិកា  ជាជនគំរូ  និងការចូលរួមប្រជុំជាដើម។

 

ខេបនឹងប្រើប្រាស់មូលនិធិទទួលបានពី អង្គការអ៊ុកទ្រី ដើម្បីបន្តដំណើរការសមាគមនេះស្ថិតក្នុងរចនាសម្ព័ន្ធកណ្តាលមួយ សម្រាប់កម្មវិធីអាហារូបករណ៍ដែលមានបណ្តាញស្ថាប័នច្បាស់លាស់។ លើសពីនេះទៀត សមាគមនេះ ផ្តល់សេវា ប្រឹក្សាយោបល់ អាជីពតាមទូរស័ព្ទ និងបង្កើនសម្លេងយុវជននៅតាមស្ថាប័នជាច្រើន រួមមាន៖ សាលារៀន  ស្ថាប័នក្នុងស្រុក និង សាកលវិទ្យាល័យ ។

 

គោលដៅរយៈពេលវែង

បង្កើនឱកាសដល់យុវជន ដើម្បីបំពេញនូវសក្តានុពលភាពរបស់ពួកគេ តាមរយៈការផ្តល់អំណាចក្នុងការដឹកនាំដោយក្រុមយុវជន ដើម្បីគៀងគរធនធានដែលផ្តល់ប្រយោជន៍ដល់យុវជន នៅក្នុងសង្គម រួមមាន៖​ ស្ថាប័នអប់រំ រដ្ឋាភិបាល និងសង្គមជាទូទៅ។

 

លទ្ធផលចម្បងរបស់គម្រោង

លទ្ធផលសំខាន់នៃការសាកល្បងគម្រោងនេះ គឺចងក្រងក្រុមអតីតសិស្សអាហារូបករណ៍ដែលមានការងារធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងជាក្រុមភ្នាក់ងារផ្លាស់ប្តូរដែលអាចតស៊ូមតិ ​ដើម្បីបង្កើនឱកាសយុវជនដទៃទៀតដឹងពីសក្តានុពលរបស់ពួកគេ។ ការកែប្រែនេះ នឹងបង្កើតក្រុមអតីតសិស្ស
អាហារូបករណ៍ឈ្មោះថា៖ សកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា ហៅកាត់ថា (KYLA) ដែលនឹង​មានរចនាសម្ព័ន្ធផ្លូវការ  លក្ខន្តិកៈច្បាស់លាស់ធ្វើឱ្យសម្រេចបាន បេសកម្ម​ និងគោលបំណង។​ ខេបជឿជាក់ថាគម្រោងKYLA រីកចម្រើន និងអាចបញ្ជូលអ្នកជំនួញជោគជ័យជាច្រើន ដើម្បីផ្តល់ការគាំទ្រមកវិញដល់សង្គម តាមរយៈគម្រោង KYLA។

 

លទ្ធផលបន្ទាប់របស់គម្រោង៖

  • អំណាចរបស់ស្ថាប័នដែលពាក់ព័ន្ធដែលអាចជួយគាំទ្រគោលបំណងនៃការបង្កើនឱកាសយុវជន (ឧទហរណ៍៖ ក្រុមប្រឹក្សាយុវជន)
  • ពង្រីកសេវាប្រឹក្សាយោបល់តាមទូរស័ព្ទដៃក្នុងសាលាគោលដៅ។
  • ពង្រីកបណ្តាញគ្រឹះស្ថានសាកលវិទ្យាល័យ ដែលមានឆន្ទៈគាំទ្រសិស្សបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាកវិទ្យាល័យ។​  

 

ពេលវេលា និងក្រុមគោលដៅ

គម្រោង KYLA នឹងត្រូវអនុវត្តរយៈពេល មួយឆ្នាំ គិតចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ2019។ ការអនុវត្ត​នឹង​ប្រព្រឹត្ត​ទៅនៅក្នុងសាលារៀនមធ្យមសិក្សាទុតិយភូមិចំនួន 06 គឺ វិទ្យាល័យដីដុះ វិទ្យាល័យទន្លេបិទ វិទ្យាល័យសម្តេចជួនណាត វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមានជ័យ វិទ្យាល័យ ហ៊ុនសែនពញាក្រែក និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនសួង នៅក្នុងខេត្ត​កំពង់ចាម​និងត្បូងឃ្មុំ។

 

ដៃគូ

អង្គការ ខេប នឹងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យមធ្យម មជ្ឈមណ្ឌលយុវជន និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នឯកជនផ្សេងទៀតក្នុងការជម្រុញ និងផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញមតិ និងអភិវឌ្ឍសង្គម។

 

អ្នកពាក់ព័ន្ធ និងអ្នកទទួលផលសំខាន់ៗ

  ១. អ្នកពាក់ព័ន្ធ

  • អតីតសិស្សអាហារូបករណ៍ចំនួន៧-៩នាក់ នឹងត្រូវបាជ្រើសរើសធ្វើជាបណ្តាញស្ថាប័នរបស់គម្រោង៖ សកម្មភាពយុវជនវ័យក្មេងនៅកម្ពុជាដើម្បីផ្តល់ការបណ្តុះបណ្តាលសិស្សក្នុងសាលារៀន។ (អតីតសិស្សមានសរុបប្រហែល ១៥០នាក់)
  • សាលារៀនចំនួន០៦ នឹងធ្វើការជាមួយក្រុមនិស្សិត ដើម្បីសម្របសម្រួល សកម្មភាពផ្សេងនានា និងសកម្មភាពប្រឹក្សាយោបល់អាជីព។

   ២. អ្នកទទួលផល

  • និស្សិតចំនួន១០នាក់កំពុងទទួលអាហារូបករណ៍នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកស្ម័គ្រចិត្ត ក្នុងការជួយ គម្រោងសកម្មភាពយុវជនវ័យក្មេងនៅកម្ពុជា ដើម្បីអនុវត្តសកម្មភាពក្នុងសាលាគោលដៅចំនួន ០៦។
  • សិសចំនួន ១៨០០នាក់ ក្នុងសាលាគោលដៅទទួលបានសេវាប្រឹក្សាយោបល់ និងសកម្មភាពយុទ្ធនាការ ឬតស៊ូមតិ ក្រោមការដឹកនាំដោយ និស្សិតស្ម័គ្រចិត្ត តាមរយៈការជួយសម្របសម្រួលដោយ ក្រុមអតីតសិស្ស អាហារូបករណ៍ខេប។
  • អ្នកទទួលផលសរុបចំនួន ១៨១០នាក់។

កាលបរិច្ឆេទ

  • ចាប់ផ្តើម៖ ០១ មករា ២០១៩
  • បញ្ចប់៖ ៣១ ធ្នូ ២០១៩

 

គម្រោងនេះប្រតិបត្តិដោយអង្គការ​ ខេប ក្រោមការឧបត្ថម្ភថវិកាពីអង្គការអ៊ុកទ្រី និងជំនួយរដ្ឋាភិបាលអូស្រ្តាលី។

​      

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ