អតីតភាពគម្រោង

កម្មវិធីសាកល្បងទប់ស្កាត់ការបោះបង់ការសិក្សា (SDPP)

សេចក្តី

ពិពណ៌នាគម្រោង

 

កម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់ការសិក្សា(SDPP)គឺជាកម្មវិធីពហុប្រទេសមានរយៈពេលបីឆ្នាំដែល​ត្រូវបានផ្ដល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) ក្នុង​គោលបំណង​​​​ដើម្បី​​កាត់បន្ថយសិស្សបោះបង់ការសិក្សានៅបឋមសិក្សានិង​មធ្យមសិក្សា។​ កម្មវិធីសាកល្បងទប់ស្កាត់​សិស្ស​​បោះ​បង់​​ការសិក្សា (SDPP) នឹង៖

 

  • គ្រោងរៀបចំ និងសាកល្បងលើប្រសិទ្ធភាពនៃអន្តរាគមន៍ដើម្បីទប់ស្កាត់សិស្សបោះបង់ការសិក្សានៅក្នុង​ប្រទេស​​ចំនួនបួន រួមមាន​ប្រទេស​កម្ពុជាឥណ្ឌា តាជីគីស្ថាន និងទីម័រលែស។
  • បង្ហាញភស្ដុតាងស្ដីពីអន្តរាគមន៍ដែលអាចត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​​អភិវឌ្ឍន៍​អន្ដរជាតិ(USAID) និង​ក្រសួង​អប់រំ ដើម្បី​កាត់បន្ថយអត្រាបោះបង់និងដោះស្រាយ​បញ្ហាឥរិយាបថ​នានា ដែលធ្វើឱ្យកុមារប្រឈមនឹង​ការបោះបង់​ការសិក្សា។

 

អន្តរាគមន៍

 

ក្នុងកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំយុវជន និងកីឡា កម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់​ការ​សិក្សា ​​​(SDPP)នឹងកំណត់​ជ្រើសយក​​ថ្នាក់ទី៧ ទី៨​ និងទី៩ នៅក្នុងខេត្ដចំនួន៦ មានជាអាទិ៍ខេត្តបន្ទាយមានជ័យ បាត់ដំប​ង កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ និងស្វាយរៀង។អ្នកពាក់ព័ន្ធ​​ផ្នែកអប់រំ​សំខាន់ៗ​បាន​ចូលរួមក្នុង​សិក្ខាសាលា​​​រៀបចំគម្រោងដើម្បីអភិវឌ្ឍន៍គំនិត និងវិធីសាស្ត្រកាត់បន្ថយសិស្សបោះបង់ការសិក្សាតាមរយៈ​ដំណើរ​​​ការ​​ពិគ្រោះយោបល់។​​ អន្តរាគមន៍ជាអាទិភាពមានពីរគឺប្រព័ន្ធរំលឹកជាមុននិងបន្ទប់​រៀនកុំព្យូទ័រត្រូវបាន​បង្កើត​ឡើង​ស្របតាមផែន​ការ​យុទ្ធសាស្ដ្រ​របស់ក្រសួងអប់រំយុវជន និងកីឡា និងភាពដែលអាចយកទៅ​អនុវត្តបាន។​ការអនុវត្តនេះគ្រោងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១២។

 

ប្រព័ន្ធរំលឹកជាមុន (ដើម្បីកាត់បន្ថយអវត្តមាន និងលើកទឹកចិត្តឱ្យសិស្សប្រឈមនឹង​ការ​បោះបង់នៅរៀនបន្ត)

 

  • ប្រើប្រាស់ទិន្នន័យសាលារៀនដែលមា​នស្រាប់ដូចជា វត្តមានលទ្ធផលសិក្សា និងឥរិយាបថ​។ល។ ដើម្បី​កំណត់​សិស្សប្រឈម​នឹងការ​បោះបង់។
  • បង្កើនសមត្ថភាពបុគ្គលិកសាលារៀនដើម្បីដោះស្រាយតម្រូវការរបស់សិស្សប្រឈមនឹងការបោះបង់។
  • ពង្រឹងភាពជាដៃគូរវាងបុគ្គលិកសាលារៀននិងមាតាបិតា/អាណាព្យាបាលសិស្សប្រឈមនឹងការ​បោះបង់។

 

បន្ទប់រៀនកុំព្យូទ័រ (ធ្វើឱ្យសិស្សនិងមាតាបិតា/អាណាព្យាបាលសិស្សកាន់តែយល់អំពីការអប់រំ)

 

  • បំពាក់បន្ទប់រៀនកុំព្យូទ័រម៉ូឌែល “thin-client” ដែលមានតម្លៃថោកប្រើថាមពលពន្លឺព្រះ​អាទិត្យ​នៅ​ក្នុងសាលា​រៀន។
  • ផ្ដល់ការបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រដល់សិស្សដើម្បីបង្កើនការយល់ដឹងអំពីតម្លៃ និងអត្ថប្រយោជន៍​នៃការ​នៅរៀនបន្ដ។

 

តំបន់គោលដៅនិងអ្នកទទួលផល

 

  • កម្មវិធីSDPP អនុវត្តជាមួយសិស្ស​ថ្នាក់ទី៧​ ទី៨និងទី៩នៅអនុវិទ្យា​ល័យ
  • ខេត្តគៅលដៅ:បន្ទាយមានជ័យពោធិ៍សាត់បាត់ដំបងកំពង់ស្ពឺពៃ្រវែងនិងស្វាយរៀង
  • សាលារៀនចំនួន​ ១០៨ទទួលបានមណ្ឌលកំព្យូទ័រនិង​​ប្រព័ន្ធ​រំលឹក​ជាមុន
  • សាលារៀនចំនួន​ ១០៧ទៀតទទួលបានតែ​អន្តរា​គមន៍​​​ប្រព័ន្ធ​​រំលឹកជាមុន​
  • សាលារៀនចំនួន​ ១០៧ ផ្សេងទៀតជាសាលាប្រៀបធៀប​។

 

SDPP ត្រូវបានឧបត្ថម្ភថវិកាដោយ

 
 

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ